ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាដំបូង​រាជធានី​ភ្នំពេញ លើក​ពេល​សវនាការ​អំឡុង​បិទ​ខ្ទប់ ប៉ុន្តែ​ចាត់តាំង​មន្ត្រី​ប្រចាំការ ក្នុង​ករណី​ចាំបាច់

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លេខាធិការដ្ឋាន​រដ្ឋបាល សាលាដំបូង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២១​នេះ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ ស្តី​ពី​ការ​បំពេញការងារ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុងអំឡុងពេល​បិទ​ខ្ទប់…

រាជធានី​ភ្នំពេញ ៖ លេខាធិការដ្ឋាន​រដ្ឋបាល សាលាដំបូង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២១​នេះ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ ស្តី​ពី​ការ​បំពេញការងារ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុងអំឡុងពេល​បិទ​ខ្ទប់ រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជម្ងឺ​កូ​វី​ដ​-១៩ ។

យោង​តាម​សេចក្តីសម្រេច​លេខ ៤៩ សសរ ចុះ​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២១ ស្តី​ពី​ការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ នៃ​ខេត្តកណ្តាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល នៃ​ជម្ងឺ​កូ​វី​ដ​-១៩ ក្នុងអំឡុងពេល​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ ដែល​បាន​កំណត់​ចន្លោះ​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២១ សាលាដំបូង​រាជធានី​ភ្នំពេញ សូម​ជូនដំណឹង​ដល់​សាធារណជន មន្ត្រី​ទាំងអស់ នឹង​ភាគី​ពាក់ព័ន្ធ​ឲ្យ​បាន​ជ្រាប​ថា រាល់​កម្មវិធី​សវនាការ នីតិវិធី​សាកសួរ និង​កិច្ច​នីតិវិធី​ផ្សេង​ទៀត ត្រូវ​បាន​លើក​ពេល លើកលែងតែ​សំណុំរឿង​មួយ​ចំនួន ដែល​ត្រូវការ​ចាំបាច់​ធ្វើ​កិច្ច​នីតិវិធី តាម​ការ​ពិនិត្យ​ជាក់ស្តែង​ដោយ​ចៅក្រម ។
ជាមួយ​គ្នា​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ផ្តល់​ជូន​សេវា​ចាំបាច់​មួយ​ចំនួន​ទៀត ដោយ​ចាត់តាំង​ឲ្យ​មាន​មន្ត្រី​ប្រចាំការ​ទទួល​បន្ទុក​ការងារ ។ ដូច្នេះ សូម​សាធារណជន មន្ត្រី​ទាំងអស់ នឹង​ភាគី​ពាក់ព័ន្ធ​មេត្តា​ជ្រាប ជា​ព័ត៌មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ