ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របត់ថ្មីនៅច្រកសមុទ្រ Hormuz៖ អ៉ីរ៉ង់គ្រោងទារ​ប្រាក់ពីនាវាដឹកប្រេងជា«រូបិយបណ្ណឌីជីថល (Cry​pto)» ខណៈលោកត្រាំ ព្រមានឱ្យបញ្ឈប់ជា​បន្ទាន់

58 នាទី មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​ កាលពី​ថ្ងៃ​ទី​៩​ មេ​សា បាន​ព្រមាន​ប្រឆាំង​នឹង​ការ​ទារ​បង់ប្រាក់​ពី​បណ្ដា​នាវា​ដែល​ឆ្លងកាត់​ច្រក​សមុទ្រ​ហ័​រ​មូស ដែល​អ៉ី​រ៉​ង់​ត្រួតត្រា​ និង​បិទ​ខ្ទប់​អស់​រយៈពេល​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ​ ។…

សង្គ្រាម​អ៉ី​រ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​ កាលពី​ថ្ងៃ​ទី​៩​ មេ​សា បាន​ព្រមាន​ប្រឆាំង​នឹង​ការ​ទារ​បង់ប្រាក់​ពី​បណ្ដា​នាវា​ដែល​ឆ្លងកាត់​ច្រក​សមុទ្រ​ហ័​រ​មូស ដែល​អ៉ី​រ៉​ង់​ត្រួតត្រា​ និង​បិទ​ខ្ទប់​អស់​រយៈពេល​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ​ ។

FILE PHOTO: Tankers are seen off the coast of Fujairah, as Iran vows to fire on ships transiting the Strait of Hormuz, amid the U.S.-Israel conflict with Iran, in Fujairah, United Arab Emirates, March 3, 2026. REUTERS/Amr Alfiky/File Photo

តាម​បណ្ដាញ​សង្គម​ TRUTH SOCIAL លោក​ត្រាំ​រៀបរាប់​ពី​ព័ត៌មាន​ទាំងឡាយ​ដែល​ថា​ អ៉ី​រ៉​ង់​បាន​ទារប្រាក់​ពី​បណ្ដា​នាវា​ដឹក​ប្រេង​ដែល​ឆ្លងកាត់​ច្រក​សមុទ្រ​ហ័​រ​មូស ​។ លោក​ត្រាំ​ក្នុង​ថ្ងៃ​ទី​២ ​នៃ​បទ​ឈប់​បាញ់​គ្នា​ដ៏​ផុយ​ស្រួយ​រវាង​សហរដ្ឋអាមេរិក អ៉ី​ស្រា​អែ​ល​ និងអ៉ីរ៉​ង់​បន្ត​ថា គួរ​ចៀសវាង​ការ​ធ្វើ​បែប​នោះ រួច​បើ​ធ្វើ​យក​ល្អ​ត្រូវ​បញ្ឈប់​នា​ពេល​នេះ​ ។

បទ​ឈប់​បាញ់​គ្នា​រយៈពេល​២​ស​ប្ដា​ហ៍រ​វាង​អា​មេ​រិ​ក អ៉ី​ស្រា​អែ​ល​ និងអ៉ី​រ៉​ង់ ត្រូវ​បាន​ចុះហត្ថលេខា តែ​នា​ថ្ងៃ​ទី​៧ ​មេ​សា ​វាសនា​នៃ​ច្រក​សមុទ្រ​ហ័​រ​មូស ក្លាយជា​ការ​ព្រួយបារម្ភ​សំខាន់​ថ្មី​ ។ តើ​នឹង​មាន​អ្វី​កើត​មាន​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ក្នុង​ច្រក​សមុទ្រ​នោះ? អ៉ី​រ៉​ង់​បាន​ឆ្លើយ​ថា ប្រទេស​ខ្លួន​នឹង​បង្កើត​ការ​បង់ប្រាក់​ជា​ CRYPTOMONNAIES សម្រាប់​នាវា​ដឹក​ប្រេង​ដែល​ឆ្លងកាត់​ច្រក​សមុទ្រ​ហ័​រ​មូស​។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​របស់​កាសែត​អង់គ្លេស​ FINANCIAL TIMES ។ ទិស​ដៅ​របស់​អ៉ីរ៉​ង់​គឺ​រក្សា​ការ​ត្រួតត្រា​ច្រក​សមុទ្រ​យុទ្ធសាស្ត្រ​នោះ ។

លោក​ហា​មី​ត​ហូ​សី​នី​អ្នកនាំពាក្យ​របស់​សហភាព​អ្នក​នាំ​ប្រេង ឧស្ម័ន​និង​ផលិតផល​ប្រេង​ចេញ​អ៉ី​រ៉​ង់ ជា​អង្គការ​ដែល​ធ្វើការ​ជិត​ស្និទ្ធ​ជាមួយ​របប​អ៉ី​រ៉​ង់​ថ្លែង​ថា អ៉ី​រ៉​ង់​ចង់​ឲ្យ​មានច្បាប់​បង់ប្រាក់​ចំពោះ​រាល់​នាវា​ដឹក​ប្រេង​ឆ្លងកាត់​និង​វាយតម្លៃ​លើ​នាវា​នីមួយ​ៗ ហើយ​អ៉ី​រ៉​ង់​មិន​បង្ខំ​ទេ​។ ប៉ុន្តែ​ពាក្យពេចន៍​របស់​លោក​ហូ​សី​នី តាម FINANCIAL TIMES​យល់​ថា គឺអ៉ី​រ៉​ង់​នឹង​ទាមទារ​ឲ្យ​រាល់​នាវា​ដឹក​ប្រេង​ត្រូវ​បង់ប្រាក់​ថ្លៃ​ឆ្លងកាត់​ច្រក​សមុទ្រ​នោះ​ ។

បែប​នេះ​នាំ​ឲ្យ​មាន​បញ្ហា​សម្រាប់​បណ្ដា​នាវា​របស់​លោក​ខាងលិច​និង​នាវា​ទាក់ទិន​នឹង​បណ្ដា​រដ្ឋ​នៅ​តំបន់់​ឈូង​សមុទ្រ​ពែ​រ្ស៍​ដែល​អាច​ប្រថុយ​នឹង​គ្រោះថ្នាក់ ក្នុង​ការ​ឆ្លងកាត់​ច្រក​សមុទ្រ​នេះ​។ មាន​នាវា​ដឹក​ប្រេង​រវាង​ពី​១០​ទៅ​១៥​គ្រឿង​អាច​ឆ្លងកាត់​ច្រក​សមុទ្រ​នោះ​ក្នុង​១​ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ