ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​២​ថ្ងៃ មូលដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩​ចំនួន​២៩​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​១១ និង​១២ ខែមេសា ឆ្នាំ​២០២១ ក្នុង​មូលដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ ត្រូវ​បាន​អាជ្ញាធរ និង​ក្រុម​គ្រូពេទ្យ​រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩…

រាជធានី​ភ្នំពេញ ៖ រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​១១ និង​១២ ខែមេសា ឆ្នាំ​២០២១ ក្នុង​មូលដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ ត្រូវ​បាន​អាជ្ញាធរ និង​ក្រុម​គ្រូពេទ្យ​រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​២៩​នាក់ ហើយ​ត្រូវ​បាន​រដ្ឋបាល​ខណ្ឌ​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​អោយ​បានដឹង ព្រមទាំង​អោយ​មានការ​ប្រុង​ប្រយ័ត្ន​ហើយ អ្នក​ពាក់​ពន្ធ​ដោយ​ផ្ទាល់ និង​ប្រយោល​ត្រូវ​នាំ​គ្នា​ទៅ​យក​សំណាក និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ខ្លួនឯង ។

នៅ​ក្នុង​អ្នក​វិជ្ជមាន​ទាំងនោះ​មាន​អាជីវករ​ផ្សារ​អូ​ឬ​ស្សី​ចំនួន​៦​នាក់ ,​អាជីវករ​ផ្សារ​ចាស់​១​នាក់​,​អាជីវករ​ផ្សារ​ស៊ី​ជូ​រី​១​នាក់ និង​កម្មករ​១​នាក់ ។

តាម​លោក​ជា ពិសី អភិបាល​ខណ្ឌ ឬ​ស្សី​កែវ បាន​បង្ហោះ​ជួន​ដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ខណ្ឌ​ប្ញ​ស្សី​កែវ មេត្តា​ជ្រាប​ថា នៅ​ថ្ងៃ​ទី​១១-១២ ខែមេសា ឆ្នាំ​២០២១ អាជ្ញាធរ​នៃ​រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ និង​ក្រុម​គ្រូពេទ្យ​បាន​ស្វែងរក​ឃើញ​អ្នក​វិជ្ជមាន​នឹង​មេរោគ​កូ​វី​ដ​១៩ ចំនួន​២៩​នាក់ ។

អ្នក​វិជ្ជមាន​ទាំងនោះ​រួម​មាន ៖ ១.​ស្ត្រី អាយុ​២១​ឆ្នាំ មុខរបរ​មន្ត្រីរាជការ មាន​ទីលំនៅ នៅផ្ទះ​លេខ​២៧៣B ផ្លូវ​បេតុង ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ប្ញ​ស្សី​កែវ​, ២.​ស្ត្រី អាយុ​២០​ឆ្នាំ មុខរបរ និស្សិត​សាកលវិទ្យាល័យ​ន័​រ​តុ​ន​មាន​ទីលំនៅ ផ្លូវ​បេតុង ភូមិ​ខ​១ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ប្ញ​ស្សី​កែវ ៣.​ស្ត្រី អាយុ​៥៧​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ ផ្ទះ​លេខ​២៤២៩ ផ្លូវ​បេតុង ភូមិ​ខ​១ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ប្ញ​ស្សី​កែវ ៤.​បុរស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ ផ្ទះ​លេខ​២៤២៩ ផ្លូវ​បេតុង ភូមិ​ខ​១ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ប្ញ​ស្សី​កែវ ៥.​បុរស អាយុ​៤២​ឆ្នាំ មុខរបរ អ្នក​ដឹក​ឥ​វ៉ា​ន់​នៅ​ផ្សារ​អូរ​ប្ញ​ស្សី មាន​ទីលំនៅ នៅ​បន្ទប់​ជួល (​ម្ដុំ​កុងស៊ី​កាប់​ជ្រូក​) ភូមិ​បឹង​ឈូក សង្កាត់​គីឡូ​ម៉ែ​ត​លេខ​៦ ខណ្ឌ​ប្ញ​ស្សី​កែវ ៦.​បុរស អាយុ​៤៥​ឆ្នាំ មានមុខ​របរ​នៅផ្ទះ មាន​ទីលំនៅ ផ្ទះ​ជួល ផ្លូវ​៨៩ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ៧. បុរស អាយុ​៤៣ ឆ្នាំ មានមុខ​របរ លក់ដូរ​នៅ​ផ្សារ​ចាស់​នៅផ្ទះ មាន​ទីលំនៅ​ផ្ទះ​ជួល ផ្លូវ​៨៩ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ

៨.​កុមារី អាយុ​១៦​ឆ្នាំ មានមុខ​របរ សិស្ស​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​មាន​ទីលំនៅ ផ្ទះ​ជួល ផ្លូវ​៨៩ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ៩.​ស្ត្រី អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ នៅ​ភូមិក សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ប្ញ​ស្សី​កែវ​,១០.​ស្ត្រី អាយុ​៣២ ឆ្នាំ មាន​ទីលំនៅ នៅ​ផ្លូវ​បេតុង ភូមិ​ខ​១ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ,១១.​កុមារី អាយុ ១៥ ឆ្នាំ មាន​ទីលំនៅ នៅផ្ទះ​លេខ​០៨៥៥ ភូមិ​ខ​១ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ប្ញ​ស្សី​កែវ ១២.​បុរស អាយុ ៥២ ឆ្នាំ មានមុខ​របរ លក់ដូរ​ផ្សារ​ស៊ី​ន​ជូ​រី មាន​ទីលំនៅ ផ្ទះ​លេខ​៦៨៩ ផ្លូវ​បេតុង ភូមិ​សាមគ្គី សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ​,១៣.​បុរស អាយុ ៥៦ ឆ្នាំ មាន​ទីលំនៅ នៅផ្ទះ​លេខ​០៨៥៥ ភូមិ​ខ​១ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ប្ញ​ស្សី​កែវ ។

១៤.​កុមា​រា អាយុ ១៤ ឆ្នាំ មាន​ទីលំនៅ នៅផ្ទះ​លេខ​៣៨C ផ្លូវ​៩០៧ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ប្ញ​ស្សី​កែវ​,១៥.​ស្ត្រី អាយុ ២៤ ឆ្នាំ មាន​ទីលំនៅ នៅផ្ទះ​លេខ​៣៨C ផ្លូវ​៩០៧ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ប្ញ​ស្សី​កែវ ,១៦.​កុមា​រា អាយុ ១១ ឆ្នាំ មាន​ទីលំនៅ នៅផ្ទះ​លេខ​៣៨C ផ្លូវ​៩០៧ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ប្ញ​ស្សី​កែវ​,១៧.​កុមារី អាយុ ៨ ឆ្នាំ មាន​ទីលំនៅ នៅផ្ទះ​លេខ​២២២៩ ភូមិ​ខ​១ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ប្ញ​ស្សី​កែវ​,១៨.​កុមារី អាយុ ១៧​ឆ្នាំ មុខរបរ សិស្ស វិទ្យាល័យ​ប្ញ​ស្សី​កែវ មាន​ទីលំនៅ ផ្ទះ​លេខ​៧៦H ភូមិ​ក្រោលគោ សង្កាត់​គីឡូ​ម៉ែ​ត​លេខ​៦ ខណ្ឌ​ប្ញ​ស្សី​កែវ ,១៩.​ស្ត្រី អាយុ ២៥ ឆ្នាំ មានមុខ​របរ លក់​គ្រឿងក្រអូប​នៅ​ផ្សារ​អូរ​ប្ញ​ស្សី ផ្ទះ​លេខ​១០A ផ្លូវ​១៣ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ​,២០.​ស្ត្រី អាយុ ៥១ ឆ្នាំ មានមុខ​របរ នៅផ្ទះ មាន​ទីលំនៅ ផ្ទះ​លេខ​៣៥៧ ផ្លូវជាតិ​លេខ​៥ ភូមិ​មិត្តភាព សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ។

២១.​ស្ត្រី អាយុ ៦៤ ឆ្នាំ មុខរបរ នៅផ្ទះ មាន​ទីលំនៅ ផ្ទះ​លេខ​៨៤H ភូមិ​ក្រោលគោ សង្កាត់​គីឡូ​ម៉ែ​ត​លេខ​៦ ខណ្ឌ​ប្ញ​ស្សី​កែវ (​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ព្រែក​ព្នៅ​),២២.​កុមារី អាយុ ១៦​ឆ្នាំ មានមុខ​របរ លក់ដូរ​នៅ​ផ្សារ​អូរ​ប្ញ​ស្សី ផ្ទះ​លេខ​១០A ផ្លូវ​១៣ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ​, ២៣.​ស្ត្រី អាយុ ២២​ឆ្នាំ មានមុខ​របរ លក់ដូរ​នៅ​ផ្សារ​អូរ​ប្ញ​ស្សី ផ្ទះ​លេខ​៨A សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ​,២៤.​បុរស អាយុ ២៦ ឆ្នាំ មានមុខ​របរ លក់ដូរ​នៅ​ផ្សារ​អូរ​ប្ញ​ស្សី ផ្ទះ​លេខ​៨E សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ ។

២៥.​ស្ត្រី អាយុ ១៨ ឆ្នាំ មានមុខ​របរ លក់ដូរ​នៅ​ផ្សារ​អូរ​ប្ញ​ស្សី សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ​,២៦.​ស្ត្រី អាយុ ២៨ ឆ្នាំ មានមុខ​របរ កម្មករ​រោងចក្រ​ហ្វេ​ត​ឌើ មាន​ទីលំនៅ ផ្លូវជាតិ​លេខ​៥ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ​,២៧.​ស្ត្រី អាយុ ៥៨ ឆ្នាំ មានមុខ​របរ នៅផ្ទះ មាន​ទីលំនៅ នៅ​បុរី​វីឡា ទួល​សង្កែ ផ្ទះ​លេខ​២១J ផ្លូវជាតិ​លេខ​៥ ភូមិ​បឹង​សាឡា​ង សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ​,២៨.​បុរស អាយុ ៤៩ ឆ្នាំ មានមុខ​របរ អ្នក​រត់​Pass App(​គោលដៅ​ផ្លូវ​១៧២) មាន​ទីលំនៅ ផ្ទះ​លេខ​៣០៧ ផ្លូវជាតិ​លេខ​៥ ភូមិ​មិត្តភាព សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ​, ២៩.​ស្ត្រី អាយុ ៤៧ ឆ្នាំ មានមុខ​របរ នៅផ្ទះ មាន​ទីលំនៅ ផ្ទះ​លេខ​៣០៧ ផ្លូវជាតិ​លេខ​៥ ភូមិ​មិត្តភាព សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

លោក ជា ព​សី អភិបាល​ខណ្ឌ ឬ​ស្សី​កែវ ក៍បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​អោយ​បាន​ខ្ពស់ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​ជម្ងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៩ និង​ទី​១០ ខែមេសា ឆ្នាំ​២០២១ នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ រក​ឃើញ មាន​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​៣៩​នាក់ គិត​ទាំង​ថ្ងៃ​ទី​១១ និង​១២ ខែមេសា រយៈពេល​៤​ថ្ងៃ​សរុប​ទាំងអស់​៦៨​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ