ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួង​ព័ត៌មាន ទទួលមរណភាព នៅម៉ោង ៦ល្ងាចថ្ងៃទី១៥ ខែមេសានេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលមរណភាព​ នៅម៉ោង ៦ល្ងាច ថ្ងៃទី១៥ ខែមេសា…

ភ្នំពេញ៖ ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលមរណភាព​ នៅម៉ោង ៦ល្ងាច ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ ឯកឧត្តម ម៉ៅ អាយុទ្ធ អាយុ ៧៧ឆ្នាំ ត្រូវបានរកឃើញ​កើតកូវីដ១៩ កាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ និងត្រូវបានក្រុមគ្រូពេទ្យ យកទៅសម្រាក​ព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬមន្ទីរពេទ្យរុស្ស៊ី​។ មរណីភាពរបស់​ឯកឧត្តម ម៉ៅ អាយុទ្ធ ត្រូវបានបញ្ជាក់ដោយ​លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍​​ នៃក្រសួងព័ត៌មាន។​

ឯកឧត្តម ម៉ៅ អាយុទ្ធ ជាផលិតក​រ​ភាពយន្ត​ដ៏ល្បីល្បាញម្នាក់។ ក្នុងនោះ ស្នាដៃលិចធ្លោរបស់​ឯឧត្តម រួមមាន៖ កំណាព្យលុយ រឿងនេសាទក្រពើ និងភាពយន្តរឿងស្តេចកន ជាដើម។ មុនឆ្លងជំងឺកូវីដ១៩ ឯកឧត្តម  ម៉ៅ អាយុទ្ធ ត្រូវបានចាត់ឱ្យ​ទទួលខុសត្រូវក្នុងការថត និងផលិតរឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទ» ដែល​និយាយពី​ជីវិត​តស៊ូ​របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន​៕