ថ្នាំតំណក់បន្ដក់ក្រោមអណ្ដាតចម្រាញ់ចេញពីពិសខ្យាដំរីខៀវ វិធីសាស្ដ្រ ថ្មីជំនួសដល់ការព្យាបាលជំងឺមហារីក ។
-ទប់ស្កាត់ការរីករាលដាលនៃជំងឺមហារីក
-កាត់បន្ថយរោគសញ្ញាមហារីក បំបាត់ការឈឺចាប់ ជួយឱ្យអ្នកជំងឺមានជីវិតស្រស់ថ្លា
របៀបប្រើបន្ដក់ក្រោមអណ្ដាតក្នុង១ថ្ងៃ បន្តក់១-២ដង និងម្ដង៥តំណក់
១-ព្យាបាលកាត់បន្ថយគឺជាអ្វី ហើយតម្លៃរបស់វាយ៉ាងណាក្នុងការព្យាបាលជំងឺមហារីក ៖
ដោយសារឥទ្ធិពលនៃកត្តាជាច្រើនពីបរិស្ថាន សកម្មភាពជីវិត ជំងឺមហារីកមានការកើនឡើងនៅទូទាំងសកលលោក ។ ជារៀងរាល់ឆ្នាំជំងឺមហារីកបានឆក់យកជីវិតមនុស្សរាប់លាននាក់នៅលើពិភពលោក ។ ហេតុដូច្នេះការប្រយុទ្ធប្រឆាំងនឹងជំងឺនៅលើសកលលោក ត្រូវបានចាត់ទុកថាជាអាទិភាពមួយក្នុងចំណោម បណ្តាអាទិភាពនាំមុខគេរបស់វិស័យសុខាភិបាល ។ ការប្រយុទ្ធប្រឆាំងនឹងមហារីកមិនងាយស្រួល ដោយគ្រាន់តែព្យាបាលមហារីកមួយ មុខនោះទេ ប៉ុន្តែវារួមបញ្ចូលទាំងការបង្ការជំងឺ ការធ្វើរោគវិនិច្ឆ័យយ៉ាងឆាប់រហ័សតាមរយៈការ ពិនិត្យដោយជ្រើសរើសការធ្វើរោគវិនិច្ឆ័យដោយ កំណត់ជាក់លាក់ ការព្យាបាលដោយជំនាញ ពិសេស និងការព្យាបាលកាត់បន្ថយ ។ ក្នុងនោះការព្យាបាលកាត់បន្ថយកាន់តែមានតួនាទីយ៉ាងសំខាន់ ព្រោះលក្ខណៈពិសេសក្នុងការវិវឌ្ឍរបស់ជំងឺមហារីក គឺធ្វើឲ្យអ្នកជំងឺឈឺចាប់ខ្លាំង លំបាកវេទនា អស់កម្លាំង នៅដំណាក់កាលយឺតយ៉ាវ ។ ពេលនោះលទ្ធភាពនៃការរស់នៅរបស់អ្នកជំងឺនឹងស្រុតចុះ វាធ្វើឲ្យអ្នកជំងឺត្រូវអាស្រ័យលើការថែទាំផ្នែកសុខាភិបាល ។ ការព្យាបាលកាត់បន្ថយគឺជាបណ្តាវិធានការព្យាបាលក្នុងគោលបំណងបន្ថយអាការរោគរបស់អ្នកជំងឺ លើកកម្ពស់គុណភាពនៃការរស់នៅ និងបង្កើនសកម្មភាពប្រចាំថ្ងៃរបស់អ្នកជំងឺ ។
ការដែលទទួលបានការព្យាបាលកាត់បន្ថយល្អ តម្រូវឲ្យអ្នកជំងឺមហារីកប្រតិបត្តិតាមការ ព្យាបាលដោយជំនាញពិសេស និងកាន់តែល្អ កែលម្អគុណភាពនៃការរស់នៅ និងលទ្ធភាពថែទាំដោយខ្លួនឯងឲ្យកាន់តែប្រសើរឡើង អាចអូសបន្លាយរយៈពេលនៃការរស់នៅ (អ្នកជំងឺអាចស្លាប់ព្រោះអស់កម្លាំង ឈឺចាប់រាងកាយ ហួសពីការអត់ទ្រាំ) បន្ថយការថែទាំសុខាភិបាល គ្រួសារ ។
២-វិធីសាស្ត្រព្យាបាលមហារីកជាមួយនឹងផលិតផលចម្រាញ់ចេញពីពិសខ្យាដំរីគុយបា
កន្លងទៅនេះ បណ្តាអ្នកវិទ្យាសាស្ត្រគុយបា បានស្រាវជ្រាវរកឃើញថា ពិសខ្យាដំរីផ្ទុកទៅដោយសមាសធាតុជាច្រើន (ប៉ិបទីដPeptide) ដែលមានប្រសិទ្ធភាពព្យាបាលជំងឺមហារីក ។ ក្រោយពេលពិសោធន៍ផ្ទាល់ទៅលើអ្នកជំងឺជាង១០០០០នាក់ លទ្ធភាពដែលទទួលបានគឺគួរជាទីគាប់ចិត្ត វាជាឱសថព្យាបាលជំងឺមហារីកមួយប្រភេទដែលត្រូវបានវិទ្យាស្ថានផលិតឱសថ ឡាប៊ីយ៉ូហ្វាម (Labiofam) របស់ប្រទេសគុយបា ប្រកាសឲ្យចេញលក់ជាផ្លូវការនៅលើទីផ្សារជាមួយនឹងឈ្មោះហៅវាថា Vidatox 30CH មានផ្ទុកបណ្តាសមាសធាតុចម្រាញ់ចេញពីពិសខ្យាដំរី។
បណ្តាអ្នកស្រាវជ្រាវការងារនេះបានឲ្យដឹងថា ក្រោយពេលជ្រាបចូលក្នុងដុំសាច់មហារីកសមាសធាតុប៉ិបទីដមួយចំនួនដែលមាននៅក្នុងពិសខ្យាដំរីនឹងកម្ចាត់គ្រប់កោសិកាមហារីកបន្តិចម្តងៗ កាត់បន្ថយការរីកចម្រើននៃដុំសាច់ កាត់បន្ថយការរីករាលដាលទៅឆ្ងាយនៃកោសិកាមហារីក (ការឆ្លងរាលដាល) ។ ខុសពីវិធីព្យាបាលផ្សេងទៀត វិធីព្យាបាលដោយពិសខ្យាដំរីមិនបង្កឲ្យមានប្រតិកម្មផ្សេងលើសារពាង្គកាយទេ ។ ពិសខ្យាដំរីនៅមានផ្ទុកនៅសមាសធាតុដ៏មានគុណតម្លៃជាច្រើន ដែលអាចជួយបន្ថយរាល់អាការរោគបង្កឡើងទៅដល់សារពាង្គកាយឲ្យជាសះស្បើយ ធ្វើឲ្យលទ្ធភាពនៃការរស់នៅរបស់អ្នកជំងឺមហារីកបានប្រសើរឡើងវិញ ។ នោះគឺជាមូលដ្ឋានចម្បងសម្រាប់គុយបាចាប់អនុវត្តរាល់កិច្ចការស្រាវជ្រាវលើមនុស្សស្តីពីការប្រើប្រាស់ផលិតផលចម្រាញ់ចេញពីពិសខ្យាដំរីសម្រាប់ព្យាបាលជំងឺមហារីកហើយពិសេសព្យាបាលកាត់បន្ថយកោសិកាក្នុងដុំមហារីក ។
Isabel Gonazalez នាយកស្រាវជ្រាវ និងអភិវឌ្ឍរបស់ឡាប៊ីយ៉ូហ្វាមបានឲ្យដឹងថា ការពិសោធឱសថខាងលើដោយផ្ទាល់ទៅលើអ្នកជំងឺជាង១០០០០នាក់ ជាមួយនឹងដុំសាច់កាចមហារីកសួត មហារីកក្រពេញប្រូស្តាត មហារីកលំពែង មហារីកស្បូន បានឲ្យឃើញថា គ្រប់អ្នកជំងឺភាគច្រើន សុខភាពទូទាំងសារពាង្គកាយត្រូវបានប្រសើរឡើងយ៉ាងច្បាស់ រារាំងការរីកចម្រើន ដុំសាច់ដុះ។ បញ្ហាពិសេសគឺផលិតផលនេះមានសុវត្ថិភាពណាស់ព្រោះដំណើរការផលិតដោយវិធីសាស្ត្រពិសេស ប្រព័ន្ធព្យាបាលរោគ (homeopathic) សុខាភិបាលគុយបា ក្នុងរយៈពេលជាងពីរឆ្នាំអ្នកប្រើប្រាស់នៅប្រទេសគុយបា (២០១១-២០១២) មិនឃើញមានប្រតិកម្មប៉ះពាល់ណាមួយដែលត្រូវបានកត់សម្គាល់ដោយការប្រើឱសថនេះឡើយ ។
ទម្រង់ដំបូងរបស់ Vidatox 30CH ចេញរូបរាងក្រោមទម្រង់ថ្នាំទឹកបន្តក់ក្រោមអណ្តាត (ជាមួយនឹងទឹកលាយជាអាល់កុល) ត្រូវបានច្រកចូលក្នុងដបចំណុះ៣០មីលី្លលីត្រ ។ ប្រភេទឱសថនេះចំណុះឲ្យក្រុមបណ្តាវិធានការព្យាបាលកាត់បន្ថយអាការរោគ ។ បន្ទាប់ពីឡាប៊ីហ្វាមប្រកាសនៅរាល់ចំណុចខ្លាំងនៃឱសថ មានមនុស្សជាច្រើនទៅប្រទេសគុយបាប្រាថ្នាចង់បានឱសថដ៏អស្ចារ្យមួយនេះ ។ បណ្ឌិត Jose Fraga Castro នាយកវិទ្យាស្ថានផលិតផលឡាប៊ីយូហ្វាមមិនបានបញ្ជាក់ផលិតផលរបស់ខ្លួនគឺជាឱសថពិសេសសម្រាប់ព្យាបាលជំងឺមហារីកទេ ។ លោកសង្កត់ធ្ងន់ថា “Vidatox30CH អាចត្រូវបានប្រើប្រាស់ចម្បង ដូចទៅនឹងឱសថមួយប្រភេទសម្រាប់ជំនួយអ្នកជំងឺប្រឆាំងនឹងជំងឺមហារីក កាត់បន្ថយអាការឈឺចាប់ ពើតផ្សា ពិបាកទ្រាំ អស់កម្លាំង ក្អក ពិបាកដកដង្ហើម…អាចហៅ Vidatox 30CH គឺជាឱសថមួយប្រភេទជួយធ្វើឲ្យលទ្ធភាពនៃការរស់នៅរបស់អ្នកជំងឺបានប្រសើរឡើងវិញក្នុងរយៈពេលប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ ។ ជាក់ស្តែងមានករណីជាច្រើនត្រូវបានកត់សម្គាល់ថា អ្នកជំងឺមហារីកដែលស្ថិតនៅដំណាក់កាលចុងក្រោយនៃជំងឺ ស្ទើរតែត្រូវបានព្យាបាលជាសះស្បើយ ប៉ុន្តែមិនត្រូវផ្អែកលើឱសថនោះទាំងស្រុងទេ ធ្វើឲ្យជះឥទ្ធិពលលើវិធីសាស្ត្រព្យាបាលប្រពៃណីដូចជាការព្យាបាលដោយឱសថគីមី ការព្យាបាលដោយកាំរស្មី ដែលត្រូវបានអនុវត្តដោយវេជ្ជបណ្ឌិតជំនាញៗខាងមហារីកពោរពេញទៅដោយបទពិសោធន៍នោះ ។ នេះបើតាមលោកបណ្ឌិត Jose Fraga Castro បានឲ្យដឹងក្នុងបទពិសោធនឋ៦មួយ។
ឱសថត្រូវបានផ្តល់អាជ្ញាប័ណ្ណនៅប្រទេសគុយបាចាប់ពីឆ្នាំ២០១១ ហើយក្រោយមកត្រូវបានអនុញ្ញាតឲ្យចរាចរនៅប្រទេសមួយចំនួននៃទ្វីបអាមេរិក ប្រទេសមួយចំនួននៅទ្វីបអឺរ៉ុប និងអាស៊ីក្នុងនោះមានកម្ពុជាផងនៅចុងឆ្នាំ២០១៤ ។
នាំចូលនិងចែកចាយដោយ ៖
INDOCHINA PHARMA Co.Ltd
Tel 023 657 87 87
អាស័យដ្ឋាន ផ្ទះលេខ 19D (បុរីប៉េងហួត) សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រុងភ្នំពេញ ៕
ចែករំលែកព័តមាននេះ