ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់ កាត់​ខ្សែ​របាំង​គោលដៅ​សមត្ថកិច្ច ប្រឈម​ជាប់​ពន្ធនាគារ ៥​ឆ្នាំ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច នៃ​អធិការ​នគរបាល​ខណ្ឌទួលគោក ធ្វើការ​ឃាត់ខ្លួន​ជាក់ស្ដែង ពី បទ​ប្រឆាំង​នឹង​ការ​អនុវត្ត​ការងារ​សារ​ធារ​ណ​: (​ដោយ​យក​កូនកាំបិត​ចុង​ស្រួច មក​កាត់​ខ្សែ​របាំង​ការពារ​គោលដៅ​របស់​សមត្ថកិច្ច​ហាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​ជិះ​យានជំនិះ​ធ្វើ​ចរ​រា​ចរណ៍​ឆ្លងកាត់​តាម​ដងផ្លូវ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច នៃ​អធិការ​នគរបាល​ខណ្ឌទួលគោក ធ្វើការ​ឃាត់ខ្លួន​ជាក់ស្ដែង ពី បទ​ប្រឆាំង​នឹង​ការ​អនុវត្ត​ការងារ​សារ​ធារ​ណ​: (​ដោយ​យក​កូនកាំបិត​ចុង​ស្រួច មក​កាត់​ខ្សែ​របាំង​ការពារ​គោលដៅ​របស់​សមត្ថកិច្ច​ហាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​ជិះ​យានជំនិះ​ធ្វើ​ចរ​រា​ចរណ៍​ឆ្លងកាត់​តាម​ដងផ្លូវ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល នៃ​ជំងឺ​កូ​វី​ដ​-១៩)

កើតហេតុ​នៅ​វេលា​ម៉ោង​ប្រហែល ១០​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២១ ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៤៥ ផ្លូវ​លេខ​១២៨ កែង​ផ្លូវ​២១៥ ក្រុម​ទី​២២ ភូមិ​៩ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ឈ្មោះ ដា​រ៉ា រ័​ត្ន​សុគន្ធ ហៅ ផានិត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​៣៩៣E ផ្លូវ​លេខ​១២៨ ក្រុម​ទី​៦៩ សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

វត្ថុ​តាង​ចាប់​យក​មានកូន​កាំបិត​ចិតបន្លែ​ចុង​ស្រួច ដង​ពណ៌​ក្រហម​ចំនួន​០១​ដើម យក​មក​ធ្វើ​សកម្មភាព​កាត់​ខ្សែ​របាំង​ការពារ​គោលដៅ​របស់​សមត្ថកិច្ច ។

បើ​តាម​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ នៅ​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រហែល ១០​និង​៣០​នាទី កម្លាំង​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ចុះ​អនុវត្ត​សេចក្ដីសម្រេច ស្ដី​ពី​ការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ចំណុច​ផ្លូវ​លេខ​១២៨ កែង​ផ្លូវ​២១៥ ក្រុម​ទី​២២ ភូមិ​៩ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក ស្រាប់តែ​មាន​ជនសង្ស័យ​ឈ្មោះ ដា​រ៉ា រ័​ត្ន​សុគន្ធ បាន​ដើរមក​ពី​ផ្ទះ រួច​បាន​យក​កូនកាំបិត​ចិតបន្លែ​ចុង​ស្រួច ដង​ពណ៌​ក្រហម​ចំនួន​០១ យក​មក​ធ្វើ​សកម្មភាព កាត់​ខ្សែ​របាំង​ការពារ​គោលដៅ​របស់​សមត្ថកិច្ច​ហាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​ជិះ​យានជំនិះ​ធ្វើ​ចរ​រា​ចរណ៍​ជិះ​ឆ្លងកាត់​តាម​ដងផ្លូវ បណ្ដាល​ឲ្យ​ដាច់​ខ្សែ​របាំង​ការពារ​គោលដៅ​របស់​សមត្ថកិច្ច​យើង រួច​ហើយ​រត់គេច​ខ្លួន ។

ភ្លាម​នោះ​កម្លាំង​សមត្ថកិច្ច​យើង​ដែល​នៅ​ប្រចាំការ​គោលដៅ ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ដា​រ៉ា រ័​ត្ន​សុគន្ធ ហៅ ផានិត និង​ចាប់​យក​កូនកាំបិត​ចិតបន្លែ​ចុង​ស្រួច ដង​ពណ៌​ក្រហម​ចំនួន​០១ រួច​បញ្ជូន​មក​កាន់ អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើ​ម្ប​ចាត់ការ​តាម​នីតិ​វ​ធី​ច្បាប់​តែ​ម្ដង ។

ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​យើង​បាន​យក​ទឹកនោម​ជនសង្ស័យ​រូប​នេះ យក​មក​ធ្វើ​តេ​ស្តិ៍​ស្វែងរក សារធាតុ​ញៀន​ក្នុង​ទឹកនោម​ជា​លទ្ធផល គ្មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ទេ ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

បើ​យោង​តាម លោក គឹ​ម សន្តិភាព រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ បានអោយ​ដឹង​ដែរ​ថា «​បើ​ទោះ​ខ្សែ​នេះ​គ្មាន​វិញ្ញាណ តែ​ខ្សែ​នេះ​អាច​នាំ​អោយ​អ្នកមាន​ទោសទណ្ឌ​ប្រ​សិន​អ្នក​បំពាន​! ខ្សែ​នេះ​ជា​បន្ទាត់ នៃ​ការ​អនុវត្ត​វិធានការ បើ​ទោះ​មាន ឬ​គ្មាន​សមត្ថកិច្ច​ឈរជើង​ក៏​ដោយ សូមកុំ​បំពាន​! ការ​បំពាន​នឹង​វិធានការ​បិទ​ខ្ទប់​នេះ ដោយ​ការ​មិន​គោរព ឬ​រារាំង អ្នក​នឹង​អាច​ប្រឈម​នឹង​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ​!» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ