ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញការចាប់វ៉ៃខ្នោះលោកផ្កាយ២ ​នឹងបញ្ជូន​សំណុំ​រឿង​ទៅតុលាការរសៀល​​នេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សំណុំរឿងរបស់លោកប៉ូលិសពាក់ផ្កាយ២ដែលមាន​ផ្ទះជួល បែរជានាំកម្មករជួបជុំផឹកស៊ីច្រៀងរាំ ផ្គើន​បទ​បញ្ជា​សម្តេច​តេជោ ​នឹង​ត្រូវ​ប​ញ្ចូ​ន​ទៅ​តុលាការនៅវេលា​រសៀល​ថ្ងៃ​ទី​១៧ មេសា នេះ ដើម្បីឱ្យ​តុលាការ​ពិនិត្យ និង​សម្រេច​បន្ត​នីតិវិធី…

រាជធានីភ្នំពេញ ៖ សំណុំរឿងរបស់លោកប៉ូលិសពាក់ផ្កាយ២ដែលមាន​ផ្ទះជួល បែរជានាំកម្មករជួបជុំផឹកស៊ីច្រៀងរាំ ផ្គើន​បទ​បញ្ជា​សម្តេច​តេជោ ​នឹង​ត្រូវ​ប​ញ្ចូ​ន​ទៅ​តុលាការនៅវេលា​រសៀល​ថ្ងៃ​ទី​១៧ មេសា នេះ ដើម្បីឱ្យ​តុលាការ​ពិនិត្យ និង​សម្រេច​បន្ត​នីតិវិធី ។ ប៉ុន្តែ​ក្នុង​នោះ ជនសង្ស័យ​ទាំង​៣​នាក់ត្រូវ​ឃុំ​បណ្តោះអាសន្ន​នៅ​ដំណាក់កាល​នគរបាល​យុត្តិធម៌​ដដែល​សិន រង់​ចាំ​មានការ​សម្រេច​​បន្ត​នៅ​ពេល​ក្រោយថា​ នឹង​ត្រូវ​ប​ញ្ចូ​ន​ទៅ​នៅ​ពេល​ណាមួយ​ជាក់លាក់ ។ ធ្វើដល់ប៉ូលិស ពាក់ផ្កាយ២ មានទាំងផ្ទះជួល បែរជានាំកម្មករ ជួបជុំផឹកស៊ីច្រៀងរាំ ផ្គើនបទបញ្ជាសម្តេចតេជោ ទៅកើត!

​ជនសង្ស័យមានចំនួន​៣នាក់ រួមមាន​១-ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ទីតាំងផ្ទះជួល និងមាន​ឋានៈ​អនុ​ប្រធានសេនាធិការនៃអគ្គស្នងដ្ឋានការនគរបាលជាតិ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ។ ២-ឈ្មោះ ឡាយ ភារុណ ភេទប្រុស អាយុ​២៨ឆ្នាំ មុខរបរបំរើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក និង​៣-ឈ្មោះ កុក ឃី ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ​បំរើការងារនៅផ្ទះ អ៊ុង ចាន់ធួក។ ដោយឡែក មនុស្សមួយចំនួនទៀត បានរត់ចូលផ្ទះជួលអស់ ពេលសមត្ថកិច្ចទៅដល់​។

សូមរំលឹកទៀតថា ក្រោយ​បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ឲ្យចាត់វិធានការចាប់ច្បាប់លើ​ក្រុមអ្នកបន្តជួបជុំ​ផឹកស៊ី ច្រៀងរាំ កាលពីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១​ ​បុរសជាប៉ូលិស​ឧត្តមសេនីយ៍ទោ ពាក់ផ្កាយ២ ឈ្មោះ អ៊ុង ចាន់ធួក ជាអនុប្រធានសេធិ​ការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាម្ចាស់ផ្ទះជួល នៅស្ទឹងមានជ័យ​ បានរៀបចំកម្មវិធីជួបជុំ​ផឹកស៊ីរាំច្រៀង និង​លេងប៉ាត​ម្សៅថែមទៀត​។ ក្នុងនោះ កង​កម្លាំងនគរបាលខណ្ឌមានជ័យ ក្រោមការបញ្ជាពីលោក ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ បានចាប់វ៉ៃ​ខ្នោះទាំង​យប់ នាំទៅកាន់អធិការដ្ឋាននគរបាល​ខណ្ឌមានជ័យ ​។​ ឧត្តមសេនីយ៍​ប៉ូលិសផ្កាយ២នេះ ជាម្ចាស់​ផ្ទះជួល នៅផ្ទះ​លេខ៥៨​ ផ្លូវវេងស្រេង ក្នុង​ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។

របាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បង្ហាញថា នៅវេលាម៉ោង ២១:៣០នាទី ថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ​២០២១ នៅចំណុចតំបន់ផ្ទះជួលលេខ៥៨​ ផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ កម្លាំង​អធិ​ការដ្ឋាននគរបាលខណ្ឌ បានសហការជាមួយកម្លាំងអន្តរាគមន៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បាន​ឃាត់ខ្លួន​ជន​សង្ស័យ​ចំនួន ០៣នាក់ រួមមាន៖ ១-ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ ៤៥ឆ្នាំ ជាម្ចាស់ទីតាំងផ្ទះជួល ឋានៈ​អនុ​ប្រធាន​សេនាធិការ នៃអគ្គស្នងដ្ឋានការនគរបាលជាតិ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ។ ២-ឈ្មោះ ឡាយ ភារុណ ភេទប្រុស អាយុ ២៨ឆ្នាំ មុខ​របរ​បំរើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក។ ៣-ឈ្មោះ កុក ឃី ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរបំរើការងារនៅផ្ទះ អ៊ុង ចាន់ធួក។ ដោយឡែក មនុស្សមួយចំនួនទៀត បានរត់ចូលផ្ទះជួលអស់ ពេលសមត្ថកិច្ច ទៅដល់​។

អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានបញ្ជាក់ក្នុងរបាយការណ៍ថា «ជនទាំង ៣នាក់នេះ បានធ្វើសកម្មភាពប្រមូលផ្តុំកម្មករ និងប្រជាពលរដ្ឋ ចន្លោះពី ៣០ ទៅ ៤០នាក់ ដែលស្នាក់នៅផ្ទះជួលរបស់ខ្លួន (អ៊ុង ចាន់ធួក) ផឹកស៊ី រាំច្រៀង លេងប៉ាតម្សៅ នៅក្នុងទីតាំងរបស់ខ្លួន»។ ឧត្តមសេនីយ៍ប៉ូលិសផ្កាយ២ មិនស្គាល់ច្បាប់នេះ រួមទាំងបុរស ២​នាក់ទៀត ត្រូវបានកម្លាំង​នគរបាលវ៉ៃខ្នោះ ដឹកតាម​រថយន្តប៉ូលិស​ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យទាំងយប់ ដើម្បីចាត់ការតាមច្បាប់។​

ក្នុងអំឡុងអនុវត្តវិធានការរដ្ឋបាល​បម្រាមគោចរ រួមទាំង​ការបិទខ្ទប់​រាជធានីភ្នំពេញ នៅអំឡុងពេលនេះ ការជួបជុំ​ផឹកស៊ី​ច្រៀងរាំ​ មិនត្រូវបានអនុញ្ញាត​ឡើយ​។ ការរឹតបន្តឹងនេះ ដើម្បីទប់ស្កាត់​ការឆ្លងរាលដាលជំងឺកូវីដ១៩។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបតែ​ដាក់ចេញបទបញ្ជាផ្ទាល់មាត់​បន្ថែមទៀត កាលពីល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ​២០២១​​ ឲ្យចាត់វិធានការ​ចាប់ច្បាប់ដោយគ្មានការលើកលែងលើក្រុមអ្នកបន្តជួបជុំផឹកស៊ី ច្រៀងរាំ​ នៅអំឡុងពេល​ប្រទេសជាតិ​ជួបគ្រោះអាសន្ន​នាពេលនេះ​។ប៉ុន្តែ​ក្រោយបទបញ្ជាផ្ទាល់មាត់របស់សម្តេចតេជោ តែប៉ុន្មានម៉ោងប៉ុណ្ណោះប បែរជា​ឧត្តមសេនីយ៍​ផ្កាយ២ អ៊ុង ចាន់ធួក ជាអនុប្រធានសេធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ផ្គើន​ បាន​រៀបចំកម្មវិធីជួបជុំផឹកស៊ី ច្រៀងរាំ ហាក់ដូចជា​ប្រទេសគ្មានច្បាប់គ្មានទម្លាប់ទាល់តែសោះ។ នេះជាទង្វើមិនសម​ជាកងកម្លាំង​នគរបាលជាតិទាល់តែសោះ​៕

អត្ថបទសរសេរ ដោយ