ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​រោងចក្រ​​ម៉េ​ង អៀង​ហ្គា​មេន និង​ផ្ទះ​ជួល​៧​ទី​តាំង បន្ទាប់​ពី​កម្មករ​៩​នាក់រ​កឃើញ​​ឆ្លង​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រោងចក្រ​កាត់ដេរ​ម៉េ​ង អៀង ហ្គា​មេន ហ្វា​ក់​តូ​រី​អិ​ល​ធី​ឌី និង​ផ្ទះ​ជួល​របស់​កម្មករ​ចំនួន ៧​ទីតាំង ត្រូវ​បាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌទួលគោក ចុះ​បិទ…

រាជធានី​ភ្នំពេញ ៖ រោងចក្រ​កាត់ដេរ​ម៉េ​ង អៀង ហ្គា​មេន ហ្វា​ក់​តូ​រី​អិ​ល​ធី​ឌី និង​ផ្ទះ​ជួល​របស់​កម្មករ​ចំនួន ៧​ទីតាំង ត្រូវ​បាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌទួលគោក ចុះ​បិទ បន្ទាប់​ពី​រក​ឃើញ​កម្មករ កម្ម​ការី​នី​ចំនួន​៩​នាក់ មាន​វិជ្ជមាន​កូ​វី​ដ​១៩ ។

ការ​ចុះ​បិទ​ផ្ទះ និង​រោងចក្រ​នេះ បាន​ធ្វើ​ឡើងជា​បន្តបន្ទាប់​តាំងពី​ម៉ោង​ប្រមាណ​១​រសៀល រហូត​ដល់​ម៉ោង​ប្រមាណ​៥​ល្ងាច ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២១ ដែល​ដឹកនាំ​ដោយ​លោក ឯក ឃុន​ដឿ​ន អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌទួលគោក​។ រោងចក្រ​កាត់ដេរ ម៉េ​ង អៀង ហ្គា​មេន ហ្វា​ក់​តូ​រី​អិ​ល​ធី​ឌី ត្រូវ​បាន​គេ​ដឹង​ថា ស្ថិត​នៅ​តាម​ផ្លូវ​លេខ ៥២៨ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដែល​មាន​កម្មករ​ប្រមាណ​១៤៨១​នាក់​។

តាម​លោក​ឯក ឃុន​ដឿ​ន ដែល​បាន​បង្ហោះ​នៅ​ក្នុង​ផេ​ក​របស់​សាលា​ខណ្ឌទួលគោក បានអោយ​ដឹង​ថា ផ្ទះ​ជួល​របស់​កម្មករ​-​កម្មការិនី​រោងចក្រ ម៉េ​ង អៀង មាន​វិជ្ជមាន​កូ​វី​ដ​-១៩ នៅ​ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក ដែល​កម្លាំង​ចុះ​បិទ​ចំនួន​០៧​គោលដៅ ៖

១-​ផ្ទះ​លេខ​៥ ផ្លូវ​៣៥១ ភូមិ​២ សង្កា​ក់​បឹង​កក់​ទី​១ មាន​ចំនួន​០២​នាក់ ជា​កម្មការិនី​រោងចក្រ ម៉េ​ង អៀង​,
២-​ផ្ទះ​លេខ​២៤ ផ្លូវ​៣៤៩ ភូមិ​៣ មាន​ចំនួន​០២​នាក់ ជា​កម្មការិនី​រោងចក្រ ម៉េ​ង អៀង​,
៣-​ផ្ទះ​លេខ​៩ ផ្លូវ​៣៤៩ ភូមិ​២ មាន​ចំនួន​០១​នាក់ (​ស្រី​),
៤-​ផ្ទះ​លេខ​៧ ផ្លូវ​៣៤៧ ភូមិ​៣ មាន​ចំនួន​០១​នាក់ (​ស្រី​),
៥-​ផ្ទះ​លេខ​៣៤ ផ្លូវ​លេខ​៥២៨ ភូមិ​៥ មាន​ចំនួន​០១​នាក់ ជា​កម្មការិនី​ម៉េ​ង អៀង​,
៦-​ផ្ទះ​លេខ​៨ ផ្លូវ​លេខ​៣៣៩ ភូមិ​៤ មាន​ចំនួន​០១​នាក់ (​ស្រី​) ជាក​ម្មការ​នី​ម៉េ​ង អៀង​,
និង​៧-​ផ្ទះ​លេខ​៤២ ផ្លូវ​លេខ​៣៤៥ ភូមិ​៣ មាន​ចំនួន​០១​នាក់ ជា​កម្មការិនី​ម៉េ​ង អៀង​។

តាម​អាជ្ញាធរ​អោយ​ដឹង​ទៀត​ថា ចំពោះ​ទីតាំង​ខាងលើ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌទួលគោក បាន​បិទ​ហ៊ុម​ព័ទ្ធ​ទីតាំង ដោយ​ហាម​ចេញ​-​ចូល ហើយ​ឲ្យ​អ្នកជំងឺ​ទាំង​០៩​នាក់ រង់ចាំ​ក្រុម​គ្រូពេទ្យ​មក​ទទួល​ពួក​គាត់​ទៅ​ព្យាបាល​។ ដោយឡែក អ្នក​រង​ផល​ប៉ះពាល់​ចំនួន​២០៥​នាក់ ក្នុង​ស្រី​១១៥​នាក់ ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​នឹង​ផ្ទះ​ដែល​បាន​បិទ ដើម្បី​រង់ចាំ​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ ចុះ​មក​វិភាគ និង​យក​សំណាក​ទៅ​ធ្វើតេស្ត​។

គួរ​រំលឹក​ថា កម្មករ ក​ម្មា​ការី​នី របស់​រោងចក្រ​កាត់ដេរ​ម៉េ​ង អៀង ហ្គា​មេន ហ្វា​ក់​តូ​រី​អិ​ល​ធី​ឌី ប្រមាណ​ជាង​៧០០​នាក់ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ចុះ​យក​សំណាក​ជា​បន្តបន្ទាប់ និង​ណែនាំ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក បន្ទាប់​ពី​កម្មករ​ម្នាក់​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ ហើយ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ចុះ​យក​ទៅ​ព្យាបាល​កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០២១​។

កម្មករ​ដែល​វិជ្ជមាន​កូ​វី​ដ​១៩​រូប​នោះ​ជា​បុរស​អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ ជា​បុគ្គលិក​ក្រុមហ៊ុន​រោងចក្រ​ម៉េ​ង អៀង​ហ្គា​មេន ហ្វា​ក់​តូ​រី​អិ​ល​ធី​ឌី ស្នាក់​នៅ​បន្ទប់​ជួល​ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ ដោយឡែក​បន្ទប់​ផ្ទះ​ជួល​ចំនួន​៥៣​បន្ទប់​ចេញ​-​ចូល​ផ្លូវ​តែ​មួយ ក្នុង​នោះ​មាន​កម្មករ កម្ម​ការី​នី​ស្ទើរតែ​ទាំងអស់​ស្នាក់​នៅ ត្រូវ​បាន​អាជ្ញាធរ និង​សមត្ថកិច្ច​ធ្វើការ​ឡោម​ព័ទ្ធ​ដើម្បី​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ ។

ទន្ទឹម​នោះ នៅ​ក្នុង​រោងចក្រ ក៏​ត្រូវ​បាន​អាជ្ញាធរ និង​ក្រុម​គ្រូពេទ្យ រក​ឃើញ អ្នក​ពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ចុះ​យក​សំណាក​ជាង​៧០០​នាក់ ក្នុង​ចំណោម​កម្មករ​ទាំងអស់​១៤៨១​នាក់ ហើយ​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​៩​នាក់ និង​អាច​នៅ​មាន​បន្តបន្ទាប់​ទៀត ទើប​អាជ្ញាធរ សម្រេច​បិទ​រោងចក្រ ហើយ​ធ្វើការ​ណែនាំ​ឱ្យ​កម្មករ កម្ម​ការី​នី ធ្វើ​ច​ត្តា​ឡី​ស័ក​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ