ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតករ​ដ៏​ល្បីល្បាញ​ក្នុង​រឿង នេសាទ​ក្រពើ ទទួលមរណភាព​ដោយសារ ​ជំងឺ​កូ​វី​ដ​-១៩

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ម៉ៅ អា​យុទ្ធ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បាន​ទទួលមរណភាព​ហើយ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នា​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១៥…

រាជធានី​ភ្នំពេញ ៖ លោក ម៉ៅ អា​យុទ្ធ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បាន​ទទួលមរណភាព​ហើយ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នា​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២១ ។

ផលិករ​ភាពយន្ត និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក ម៉ៅ អា​យុទ្ធ រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩ កាលពី​យប់​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០២១ និង​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ យក​ទៅ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ឬ​មន្ទីរពេទ្យ​រុ​ស្ស៊ី ។

គិត​មក​ដល់​ពេល​នេះ លោក ម៉ៅ អា​យុទ្ធ មាន​អាយុ​៧៧​ឆ្នាំ រស់នៅ​ភូមិ​០៧ សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។ លោក​ត្រូវ​បាន​ចាត់​ថា ជា​មន្ត្រីជាន់ខ្ពស់​ម្នាក់ និង​ជា​ផលិតករ​ភាពយន្ត​ដ៏​ល្បីល្បាញ​មួយ​រូប ក្នុង​ចំណោម​ផលិតករ​ជើង​ខ្លាំង​ៗ​ដ៏​ទៃ​ទៀត ។ លោក​មាន​ស្នាដៃ​ជា​ច្រើន​ក្នុង​វិស័យ​សិល្បៈ​ខ្មែរ ក្នុង​នោះ​មាន​ស្នាដៃ​ផលិត​ខ្សែភាពយន្ត​ខ្សែ​វី​ដេ​អូ​ចម្រៀង​កាយវិការ​កំណាព្យ​ប្រលោមលោក​ជាដើម ។

បើ​យោង​តាម​លោក កឹ​ម គុណ​វឌ្ឍន៍ បានអោយ​ដឹង​ថា រៀមច្បង​ដ៏​ល្បី ដ៏​សំខាន់​ក្នុង​វិស័យ​ទូរទស្សន៍​ជាតិ និង​ភាពយន្ត​របស់​ខ្មែរ គឺ ឯកឧត្តម ព្រឹទ្ធាចារ្យ ម៉ៅ អា​យុទ្ធ ដែល​រូប​លោក​ជា​គ្រូបាធ្យាយ​ដ៏​ច្បង​មួយ​រូប លោក​បាន​បណ្តុះ​ដល់​អ្នក​បន្តវេន​យ៉ាងច្រើន​លើសលប់ នៅ​ក្នុង​វិស័យ​នេះ រួម​មាន​ទាំង​រូប​លោក និង​លោក​-​លោកស្រី ជា​តារាភាពយន្ត​, អ្នក​អត្ថាធិប្បាយ​, អ្នក​ថត​វី​ដេ​អូ កា​ម៉េ​រ៉ា​ថ្នាក់​អន្តរជាតិ​, អ្នក​សម្តែង និង​អ្នក​កវីនិពន្ធ រាប់រយ រាប់​ពាន់​នាក់ ។

លោក កឹ​ម គុណ​វឌ្ឍន៍ បន្ត​ថា លោក​ចង​ចាំ​នូវ​កំណាព្យ​របស់​លោក ម៉ៅ អា​យុទ្ធ «​ប្រភេទ​លុយ​» និង​ស្នាដៃ វណ្ណ​កម្ម​ភាពយន្ត​ខ្មែរ មាន​ដូច​ជា​៖ រឿង ទឹក​រាំ​ផ្កា​រាំ​, រឿង បិទ​ភ្នែក ហែក​ទ្រូង​, រឿង ចិត្ត​ចង​ចាំ​, រឿង ឆ្អឹង​អណ្តែត​, រឿង នេសាទ​ក្រពើ​, រឿង ហ្លួង​ព្រះស្តេច​កន និង​ខ្សែភាពយន្ត​ប្រចាំ​ស​.​វ «​កូនប្រុស ក្រោម​ពន្លឺ​ចន្ទ​» ដែល​លោក​កំពុង​តែ​ដឹកនាំ​ថត គឺជា​មរតក​អរូបី ដែល​ខ្មែរ​សូម​ចង​ចាំ​ជា​និច្ច ។

លោក កឹ​ម គុណ​វឌ្ឍន៍ ក៏​សូម​គោរព​ឧទ្ទិស​ដល់​ឥន្ទ​ព្រហ្ម ទេវតា សូម​យាងចុះ​យក​វិញ្ញាណក្ខន្ធ រៀមច្បង​ឯកឧត្តម ម៉ៅ អា​យុទ្ធ ទៅ​តម្កល់​នៅ​ឯ​ឋាន​បរមសុខ ជាទី​ស្ងប់​ដ៏​សុខសាន្ត ។ ខ្ញុំបាទ កឹ​ម គុណ​វឌ្ឍន៍ ជា​កូនចៅ ជា​សិស្ស សូម​គោរព​សព និង​វិញ្ញាណក្ខន្ធ​ព្រឹទ្ធាចារ្យ ម៉ៅ អា​យុទ្ធ ពី​ចម្ងាយ ដោយ​ក្តី​សោកសៅ​ជាទី​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ