ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​រាជការ​ ៣​រូប នៅ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ​វិជ្ជមាន កូ​វី​ដ​-១៩

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២១​នេះ ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន បាន​ចេញ​សេចក្តីជូនដំណឹង ស្តី​ពី ករណី…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២១​នេះ ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន បាន​ចេញ​សេចក្តីជូនដំណឹង ស្តី​ពី ករណី វិជ្ជមាន វីរុស​កូ​វី​ដ​-១៩ របស់​មន្ដ្រីរាជការ​ចំនួន​៣​រូប ។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ជម្រាប​ជូន​អោយ​ដឹង​ថា មន្ត្រីរាជការ​ចំនួន​០៣​រូប របស់​ក្រសួង​បាន​ជួប និង​ប៉ះពាល់ ដោយ​ផ្ទាល់​ជាមួយ​សាច់ញាតិ​ដែល​មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​-១៩ ហើយ​ក្រោយ​ពី​មាន​អាកា​រៈ និង​សុខភាព​មិន​ប្រក្រតី សាមីខ្លួន​បាន​ទៅ​ពិនិត្យ​សុខភាព និង​ធ្វើតេស្ត​សំណាក​រក​ជំងឺ​កូ​វី​ដ​-១៩ កាលពី​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២១ ជា​លទ្ធផល គឺ​មាន​វិជ្ជមាន ជំងឺ​កូ​វី​ដ​-១៩ ។

មន្ត្រី​ទាំង​០៣​រូប​នេះ មាន​វិជ្ជមាន ជំងឺ​កូ​វី​ដ​-១៩ រួម​មាន ៖
១. លោក អ៊ុយ សុ​វ​ណ្ណា​រិ​ទ្ធ អនុប្រធាន​នាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវគោក​,
២. លោកស្រី គង់ ច​ន្ធូ អនុប្រធាន​ការិយាល័យ នៃ​នាយកដ្ឋាន​រដ្ឋបាល
និង​៣. លោក អ៊ុយ សុ​វ​ណ្ណា​រ៉ុ​ង ជំនួយការ​លោក វ៉ា​ស៊ឹ​ម សុរិយា អនុរដ្ឋលេខាធិការ ។

ដើម្បី​ចូលរួម​ទប់ស្កាត់ និង​គ្រប់គ្រង​ស្ថានភាព នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​នេះ ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន បាន​ដាក់​ចេញ​នូវ​ចំណាត់ការ​បន្ទាន់ និង​ចាំបាច់ ដូច​ខាងក្រោម ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ