ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ព័ត៌មាន សម្រេច​លុប​អាជ្ញា​បណ្ណ គេហទំព័រ K01 ក្រោយ​ផ្សាយ​បែប​ញុះញង់

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លិខិត​ប្រកាស​របស់​លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន ចុះ​ថ្ងៃ​ទី​១០ មេ​សា ២០២១​នេះ បាន​សម្រេច​លុប​អាជ្ញា​បណ្ណ​គេហទំព័រ​ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ លិខិត​ប្រកាស​របស់​លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន ចុះ​ថ្ងៃ​ទី​១០ មេ​សា ២០២១​នេះ បាន​សម្រេច​លុប​អាជ្ញា​បណ្ណ​គេហទំព័រ​ឈ្មោះ K01 ធី​វី​អន​ឡាញ ដោយ​ម្ចាស់​អាជ្ញា​បណ្ណ​បាន​ផ្សព្វផ្សាយ ព័ត៌មាន​ញុះញង់ មាន​ចេតនា​ទុច្ចរិត​បង្កចលាចល​ក្នុង​សង្គម ដែល​បំពាន​លើ​វិជ្ជាជីវៈ​សារព័ត៌មាន និង​កិច្ចសន្យា​អាជីវកម្ម ។

ក្រសួង​ព័ត៌មាន សម្រេច​លុប​អាជ្ញា​បណ្ណ គេហទំព័រ K01 ធី​វី​អន​ឡាញ បន្ទាប់​ពី​មាន​ប្រតិកម្ម​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​ឱកាស​សម្តេច​តេ​ជោ ថ្លែង​សារ​ពិសេស​ជូន​ជនរួមជាតិ ពាក់ព័ន្ធ​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១០ មេ​សា ដដែល​នេះ ។

សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែង​ថា «​អា​អ​ន្ទិ​ត K01 ស្រែក​សុទ្ធតែ​ប៉ុន្មាន​.. អី​ប៉ុន្មាន ។ ក្មួយ K01 ពូ​ផ្តាំ​ទៅ​អា​ក្មួយ ដក​វី​ដេ​អូ​ឯង ក្រវាត់​ចោល​ទៅ ប្រយ័ត្ន​ណា បើ​ថា​ក្បាលរឹង គឺ​គ្មាន​ជម្រើស​ទេ ម្សិលមិញ​យក​មួយ​នៅ​(​ខេត្តកំពង់ស្ពឺ​) អាហ្នឹង​និយាយ​ស្អី ញុះ​ញ៉​ង់ បង្កើត​ចលាចល (​រឿង​ចាក់​វ៉ាក់សាំង​) អ៊ីចឹង​មាន​តែ​គេ​វ៉ៃ​ខ្នោះ តែ​ប៉ុណ្ណឹង ។ អាហ្នឹង​គេ​ហៅ​ថា ជាប់គុក ដូច​បំណង​ហើយ បើ​ចង់​ជាប់គុក​» ។ ដោយសារ​ហេតុផល​នេះ​ហើយ ទើប​គេ​មិន​បិទ​ជិតឈឹង​នោះ គឺ​អនុញ្ញាត ឲ្យ​ចេញ​នៅ​ក្រោយ​ម៉ោង ៥​ភ្លឺ ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ព្រមាន​ថា «​ប៉ុន្តែ សម្តី​និយាយ​ឲ្យ​ប្រយ័ត្នប្រយែង ពេលវេលា​នេះ មិនមែន​ជា​ពេលវេលា លោក​ឯង​.. ព្រោះ​សម្តី K01 ធ្ងន់​ណាស់ តែ​មិនដឹង​ថា K01 ដក​ចេញ​ហើយ ឬ​នៅ ? ហើយ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ដឹង​ឬ អត់​ទេ ? ទៅ​មើល​ឲ្យ​ច្បាស់​!» ។

ទោះជា​យ៉ាងណា លោក ឃឿ​ន សូ​ឡា ហៅ K01 ក៏​បាន​លុប​វី​ដេ​អូ​ចោល​ដែរ រួច​ហើយ​ក៏​បាន​ចេញ​វី​ដេ​អូ វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១០ មេ​សា​នេះ ធ្វើការ​សុំ​ទោស​ដល់ សម្តេច​តេ​ជោ ហ៊ុន សែន និង​រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ