ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​សារភាព​ថា ខ្លួន​គ្មាន​លុយ​ទិញ​បាយ​ហូប​ទើប​ធ្វើ​សកម្មភាព​នេះ​ដាក់​ស្ត្រី​រង​គ្រោះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបដៃ​ពី​ស្ត្រី​ម្នាក់​បាន​សម្រេច​ទៅ​ហើយ ខណៈ​ដែល​ស្ត្រី​ខាងលើ​កំពុង​ជិះ​ម៉ូតូ​ទៅ​ផ្សារ ដើម្បី​រក​ទិញ​សម្ភារៈ​ប្រើប្រាស់ បន្ទាប់​មក​ក្រុម​ជនសង្ស័យ​ទាំងនេះ​បាន​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​ខ្លួន ចំណែក​ស្ត្រី​រង​គ្រោះ​បាន​ស្រែ​កថា​«​ចោរ​ៗ»​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ជា​ហេតុ​ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោរ​ជ្រុល​ទៅ​បុក​ប៉ា​រ៉ា​ស់​គោលដៅ​បិទ (Lockdown) ។…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបដៃ​ពី​ស្ត្រី​ម្នាក់​បាន​សម្រេច​ទៅ​ហើយ ខណៈ​ដែល​ស្ត្រី​ខាងលើ​កំពុង​ជិះ​ម៉ូតូ​ទៅ​ផ្សារ ដើម្បី​រក​ទិញ​សម្ភារៈ​ប្រើប្រាស់ បន្ទាប់​មក​ក្រុម​ជនសង្ស័យ​ទាំងនេះ​បាន​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​ខ្លួន ចំណែក​ស្ត្រី​រង​គ្រោះ​បាន​ស្រែ​កថា​«​ចោរ​ៗ»​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ជា​ហេតុ​ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោរ​ជ្រុល​ទៅ​បុក​ប៉ា​រ៉ា​ស់​គោលដៅ​បិទ (Lockdown) ។

ភ្លាម​ៗ​នោះ​ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នាំ​យក​ទៅ​សួរនាំ ហើយ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​បាន​សម្រេច​២​លើក​រួច​មក​ហើយ លុះ​លើក​ទី​៣​នេះ មក​ពី​ពួក​ខ្លួន​គ្មាន​លុយ​ទិញ​បាយ​ហូប ទើប​ចេញ​ឆក់​ទៀត​ហើយ ក៏​ត្រូវ​អស់លក្ខណ៍​បែប​នេះ​តែ​ម្ដង ។

ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង ១​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១៦ មេ​សា ឆ្នាំ​២០២១ នៅ​តាម​ផ្លូវ​បេតុង​ចូល​វត្ត​តាំង​កសាង ស្ថិត​នៅ​ក្នុងភូមិ​ក្បាលដំរី​ទី​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ខាងលើ​នោះ​ម្នាក់​ឈ្មោះ រ៉េ​ត ដេ​វិត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​និង​ម្នាក់​ទៀត​ឈ្មោះ សា​រ៉​ន ស​ក្កិ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាង សែន​សុខ ។

ដោយឡែក​ស្ត្រី​រង​គ្រោះ​មានឈ្មោះ ឈុ​ន លាង អាយុ​៤១​ឆ្នាំ មុខរបរ​មេផ្ទះ ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ហើយ​នៅ​ក្នុង​កាបូប​មាន​លុយ​២០០​ដុល្លារ និង​ទូរស័ព្ទ​ដៃ​១​គ្រឿង ត្រូវ​បាន​ដកហូត​យក​មក​វិញ ។

តាម​ប្រភព​បានដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ក្នុង​គោលបំណង​ទៅ​រក​ទិញ​សម្ភារៈ​ប្រើប្រាស់ នៅ​ផ្សារ​តាំង​កសាង ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។ លុះ​ចេញពីផ្ទះ​បាន​បន្តិច ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ខាងលើ​ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ពណ៌​សលាយ​លឿង ពាក់​ស្លាក​លេខ​1W-6630 ទៅ​ពីក្រោយ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ដែល​ស្ត្រី​រង​គ្រោះ​ដាក់​នៅ​ឃ្លុប​ម៉ូតូ​ខាងឆ្វេង​ដៃ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​មក​ជនសង្ស័យ​បាន​បើក​ម៉ូតូ​រត់គេច​ខ្លួន ហើយ​ត្រូវ​ស្តី​រង​គ្រោះ​ស្រែក​ឆោឡោ ថា​«​ចោរ​ៗ»​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច ជួយ​ប្រកាស​តាម​វិទ្យុទាក់ទង ជា​ហេតុ​ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ក៏​បាន​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​ប៉ា​រ៉ា​ស់បិត​ខ្ទប់​ផ្លូវ (Lockdown) ហើយ​ក៏​ត្រូវ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្តង ។

បន្ទាប់​មក​សមត្ថកិច្ច​បាន​ដកហូត​យក​កាបូប​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ ព្រមទាំង​នាំ​យក​ជនសង្ស័យ​ទៅ​ធ្វើការ​សួរនាំ ហើយ​ជន​នេះ​បាន​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​រង​គ្រោះ​ពិតប្រាកដ​មែន ។

កន្លង​មក​ពួក​ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​បាន​សម្រេច​២​ដង​រួច​មក​ហើយ គឺ​លើ​ទី​១​ឆក់​នៅ​ម្តុំ​ផ្សារ​ដី​ហុយ ខណ្ឌ​សែន​សុខ និង​លើ​ទី​២ ឆក់​នៅ​ម្តុំ​វត្ត​អង្គ​តា​ម៉ិ​ញ លុះ​លើក​ទី​៣​នេះ​ក៏​ត្រូវ​ចាប់ខ្លួន​តែ​ម្តង មូលហេតុ​ដែល​ពួក​ខ្លួន​ចេញ​ធ្វើ​សកម្មភាព​លើក​ទី​៣​នេះ​ព្រោះ​ពួក​ខ្លួន​ដាច់​លុយ​គ្មាន​លុយ​ទិញ​បាយ​ហូប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ