ធាត់លើសទម្ងន់មិនមែនជារឿងល្អឡើយសម្រាប់យើងគ្រប់គ្នា ដ្បិតយោងតាមអ្នកឯកទេសថា វត្តមានខ្លាញ់ច្រើនលើសលប់ក្នុងរាងកាយនឹងនាំឱ្យយើងមានបញ្ហាសុខភាពច្រើនយ៉ាង ។ ទោះជាយ៉ាងនេះក្តី ក្រុមអ្នកជំនាញបានបង្ហាញនូវវិធីសាស្ត្រ១០ចំណុចដែលអាចនឹងជួយឱ្យលោកអ្នកដុតបំផ្លាញខ្លាញ់បញ្ចុះទម្ងន់ខ្លួន ៖
១-ដាក់បញ្ចូលខ្លាញ់ល្អក្នុងរបបអាហារ៖ ខ្លាញ់ល្អឬខ្លាញ់ដែលផ្តល់នូវសុខភាពគឺជាអាស៊ីដខ្លាញ់អូមេហ្គា-៣ ។ ខ្លាញ់ទាំងនេះមាននៅក្នុងពពួកសណ្តែក គ្រាប់ធញ្ញជាតិជាពិសេសគឺក្នុងត្រីដែលសម្បូរខ្លាញ់ ។ អ្នកជំនាញ Ishi Khosla បាននិយាយថា ប្រភេទខ្លាញ់នេះ មិនត្រឹមតែជួយបង្កើនរយៈពេលនៃការចងចាំ និងកែលំអការចងចាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយធ្វើឱ្យឆ្អែតបានយូរ និងធ្វើឱ្យសរីរាង្គល្អប្រសើរទៀតផង ។ នេះមានន័យថា វាជួយកែលំអសមត្ថភាពអាំងស៊ុយលីនក្នុងការបញ្ចុះកម្រិតស្ករក្នុងឈាម ហើយទីបំផុតធ្វើឱ្យអ្នកចុះទម្ងន់ ។
២-បញ្ចូលសារធាតុសរសៃក្នុងរបបអាហារ៖ វិធីសាស្ត្រមួយទៀតដើម្បីដុតបំផ្លាញខ្លាញ់ក្នុងរាងកាយគឺទទួលទានប្រភេទអាហារដែលសម្បូរសារធាតុសរសៃ ។ អ្នកជំនាញ Mickey Mehta បញ្ជាក់ថា សារធាតុសរសៃដែលមាននៅក្នុងគ្រាប់ធញ្ញជាតិ ផ្លែឈើ បន្លែនិងស្រូវ millet អាចជួយឱ្យចលនាពោះវៀនមានរបៀបរៀបរយ។ ការទល់លាមកអាចជាមូលហេតុមួយនៃការហើមពោះហើយអាចធ្វើឱ្យរាងកាយរបស់អ្នកមិនចុះទម្ងន់ ។
៣-ព្យាយាមបំបាត់ភាពតានតឹងក្នុងចិត្ត (Stress) ៖ ភាវនាជាផ្នែកមួយនៃទម្លាប់ប្រចាំថ្ងៃរបស់អ្នក ។ ហាត់ប្រាណដកដង្ហើម ឆ្លៀតពេលលំហែកាយនៅទីផ្សេងៗ និយាយជារួមធ្វើអ្វីដែលអាចបំបាត់ Stress បាន ។ Stress អាចក្លាយជាវិធីសាស្ត្រមួយក្នុងការបញ្ចុះទម្ងន់ ក៏ព្រោះតែវាបង្កើនឱកាសនៃការទទួលទានកាន់តែច្រើននៅពេលដែលអ្នកStress ។
៤-តម្រូវការវីតាមីន D បន្ថែម ៖ យោងតាមអ្នកជំនាញ Ishi Khosla កង្វះវីតាមីនបានមកពីពន្លឺថ្ងៃអាចនាំឱ្យទម្ងន់របស់អ្នកមិនចុះ ។ អ្នកជំនាញរូបនេះបន្តថា វីតាមីន D មានប្រសិទ្ធភាពលើការគ្រប់គ្រងទម្ងន់ ។ ដូច្នេះការធ្វើសកម្មភាពរាងកាយមានដូចជា រត់ ជិះកង់ ដើរ ឬលេងកីឡាផ្សេងៗរៀងរាល់ព្រឹកឬល្ងាចក្រោមពន្លឺថ្ងៃពិតជាជម្រើសល្អ ។
៥-ទទួលទានដំណេកឱ្យបានគ្រប់គ្រាន់ ៖ ចំណុចនេះអាចនឹងធ្វើឱ្យអ្នកភ្ញាក់ផ្អើលបន្តិច ប៉ុន្តែការទទួលទានដំណេកមិនគ្រប់គ្រាន់ក៏ជាផ្នែកមួយយា៉ងសំខាន់ដែលនាំឱ្យឡើងទម្ងន់ផងដែរ ។ អ្នកជំនាញ Mickey Mehta បាននិយាយថា «ចូលដេកពីព្រលប់ ភ្ញាក់ពីព្រលឹមធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លា កាត់បន្ថយបានភាពតានតឹង» ។
៦-បន្ថែមកាល់ស្យ៉ូមក្នុងរបបអាហារប្រចាំថ្ងៃ៖ កង្វះខាតកាល់ស្យូ៉មអាចបន្ថយល្បឿននៃការរំលាយអាហារ ។ បង្កើនការទទួលទានកាល់ស្យូ៉មអាចកាត់បន្ថយការធាត់លើសទម្ងន់ ។
៧-ចាប់ផ្តើមអាហារពេលព្រឹកដោយផ្លែឈើ បន្លែឬសណ្តែក ៖ ចាប់ផ្តើមថ្ងៃថ្មីជាមួយអាហារពេលព្រឹកប្រកបដោយសុខភាពឆ្អែតពេញពោះធ្វើឱ្យការរំលាយអាហារកាន់តែល្អនិងជួយដុតបំផ្លាញជាតិខ្លាញ់បានកាន់តែច្រើនផងដែរ ។ ប្រសិនជាអ្នកទទួលទានអាហារពេលព្រឹកឆ្អែតខ្លាំងនោះវាទំនងថា អ្នកនឹងមិនទទួលទានអាហារពេលថ្ងៃនិងល្ងាចច្រើនទេ ។
៨-បង្កើនការទទួលទានផ្លែឈើនិងបន្លែ ៖ សមាសធាតុគីមីពីធម្មជាតិក្នុងផ្លែឈើនិងបន្លែត្រូវគេគិតថា អាចជួយបញ្ចុះខ្លាញ់ក្នុងកោសិកាខ្លាញ់ ។
៩-ចូររក្សារាងកាយឱ្យមានសកម្មភាពពេញមួយថ្ងៃ៖ វាអាចនឹងទៅមិនរួចក្នុងការធ្វើឱ្យរាងកាយមានសកម្មភាពរាល់ថ្ងៃនិងពេញមួយថ្ងៃនោះ ។ ប៉ុន្តែអ្នកអាចសាកល្បងសកម្មភាពមួយចំនួនដូចជា ចុះពីរថយន្តក្រុងមុនដល់ចំណតដើម្បីទុកពេលដើរ ដើរជិតៗនៅពេលអ្នកសម្រាកពេលខ្លីពីការងារ ចំនួសឱ្យការឡើងអគារដោយប្រើជណ្តើរយន្តមកឡើងដោយប្រើជណ្តើរធម្មតាវិញ ។
១០-ទទួលទានទឹកឱ្យបានច្រើន៖ ផឹកទឹកក៏អាចជួយឱ្យអ្នកចុះទម្ងន់បានដែរ ។ ផឹកឱ្យបាន១លីត្ររៀងរាល់ថ្ងៃជួយបង្កើនការរំលាយអាហារ និងដុតបំផ្លាញសារធាតុខ្លាញ់ ។
១១-ទទួលទានម្ទេសនិងគ្រឿងទេសមានរសជាតិហឹរ ៖ គ្រឿងទេសមានរសជាតិហឹរជាពិសេសផ្លែម្ទេសអាចជួយដល់ការរំលាយអាហារ និងដាសប្រព័ន្ធសរសៃប្រសាទជួយរំលាយសារធាតុខ្លាញ់ ៕
ចែករំលែកព័តមាននេះ