ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោ​អ្នក​ភូមិ​១​ក្បាល​ដើរ​ស៊ី​ស្មៅ​ក្បែរ​ជើង​ជាន់​មីន​ស្គរ​កប់​ក្នុង​ផ្ទុះ​តែ​ម្តង

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មាន​សត្វ​គោ​ញី​១​ក្បាល​ក្នុង​ចំណោម​សត្វ​គោ​ជា​ច្រើន​ក្បាល​របស់​អ្នក​ភូមិ បាន​ដើរ​ជាន់​មីន​ស្គរ​ដែល​កប់​នៅ​ក្នុង​ដី​សេសសល់​ពី​សម័យ​សង្គ្រាម បណ្តាល​ឱ្យ​រង​របួស​ជើង​ឆ្វេង​ផ្នែក​ខាងក្រោយ ត្រូវ​បាន​អ្នក​ភូមិ​ឃើញ​ក៏​ប្រាប់​ម្ចាស់​ឱ្យ​ដឹក​យក​ទៅ​ផ្ទះ ខណៈ​គេ​ព្រ​លែងឱ្យ​ដើរ​ស៊ី​ស្មៅ​នៅ​ជាប់មាត់​អូរ​ក្បែរ​ជើងភ្នំ ជា​រៀងរាល់ថ្ងៃ​មិន​មាន​អ្វី​កើតឡើង ។ តែ​ក្រោយ​ពី​ឃើញ​សត្វ​គោ​ផ្ទុះ​មីន​រង​របួស​១​ក្បាល…

ខេត្ត​ប៉ៃលិន ៖ មាន​សត្វ​គោ​ញី​១​ក្បាល​ក្នុង​ចំណោម​សត្វ​គោ​ជា​ច្រើន​ក្បាល​របស់​អ្នក​ភូមិ បាន​ដើរ​ជាន់​មីន​ស្គរ​ដែល​កប់​នៅ​ក្នុង​ដី​សេសសល់​ពី​សម័យ​សង្គ្រាម បណ្តាល​ឱ្យ​រង​របួស​ជើង​ឆ្វេង​ផ្នែក​ខាងក្រោយ ត្រូវ​បាន​អ្នក​ភូមិ​ឃើញ​ក៏​ប្រាប់​ម្ចាស់​ឱ្យ​ដឹក​យក​ទៅ​ផ្ទះ ខណៈ​គេ​ព្រ​លែងឱ្យ​ដើរ​ស៊ី​ស្មៅ​នៅ​ជាប់មាត់​អូរ​ក្បែរ​ជើងភ្នំ ជា​រៀងរាល់ថ្ងៃ​មិន​មាន​អ្វី​កើតឡើង ។

តែ​ក្រោយ​ពី​ឃើញ​សត្វ​គោ​ផ្ទុះ​មីន​រង​របួស​១​ក្បាល អ្នក​ភូមិ​ម្នាក់​ៗ ដែល​ធ្លាប់​ដើរ​ឃ្វាលគោ​នៅ​ចំណុច​ខាងលើ ព្រលឹង​ចុង​សក់ ។ ហេតុការណ៍ សត្វ​គោ​ញី​១​ក្បាល ដើរ​ស៊ី​ស្មៅ​ក្បែរ​ជើងភ្នំ​ជាប់មាត់​អូរ បណ្តាល​ឱ្យ​ផ្ទុះ​ដាច់​ជើង​ឆ្វេង​ផ្នែក​ខាងក្រោយ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២១ ស្ថិត​នៅ​ក្នុងភូមិ​ថ្នល់កែង ឃុំ​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​នៃ​អធិការ​ស្រុក​សាលា​ក្រៅ​បានឱ្យ​ដឹង​ថា ៖ មាន​អ្នក​ភូមិ​ម្នាក់​បាន​ឃ្វាល​ហ្វូងគោ​ជា​ច្រើន​ក្បាល​របស់​ខ្លួន​ដោយ​ព្រ​លែងឱ្យ​ដើរ​ស៊ី​ស្មៅ​ក្បែរ​មាត់​អូរ ជាប់​នឹង​ជើងភ្នំ​ដោះ​ក្រមុំ ដូច​សព្វមួយដង ។ តែ​តាំងពី​យូរ​មក​ហើយ មិន​មាន​បញ្ហា​អ្វី​កើតឡើង​នោះ​ទេ ខណៈ​នៅ​ចំណុច​ខាងលើ​ក៏​មិន​ទាន់​មាន​អង្គភាព​កំចាត់​មីន​ណាមួយ​ចូល​ទៅ​រាវរក​គ្រាប់​មីន​នោះ​ដែរ ។

ប្រភព​បន្ត​ទៀត​ថា ស្រប​ពេល​ដែល​មេឃ​បាន​បង្អុរ​ភ្លៀង ជោកជាំ​ជា​ច្រើន​មេ ធ្វើ​ឱ្យ​ដី​នៅ​ក្បែរ​ជើងភ្នំ ជាប់មាត់​អូរ​ខាងលើ ទៅ​ជា​ទន់ជ្រាយ លុះ​សត្វ​គោ​ដើរ​ស៊ី​ស្មៅ​នៅ​ទីនោះ​ចុះឡើង​ៗ ក៏​ជាន់​ទៅ​លើ​គ្រាប់​មីន​ស្គរ​ដែល​សេសសល់ ពី​សម័យ​សង្គ្រាម បណ្តាល​ឱ្យ​ផ្ទុះ​រង​របួស​ជើង​ឆ្វេង​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ម្ចាស់​គោ​ខាងលើ​បាន​ដឹក​សត្វ​គោ​របស់​ខ្លួន​ឆ្លង​ទឹកអូរ​បម្រុង​ទៅ​ផ្ទះ តែ​ដោយសារ​របួសធ្ងន់ មិនដឹង​បន្ត​ដើរ​ឆ្លង​បាន ក៏​ដេក​នៅ​ក្នុង​អូរ រហូត​ដល់​ម្ចាស់​ហៅ​អ្នក​ភូមិ​ឱ្យ​ជួយ​គាស់ ដឹក​តាម​រថយន្ត​យក​ទៅ​ផ្ទះ ដើម្បី​លក់​ឱ្យ​ខាង​ទី​សត្វឃាត​នៅ​ព្រឹក​ថ្ងៃ​ដដែល ។

បន្ទាប់​ពី​ឃើញ​សត្វ​គោ​១​ក្បាល​ដើរ​ជាន់​លើ​មីន​ស្គរ​ផ្ទុះ​រង​របួស​បែប​នេះ អ្នក​ភូមិ​ជា​ច្រើន​មានការ ព្រួយបារម្ភ​ពី​សុវត្ថិភាព ដោយ​ម្នាក់​ៗ មិន​ចង់​ដើរ​តាម​មាន់​អូរ​ត្រង់​កន្លែង​កើតហេតុ​នោះ​ទេ ក្រែង​មាន​គ្រាប់​មីន​សេសសល់​នៅ​ទីនោះ​ច្រើន​ទៀត បង្ក​គ្រោះថ្នាក់​ដល់​ពួក​គាត់ ។

អ្នក​ភូមិ​ក៏​សំណូមពរ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ផ្តល់​ដំណឹង​នេះ​ដល់​ខាង​អង្គភាព​កំចាត់​មីន ដើម្បី​ចូល​ទៅ​រាវរក​គ្រាប់​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​ចំណុច​ខាងលើ ដើម្បី​ឱ្យ​ពួក​គាត់ អាច​ប្រកប​របរ​ចំការ ដោយ​មិន​ខ្លាចញញើត​ផង​ដែរ ។

សូម​បញ្ជាក់​ថា ៖ កាលពីដើម​ខែមេសា ឆ្នាំ​២០២១​នេះ បន្ទាប់​ពី​មាន​ករណី​ផ្ទុះ​គ្រាប់​មីនតោន រង​របួស​ម្ចាស់​ត្រាក់ទ័រ​ម្នាក់ នៅ​ឃុំ​សាលា​ក្រៅ ខាង​អង្គភាព​កំចាត់​មីន បាន​រាវរក​ឃើញ​គ្រាប់​មីនតោន​មិន ទាន់​ផ្ទុះ​ដាក់​នៅ​ក្បែរ​គ្នា ចំនួន​២​គ្រាប់ ដែល​ធ្វើ​ឱ្យ​កសិករ​ម្នាក់​ៗ មាន​អារម្មណ៍​គួរ​ឱ្យ​ញាក់សាច់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ