ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះបីជាមានមន្ត្រី ៣នាក់ ឆ្លងកូវីដ១៩ ក៏ក្រសួងសាធារណការ និងដឹកជញ្ជូន បន្តដំណើរការចាក់វ៉ាក់សាំង ដូសទី២ ចាប់ពីថ្ងៃទី១៥-១៩មេសា

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ៣នាក់ បានឆ្លងកូវីដ១៩ កាលពីថ្ងៃទី១៤ ខែមេសា ហើយត្រូវបាន​ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសកាលពីថ្ងៃទី១៤មេសា…

ភ្នំពេញ៖ មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ៣នាក់ បានឆ្លងកូវីដ១៩ កាលពីថ្ងៃទី១៤ ខែមេសា ហើយត្រូវបាន​ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសកាលពីថ្ងៃទី១៤មេសា ហើយ​សាលារាជធានីភ្នំពេញ ក៏បានប្រកាស​អត្តសញ្ញាណ នៅថ្ងៃទី១៥មេសានេះ​។ មន្ត្រីទាំង ៣នាក់នោះ​ បានធ្វើតេស្ត កាលពីថ្ងៃទី១៣ ខែមេសា ហើយលទ្ធផលវិជ្ជមាន​វីរុសកូវីដ១៩​ រួមមាន៖ ១-លោក អ៊ុយ សុវណ្ណារិទ្ធ អនុប្រធាននាយកដ្ឋាន​ដឹកជញ្ជូនផ្លូវគោក ២-លោកស្រី គង់ ចន្ធូ អនុប្រធាន​ការិយាល័យ​នៃនាយកដ្ឋាន​រដ្ឋបាល​ និងទី៣-លោក អ៊ុយ សុវណ្ណារ៉ុង ជំនួយការ​ ឯកឧត្តម វ៉ាស៊ីម សុរិយា អនុរដ្ឋលេខាធិការ​។

យ៉ាងណាក៏ដោយ នៅថ្ងៃទី១៥ ខែមេសានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើម​ដំណើរការចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ១៩ ដូសលើកទី២ ដោយចាប់ផ្តើមចាក់មុនគេ លើសមាជិក សមាជិកា ក្រុមការងារសហភាព​សហព័ន្ធយុវជន​កម្ពុជា វិស័យសាធារណការ និងដឹកជញ្ជូន។

ដំណើរការចាក់វ៉ាក់សាំង ដូសទី២នេះ ធ្វើឡើងនៅទីស្តី​ក្រសួងសាធារណការ និងដឹកជញ្ជូន ជូនបុគ្គលិកមន្ត្រីរាជការគ្រប់ជាន់​ថ្នាក់ក្រោមឱវាទ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់ពីថ្ងៃទី១៥មេសា រហូតដល់ថ្ងៃទី១៩ ខែមេសា​ ឆ្នាំ២០២១​។

នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំង ដូសលើកទី២ នៅក្រសួងសាធារណការ និងដឹកជញ្ជូន ចាក់បាន​​ចំនួន ២៦៩ នាក់៕