ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ពេញ​ភូមិ​! ជម្លោះ​ប្តី​ប្រពន្ធ រហូត​ដល់​ស្ត្រី​ជា​ប្រពន្ធ​ផ្តាច់ជីវិត​ប្តី

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​មួយ​បាន​កើតឡើង​បាន​ធ្វើ​ឱ្យ​មហាជន​ហួសចិត្ត​នឹង​រឿង​ប្តី​ប្រពន្ធ​១​គូ​ដែល​បាន​ផឹកស្រា​ស្រវឹង ក៏​ផ្ទុះ​ជម្លោះ​រហូត​បើក​ឆាក​វាយតប់​គ្នា​ទៅ​មក​មួយ​ប្រាវ រហូត​ឈាន​ដល់​ប្រពន្ធ​ទាញ​បាន​ដែក​ចុង​ស្រួច រួច​ក៏​ចាក់​ទៅ​លើ​ប្តី​ចំ​ក្រោម​ដោះ​ខាងស្តាំ​លេច​មួយ​ដែក​ស្រួច បណ្តាល​ឲ្យ​ដួល​ប្រកាច់​ស្លា​.​ប់​យ៉ាង​អាណោចអាធ័ម​។ សេចក្តីរាយការណ៍​បន្ត​ថា បន្ទាប់​មក​សមត្ថកិច្ច​នគរបាល​ឃុំ​ក្រោលគោ…

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​មួយ​បាន​កើតឡើង​បាន​ធ្វើ​ឱ្យ​មហាជន​ហួសចិត្ត​នឹង​រឿង​ប្តី​ប្រពន្ធ​១​គូ​ដែល​បាន​ផឹកស្រា​ស្រវឹង ក៏​ផ្ទុះ​ជម្លោះ​រហូត​បើក​ឆាក​វាយតប់​គ្នា​ទៅ​មក​មួយ​ប្រាវ រហូត​ឈាន​ដល់​ប្រពន្ធ​ទាញ​បាន​ដែក​ចុង​ស្រួច រួច​ក៏​ចាក់​ទៅ​លើ​ប្តី​ចំ​ក្រោម​ដោះ​ខាងស្តាំ​លេច​មួយ​ដែក​ស្រួច បណ្តាល​ឲ្យ​ដួល​ប្រកាច់​ស្លា​.​ប់​យ៉ាង​អាណោចអាធ័ម​។

សេចក្តីរាយការណ៍​បន្ត​ថា បន្ទាប់​មក​សមត្ថកិច្ច​នគរបាល​ឃុំ​ក្រោលគោ ក៏​បាន​ចុះ​ទៅ​ចាប់​ឃាត់ខ្លួន​ស្ត្រី​ជា​ប្រពន្ធ​យក​មក​សាកសួរ បន្ទាប់​ពី​មាន​ជម្លោះ​ជាមួយ​ប្ដី ហើយ​បាន​ប្រើ​ហិង្សា​យក​ដែក​មុត​ស្រួច​មក​ចាក់​ចំ​ដើមទ្រូង​ប្តី បណ្ដាល​ឱ្យ​ស្លា​.​ប់ បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​យប់​។

បើ​តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ករណី​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ឫស្សី​ជួរ​ខាងជើង ឃុំ​ក្រោលគោ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ជន​រង​គ្រោះជា​ប្ដី​បាន​ផឹកស្រា​ស្រវឹង​ហើយ​ក៏​បាន​បង្កជម្លោះ​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ​នៅផ្ទះ​របស់​ខ្លួន​យ៉ាង​ខ្លាំង រហូត​ដល់​ផ្អើល​អ្នក​ភូមិ​។ ខណៈនោះ​ស្ត្រី​ជា​ប្រពន្ធ​ក៏​ស្រវឹង​ដូច​គ្នា ហើយ​បាន​ដើរ​សំដៅ​ទៅ​រក​ប្តី រួច​ក៏​ឈ្លោះប្រកែក​គ្នា​ខ្លាំង​ៗ រហូត​ផ្ទុះ​ហិង្សា​បើក​ឆាក​វាយតប់​គ្នា​តែ​ម្តង ។ គ្រានោះ​អ្នក​ជិតខាង​មិន​ហ៊ាន​ចូល​ទៅ​ឃាត់​នោះ​ទេ ខណៈ​ពេល​នោះ​ស្រាប់តែ​ស្ត្រី​ជា​ប្រពន្ធ​បាន​យក​ដែក​មុត​ស្រួច មក​ចាក់​ទៅ​លើ​ប្តី​ចំ​ទ្រូង​ក្រោម​ដោះ​ខាងស្តាំ លេច​មួយ​ដែក​ចុង​ស្រួច បណ្ដាល​ឱ្យ​បុរស​ជា​ប្តី​ស្លា.ប់​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្ដង​។

សមត្ថកិច្ច​បានឱ្យ​ដឹង​ទៀត​ថា ស្ត្រី​សង្ស័យ​ជា​ប្រពន្ធ​ខាងលើ​នេះ​មានឈ្មោះ​សុខ សា​រ៉ាត់ អាយុ​៤៨​ឆ្នាំ មុខរបរ​កសិករ ចំណែក​ជន​រង​គ្រោះជា​ប្ដី​មានឈ្មោះ​ធឹ​ម សំណាង ហៅ​ធុង អាយុ​៤៨​ឆ្នាំ​ដូច​គ្នា មុខរបរ​កសិករ រស់នៅ​ភូមិ​ឫស្សី​ជួរ​ខាងជើង ឃុំ​ក្រោលគោ ស្រុក​ស្វាយ​ជ្រំ​ខេត្តស្វាយរៀង​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ចំពោះ​មូលហេតុ គឺ​ប្តី​ប្រពន្ធ​មួយគូរ​នេះ​ជា​អ្នក​ញៀន​ស្រា​ដូច​គ្នា ហើយ​ពេល​ផឹកស្រា​ស្រវឹង​ម្តង​ៗ គឺ​តែងតែ​មានការ​ឈ្លោះប្រកែក​គ្នា​ជា​ប្រចាំ​ស្ទើរតែ​រាល់ថ្ងៃ​ទៅ​ហើយ​។ ដូច្នេះ​នៅ​យប់​កើតហេតុ​នោះ ក៏​បាន​ផឹកស្រា​ស្រវឹង​រៀង​ៗ​ខ្លួន ហើយ​បង្កជម្លោះ​ប្តី​ប្រពន្ធ​រហូត​ផ្ទុះ​ហិង្សា​វាយតប់​គ្នា ធ្វើ​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​បាន​យក​ដែក​ចុង​ស្រួច​ចាក់​ប្រហារ​ប្តី បណ្តាល​ឲ្យ​ស្លា​.​ប់​តែ​ម្តង។

ក្រោយ​ពី​សមត្ថកិច្ច​បាន​ធ្វើការ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​ឃើញ​ថា ជន​រង​គ្រោះជា​ប្តី​ពិតជា​រង​របួស​ដោយ​ដែក​ចុង​ស្រួច​ចាក់​នៅ​ក្រោម​ដោះ​ខាងស្តាំ​បណ្តាល​ឲ្យ​ស្លា​.​ប់​ពិតមែន បន្ទាប់​ពី​បាន​ធ្វើ​កំណត់ហេតុ​រួច សមត្ថកិច្ច​ក៏​បាន​ប្រគល់​ស​.​ព​ឱ្យ​បងប្អូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​ស្ត្រី​ជា​ដៃដល់ ក៏​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​មក​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ចាត់ការ​បន្ត​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ