ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចំនួន​១៤៩៣​នាក់​កំពុង​រក​កន្លែង​សម្រាក​ព្យាបាល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចំនួន​សរុប​១៤៩៣​នាក់​កំពុង​រក​កន្លែង​សម្រាក​ព្យាបាល ដោយ​ក្នុង​នោះ​ស្រី​មាន​ចំនួន​១០៥៧​នាក់ ខណៈ​កន្លែង​ព្យាបាល​បាន​ពេញ​ទៅ​ហើយ នេះ​បើ​គិត​ត្រឹម​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២១​នេះ​។…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចំនួន​សរុប​១៤៩៣​នាក់​កំពុង​រក​កន្លែង​សម្រាក​ព្យាបាល ដោយ​ក្នុង​នោះ​ស្រី​មាន​ចំនួន​១០៥៧​នាក់ ខណៈ​កន្លែង​ព្យាបាល​បាន​ពេញ​ទៅ​ហើយ នេះ​បើ​គិត​ត្រឹម​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២១​នេះ​។

យោង​តាម​ក្រសួង​សុខា​បាល​នៅ​ថ្ងៃ​ទី​១៤ ខែមេសា​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៤ ខែមេសា នេះ​ក្នុង​ចំណោម​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចំនួន​១៧៨​នាក់ ក្នុង​នោះ​មាន​១៤៩​នាក់​បាន​កំពុង​រក​កន្លែង​សម្រាប់​ព្យាបាល​ផង​ដែរ​។

ខណៈ​ករណី​វិជ្ជមាន​នៅ​រាជធានី​ភ្នំពេញ សរុប​ចំនួន​១៤៩​នាក់ ក្រសួង​ក៏​សូម​ធ្វើការ​សរុប​ជូន​ចំនួន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ គឺ​៖ ជនជាតិ​ខ្មែរ​ចំនួន​១៤៨​នាក់ ក្នុង​នោះ​ស្ត្រី​៧៨​នាក់ បុរស​ចំនួន​៧០​នាក់ និង​ជនជាតិ​ចិន​ចំនួន​១​នាក់ ជា​បុរស​។ អ្នកជំងឺ​ចំនួន​១៤៩​នាក់​ខាងលើ ក្រសួង​នឹង​ធ្វើការ​ជូនដំណឹង​បន្ត​ទៀត​នៅ​ពេល​ទទួល​បាន​កន្លែង​សម្រាក​ព្យាបាល​។

សូម​ជម្រាប​ថា នៅ​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២១​នេះ ក្រសួងសុខាភិបាល​បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី ១៧៨​នាក់​ទៀត និង​ជា​សះស្បើយ​៣៨​នាក់​។ ករណី​ឆ្លង​សហគមន៍​១៧៧​នាក់ អ្នកដំណើរ​ពី​បរទេស​០១​នាក់​ក្នុង​នោះ​មាន​ភ្នំពេញ​១៤៩​នាក់ កណ្ដាល​១៤​នាក់ ព្រះ​សីហ​នុ​៦​នាក់ ស្វាយ​រៀង​៣​នាក់ កំពង់ស្ពឺ​២​នាក់​តាកែវ​១​នាក់ ត្បូងឃ្មុំ​១​នាក់ និង​សៀមរាប​១​នាក់​។ ហើយ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២១ អ្នក​ឆ្លង​សរុប​៤៨៧៤​នាក់ អ្នកជា​សះស្បើយ​២២៩០​នាក់ អ្នក​កំពុង​ព្យាបាល​២៥៤៤​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ