ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​មែន​! រាជរដ្ឋាភិបាល​ហាម​ជួបជុំ​គ្នា ហាង​ខារ៉ាអូខេ​មួយ​ចាក់​ធុង​ប៉ាស​រាំ​លេង​សប្បាយ

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ឧបករណ៍​បំពង​សម្លេង​មួយ​ចំនួន ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ក្រុង​ដូន​កែវ ចុះ​ទៅ​ដកហូត ក្រោយ​ពេល​មាន​មនុស្ស​កំពុង​ជួបជុំ​គ្នា​បើក ច្រៀង​យ៉ាង​កងរំពង​កាលពី​ពេល​ថ្មី​ៗ​នេះ ស្ថិត​នៅ​ចំណុច​ភូមិ​ស្នោរ សង្កាត់​រកា​ក្នុង…

ខេត្តតាកែវ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ឧបករណ៍​បំពង​សម្លេង​មួយ​ចំនួន ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ក្រុង​ដូន​កែវ ចុះ​ទៅ​ដកហូត ក្រោយ​ពេល​មាន​មនុស្ស​កំពុង​ជួបជុំ​គ្នា​បើក ច្រៀង​យ៉ាង​កងរំពង​កាលពី​ពេល​ថ្មី​ៗ​នេះ ស្ថិត​នៅ​ចំណុច​ភូមិ​ស្នោរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ​។

សេចក្តីរាយការណ៍​បន្ត​ថា បើ​ទោះជា​មានការ​ហាមប្រាម​ពី​រាជរដ្ឋាភិបាល មិន​ឲ្យ​មានការ​ប្រមូលផ្តុំ​ជួបជុំ​គ្នា​យ៉ាង​ក៏​ដោយ ក៏​នៅ​តែ​មាន​មនុស្ស​ដែល​ត្រូវ​គេ​អះអាង​ថា ជា​បុគ្គលិក​ខារ៉ាអូខេ​មួយ​មានឈ្មោះ The King បាន​ប្រព្រឹត្ត​ផ្ទុយ​នឹង​បំរាម ដោយ​បាន​ចាក់​ធុងបាស់​ជួបជុំ​គ្នា ច្រៀង​រាំ​បំពង​សម្លេង​ខ្លាំង​ៗ​យ៉ាង​សប្បាយ​នៅ​មុខ​ហាង​តែ​ម្តង ។

ជុំវិញ​ករណី​ខាងលើ​នេះ លោក កង អាណា​ន់ អភិបាលក្រុង​ដូន​កែវ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ភ្លាម កម្លាំង​គណៈ​បញ្ជាការ​សាលាក្រុង ក៏​បាន​ដាក់​កម្លាំង​ទៅ​ដកហូត​ធុងបាស​យក​ទៅ​សាលាក្រុង​ភ្លាម​ៗ​ផង​ដែរ ដោយ​រង់ចាំ​ម្ចាស់​ទៅ​ដោះស្រាយ​នៅ​សាលាក្រុង នា​ពេល​ក្រោយ ។

ចំណែក​ពលរដ្ឋ​ក្បែរ​ៗ​ហាង​ខារ៉ាអូខេ​នេះ បាន​ឲ្យ​ដឹង​ថា ការ​ជួបជុំ​ច្រៀង​រាំ​បំពង​សម្លេង​នេះ កើត​មាន​ពី រ​បី​ថ្ងៃ​ជាប់​ៗ​គ្នា​មក​ហើយ រហូត​ដល់​យប់​ជ្រៅ​ទៀត​ផង ។

គួរ​បញ្ជាក់​ថា ដូច​គ្នា​នឹង​ករណី​ខាងលើ​នេះ​ដែរ កាលពី​ពេល​ថ្មី​ៗ​នេះ មន្ត្រី​សាលាស្រុក​សំរោង នៃ​ខេត្តតាកែវ​ចំនួន​២​រូប ទើប តែ​ត្រូវ​បាន​អភិបាលស្រុក​ធ្វើការ​ស្តីបន្ទោស ក្រោយ​ពី​បាន​ចូល​ទៅ​ហូប​ចុក​នៅ​ក្នុង​ហាង​ខារ៉ាអូខេ ធ្វើ​ឲ្យ មានការ​រិះគន់​ពី​ប្រជាពលរដ្ឋ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ