ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ប្រើ​ពេល​មិន​ដល់​១០​ម៉ោង​រក​អ្នក​ពាក់ព័ន្ធ​នឹង​ស្ត្រី​ជិះ​រថយន្ត​ក្រុងមាន​វិជ្ជមាន​កូ​វី​ដ​បាន

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​យប់​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២១ រដ្ឋបាល​ខេត្តសៀមរាប​បាន​ជូនដំណឹង​អំពី​ករណី​រក​ឃើញ​ស្ត្រី​អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​គោក​តា​ចាន់ សង្កាត់​គោក​ចក ក្រុង​សៀមរាប ដែល​បាន​ជិះ​រថយន្តក្រុង​ចេញពី​ភ្នំពេញ​មក​កាន់​ខេត្តសៀមរាប…

ខេត្តសៀមរាប ៖ នា​យប់​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២១ រដ្ឋបាល​ខេត្តសៀមរាប​បាន​ជូនដំណឹង​អំពី​ករណី​រក​ឃើញ​ស្ត្រី​អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​គោក​តា​ចាន់ សង្កាត់​គោក​ចក ក្រុង​សៀមរាប ដែល​បាន​ជិះ​រថយន្តក្រុង​ចេញពី​ភ្នំពេញ​មក​កាន់​ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០២១ ព្រមទាំង​អ្នក​រួម​ដំណើរ​មាន​ចំនួន ១៩​នាក់ និង​អ្នកបើកបរ​ដែល​ត្រូវ​បាន​កត់ត្រា​អត្តសញ្ញាណ​នៅ​ពេល​ឆ្លង​ចូល​ទឹកដី​ខេត្តសៀមរាប ។

ដោយ​ក្រុមការងារ​ពិនិត្យ​សុខភាព​បឋម និង​ចុះ​ឈ្មោះ ឬ​ស្កែ​ន QR Code ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ នា​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០២១ នៅ​តាម​ព្រំប្រទល់ ។

តាម​រយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមការងារ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យ​មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​ខេត្តសៀមរាប សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​ក្រុង ស្រុក ឃុំ សង្កាត់ ឃើញ​ថា អ្នក​ពាក់ព័ន្ធ​ទាំង​១៩​នាក់ ត្រូវ​បាន​ក្រុមការងារ​ចុះ​ដល់​លំនៅ​ដ្ឋា​ន កាលពី​យប់​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២១ និង​បាន​ណែនាំ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ដាក់ខ្លួន​ឲ្យ​នៅ​ដាច់​ដោយឡែក​ពី​អ្ន​ដ៏​ទៃ ដើម្បី​ត្រៀម​បន្ត​យក​សំណាក​មក​ធ្វើតេស្ត​ស្រាវជ្រាវ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២១ ។

រដ្ឋបាល​ខេត្ត សូម​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​ដែល​បាន​សស្រាក់សស្រាំ​បំពេញបេសកកម្ម​នា​ពេល​កន្លង​មក​ក៏​ដូច​ជា ករណី​នេះ​ជាដើម ។

ជាមួយ​គ្នា​នេះ រដ្ឋបាល​ខេត្តសៀមរាប សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ម្ចាស់​អាជីវ​កម្មដ្ឋាន​អនុវត្ត​នូវ​វិធាន​នានា ដែល​រដ្ឋបាល​ខេត្ត​បាន​ដាក់​ជា​បន្តបន្ទាប់​កុំបី​ខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ