ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​យើង​មាន​វិធីសាស្ត្រ​អ្វី​មក​លាង​ជម្រះ​អវិជ្ជា ?

2 ឆ្នាំ មុន

កខ្វក់​ប្រការ​ទី​៣​គឺ​អវិជ្ជា ឬ​កម្លៅ​មិនដឹង​ការណ៍​ពិត​ដែល​ជា​ហេតុ​នាំ​ឲ្យ​ច្រឡំ​កួច​ប្រកាន់​មាំ​ក្នុង​ផ្លូវខុស តើ​យើង​មាន​វិធីសាស្ត្រ​លាង​ជម្រះ​នូវ​ភាព​អវិជ្ជា​នេះ​បាន​យ៉ាងណា​ដូច​ម្តេច ? អវិជ្ជា​ឬ​កម្លៅ​មិនដឹង​ការណ៍​ពិតជា​កង្វក់​របស់​ចិត្ត​យ៉ាង​ល្អិត​ស្អិត​ជាប់ បើ​យើង​យក​ចំពោះតែ​សីល ការ​សង្រួម​រវាំង​ឥន្ទ្រិយ និង​សមាធិ​មក​លាង​ជម្រះ​នោះ គឺ​មិន​អាច​លាង​ជម្រះ​អវិជ្ជា​បាន​ទេ ។…

កខ្វក់​ប្រការ​ទី​៣​គឺ​អវិជ្ជា ឬ​កម្លៅ​មិនដឹង​ការណ៍​ពិត​ដែល​ជា​ហេតុ​នាំ​ឲ្យ​ច្រឡំ​កួច​ប្រកាន់​មាំ​ក្នុង​ផ្លូវខុស តើ​យើង​មាន​វិធីសាស្ត្រ​លាង​ជម្រះ​នូវ​ភាព​អវិជ្ជា​នេះ​បាន​យ៉ាងណា​ដូច​ម្តេច ?

អវិជ្ជា​ឬ​កម្លៅ​មិនដឹង​ការណ៍​ពិតជា​កង្វក់​របស់​ចិត្ត​យ៉ាង​ល្អិត​ស្អិត​ជាប់ បើ​យើង​យក​ចំពោះតែ​សីល ការ​សង្រួម​រវាំង​ឥន្ទ្រិយ និង​សមាធិ​មក​លាង​ជម្រះ​នោះ គឺ​មិន​អាច​លាង​ជម្រះ​អវិជ្ជា​បាន​ទេ ។

ធម្មជាតិ​ដែល​អាច​លាង​ជម្រះ​អវិជ្ជា​បាន​គឺ មាន​តែ​បញ្ញា​តែ​មួយ​មុខ​គត់ ។ បញ្ញា​គឺ​សេចក្តី​យល់​ដឹង​ធម្មជាតិ​ផ្សេង​ៗ តាម​សភាព​ពិត យើង​ត្រូវ​ព្យាយាម​បណ្តុះ​បញ្ញា​ឲ្យ​ដុះ​ឡើង​ដោយ​ការ​ស្តាប់ ដោយ​ការ​គិតពិចារណា និង​ដោយ​ការ​អប់រំ​ភាវនា ប្រសិនបើ​យើង​ធ្វើ​បាន​ដូច្នេះ​ជា​ប្រចាំ យើង​នឹង​ដឹង​ការណ៍​ពិត​ថា ធម្មជាតិ​ទាំងឡាយ​មិន​ទៀងទាត់ ជា​ទុក្ខ ជា​អនត្តា មិនមែន​តួខ្លួន​របស់​គេ របស់​យើង​ទេ ហើយ​នៅ​ពេល​យល់​ដឹង​ការណ៍​ពិត​បែប​នេះ ភាព​ឆោតល្ងង់​ក៏​បាត់​ទៅ​ឯង ។

បន្ទាប់​ពី​នោះ យើង​ក៏​លែង​ភាន់​វង្វេង​កួច ប្រកាន់​មាំ​ក្នុង​រឿងហេតុ​ផ្សេង​ៗ​តទៅ​ទៀត កាលបើ​ធម្មជាតិ​ណា​នីមួយ​កើតឡើង តាំងនៅ ហើយ​រលត់​ទៅ​តាម​សភាវធម៌​របស់​វា​ជា​ធម្មតា ចិត្ត​យើង​ក៏​មិន​ញាប់​ញ័រ លះ​វៀរ​ការ​សោយសោក ចិត្ត​របស់​យើង​ក៏​ស្អាត​បរិសុទ្ធ និង​មាន​សេចក្តីសុខ​ទៅ​ឯង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ