ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ត្រឿ​ង​ដើរ​ទិញ​ស្រូវ​ពលរដ្ឋ​ខ្មែរ​ បែ​រត្រូវ​សមត្ថកិច្ច​ឃាត់​ទា​រ​លុយ​១០០០​​​ដុល្លារ​?

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ​ ស្រូវ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ស្រុក​អង្គរបុរី​ ខេត្តតាកែវ​ ពិតជួប​ការ​លំបាក​ក្នុង​ការ​ខ្វះខាត​ក្រុម​ឈ្មួញ​ទិញ ​ហើយ​ស្រូវ​ពលរដ្ឋ​ខ្លះ​រង​ការ​ខូចខាត​ដោយសារ​តែ​ខ្វះ​ឈ្មួញចូលទិញ និង​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​រឿង​ដឹក​ជញ្ជូន​យក​ទៅ​លក់​។ ហើយ​ក្តី​សង្ឃឹម​ពលរដ្ឋ​នៅ​ស្រុក​អង្គរបុរី​ គឺ​នៅ​មាន​ឈ្មួញ​ម្នាក់​ឈ្មោះ​អា​ត្រឿ​ង​ជា​ជនជាតិ​វៀតណាម…

ខេត្តតាកែវ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ​ ស្រូវ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ស្រុក​អង្គរបុរី​ ខេត្តតាកែវ​ ពិតជួប​ការ​លំបាក​ក្នុង​ការ​ខ្វះខាត​ក្រុម​ឈ្មួញ​ទិញ ​ហើយ​ស្រូវ​ពលរដ្ឋ​ខ្លះ​រង​ការ​ខូចខាត​ដោយសារ​តែ​ខ្វះ​ឈ្មួញចូលទិញ និង​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​រឿង​ដឹក​ជញ្ជូន​យក​ទៅ​
លក់​។ ហើយ​ក្តី​សង្ឃឹម​ពលរដ្ឋ​នៅ​ស្រុក​អង្គរបុរី​ គឺ​នៅ​មាន​ឈ្មួញ​ម្នាក់​ឈ្មោះ​អា​ត្រឿ​ង​ជា​ជនជាតិ​វៀតណាម ​ដែលរស់នៅ​ខ្មែរ​ច្រើន​ឆ្នាំ​ហើយ​ដែរ ​ចាំ​ទិញ​ស្រូវ​ក្នុង​តម្លៃ​ថ្លៃ​ហើយ​ធ្វើ​អោយ​ស្រូវ​ពលរដ្ឋ​រាប់​ម៉ឺន​ហិច​តា​មាន​ទីផ្សារ​ជា​ធម្មតា​ ។

តែ​ជា​អកុសល​ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទីរសៀល​ថ្ងៃ​ទី​១១ មេសា​ នេះ ​ស្រាប់តែ​លោក​ផុ​ក សា​រ៉ុ​ម ​មន្ត្រី​នគរបាល​ស្រុក​អង្គរបុរី​ ចុះ​មក​ឃាត់​ខ្លូ​ន​អា​ត្រឿ​ង​ យក​ទៅ​អធិការដ្ឋាន​ដោយ​គ្មាន​មូលហេតុ​ ។

ពាក​ព​ន្ធ័​ករណី​ខាងលើ​​អា​ត្រឿ​ង​បាន​រៀបរាប់​ថា​ កាលពី​វេលា​ខាងលើ​ គឺ​ពិតជា​មាន​មន្ត្រី​នគរបាល​ឈ្មោះ​ផុ​ក សា​រ៉ុ​ម​ បាន​ចុះ​មក​ហៅ​លោក​ទៅ​អធិការដ្ឋាន​ពិតមែន​ ពេល​ទៅ​ដល់​អធិការ​នគរបាល​ស្រុក​អង្គរបុរី​ ស្រាប់តែ​មានឈ្មោះ​លោក​ប៉ែន រ​ដ្ឋា​ ហៅ​តោ​ខ្មៅ​អធិការរង​ស្រុក​អង្គរបុរី​ និយាយ​ប្រាប់​លោក​ត្រឿ​ង​ថា បើ​ចង់​រួច​ខ្លូ​ន​ត្រូវ​បង់លុយ​១០០០​ដុល្លា​រទើប​រួច​ខ្លូ​ន​ ។

អា​ត្រឿ​ង​បាន​រាបរាប់​ទៀត​ថា​ លោក​មក​ទិញ​ស្រូវ​ពលរដ្ឋ​ខ្មែរ​ដោយ​តម្លៃ​លើ​ឈ្មួញ​ដទៃ​ទៀត​ ហើយ​លោក​កំពុង​ទិញ​ស្រូវ​រាល់ថ្ងៃ​ពី​ពលរដ្ឋ ​ស្រាប់តែ​ក្រុម​មន្ត្រី​នគរបាល​ទូរ​សព្ទ័​មក​ចុះ​មកផង​ហៅ​លោក​ផង ​ដើម្បី​ទៅ​ជួប​លោក​អធិការ​និយាយ​តែ​រឿង​សុំ​លុយ​ពី​លោក​ក្នុង​តម្លៃ​ច្រើន​ហួសហេតុ ​។

ពាក់​ព​ន្ធ័​ករណី​ខាងលើ​ អ្នក​យក​ព័​ត៌មាន​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​យុង ប៊ុ​ន​យ៉ុ​ន​ អធិការ​ស្រុក​អង្គរបុរី​បាន​ទេ​ ដោយ​លោក​មិន​ទទួល​ទូរ​សព្ទ ។ ចំ​ណែកលោក​ឌឹ​ម គឹ​ម​សាន្ត​ អភិបាលស្រុក​អង្គរបុរី​បាន​ថ្លែង​ថា​ លោក​មិន​បានដឹង​រឿង​លោក​អធិការ​ចាប់​ឃាត់​ជនជាតិ​វៀតណាម​ខាងលើ​នោះ​ទេ​។ ដោយ៖ វង់ សុផា

អត្ថបទសរសេរ ដោយ