ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ស្នងការ​រង​ខេត្តកំពត​ជាម​ក្លោ​ង និង​បក្ខពួក​២​នាក់​ទៅ​តុលាការ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ទី​៣ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២១ បាន​ចាត់​បញ្ជូន​ឈ្មួញ​គ្រឿងញៀន​៣​នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ នឹង​ចោទប្រកាន់​ជា​ផ្លូវការ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ទី​៣ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២១ បាន​ចាត់​បញ្ជូន​ឈ្មួញ​គ្រឿងញៀន​៣​នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ នឹង​ចោទប្រកាន់​ជា​ផ្លូវការ ។

ជនសង្ស័យ​ជា​ឈ្មួញ​គ្រឿងញៀន​ទាំង​៣​នាក់​នោះ មាន ១.​ឈ្មោះ អ៊ឹម ឈួ​ន អាយុ​៥១​ឆ្នាំ ឋាន​ន្ទ​រស​ក្ដិ ថ្នាក់​ឧត្តមសេនីយ៍ត្រី និង​មាន​តួនាទី​ជា​ស្នងការ​រង​នគរបាល​ខេត្តកំពត ទទួល​ផែន​អគ្គិភ័យ និង​អាវុធ​ជាតិ​ផ្ទុះ (​ជា​មេ​ក្លោ​ង​) ។ ២.​ឈ្មោះ កែវ ទិ​ត្យ​មេ​សា អាយុ​២១​ឆ្នាំ និង​៣.​ឈ្មោះ ហុង គា អាយុ​៦១​ឆ្នាំ ជា​បក្ខពួក ។

សំណុំរឿង​នេះ បាន​ស្ថិត​នៅ​លោក សេង គឹ​ម​ឡាក់ ព្រះរាជអាជ្ញា​រង​បើក​ការ​ស៊ើបសួរ ប៉ុន្តែ​ការ​សាកសួរ​នារ​រសៀល​ថ្ងៃ​នោះ​មិន​ទាន់​ចប់​សព្វគ្រប់​ទេ ដូច្នោះ​ទើប​តំណាង​អយ្យការ​បាន​ផ្ញើ​ឈ្មួញ​គ្រឿងញៀន​ទាំង​៣​នាក់​នោះ​ទៅ​សមត្ថកិច្ច​វិញ នឹង​តម្រូវ​ឲ្យ​នាំ​មក​សួរ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែមេសា នេះ​បន្ត​ទៀត ។

សូម​រម្លឹក​ថា ប៉ុន្មាន​ថ្ងៃ​មកនេះ បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​បង្ហោះ​ផ្សព្វផ្សាយ​ព័ត៌មាន​ព្រោងព្រាត ស្តី​ពី​ការ​ឃាត់ខ្លួន​ស្នងការ​រង​នគរបាល​ខេត្តកំពត​ម្នាក់ ជា​មេ​ក្លោ​ង​ជួញដូរ​គ្រឿងញៀន និង​បក្ខពួក​២​នាក់​ដែល​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយា​ល័យ​ទី​៣ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២១ នេះ ដែល​ប្រតិបត្តិការ​នោះ​បាន​ធ្វើ​ឡើង​នៅ​ចំណតរថយន្ត​ផ្សារ​ខា​លែ​ន​ឌែ​ល​ម៉​ល ម្តុំ​បឹង​កក់ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ក្នុង​នោះ សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន (ICE) ចំនួន​២​កញ្ចប់ ស្មើ ទម្ងន់​១.៧៣៨.៣៣​ក្រាម (​ជិត​២​គីឡូក្រាម​) ផង​ដែរ ។ ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​កាន់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដើម្បី​បើក​ការ​ស៊ើបអង្កេត​បន្ត ដែល​ក្នុង​នោះ​សមត្ថកិច្ច​ក៏​បាន​តាម​ប្រមាញ់​រក​ចាប់ខ្លួន​បក្ខពួក​បន្ថែម​ទៀត ប៉ុន្តែ​លទ្ធផល​មិន​មាន​ចាប់ខ្លួន​ជនសង្ស័យ​ណា​បាន​ម្នាក់​នោះ​ទេ ។

សរុប​ចុង​ក្រោយ សមត្ថកិច្ច​ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ជា​ឈ្មួញ​គ្រឿងញៀន​៣​នាក់ ដែល​មាន​ម្នាក់​ពាក់​ផ្កាយ​១ ស្នងការ​រង​នគរបាល​ខេត្តកំពត ជាម​ក្លោ​ង និង​ថ្នាំ​ញៀន​ជិត​២​គីឡូក្រាម​នោះ​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

យ៉ាងណា​ក្តី ជនសង្ស័យ​ទាំង​៣​នាក់​នេះ គឺ​មិន​អាច​គេច​ផុត​ពី​ការ​ឃុំខ្លួន ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​នោះ​ទេ ដើម្បី​រង់ចាំ​ការ​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ