ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​សូម​ធ្វើតេស្ត ​! អ្នក​កើត​កូ​វី​ដ​១៩ ធ្លាប់​ទៅ​ធនាគារ FTB ទល់មុខ​​វិទ្យាល័យ​បាក់​ទូក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២១​នេះ អនុ​គណៈកម្មការ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យ​ថា​មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩ បាន​ប្រកាស​ថា អ្នក​កើត​ជំងឺ​កូ​វី​ដ​១៩ ធ្លាប់​បាន​ចូល​ទៅ​ធនាគារ…

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២១​នេះ អនុ​គណៈកម្មការ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យ​ថា​មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩ បាន​ប្រកាស​ថា អ្នក​កើត​ជំងឺ​កូ​វី​ដ​១៩ ធ្លាប់​បាន​ចូល​ទៅ​ធនាគារ FTB ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២១ អំឡុង​ម៉ោង​១៤​និង​០០ ទល់មុខ​វិទ្យាល័យ​បាក់​ទូក ដែល​មា​នទី​តាំងនៅ​ផ្លូវ​១៦៩ ស្ថិត​ក្នុង​សង្កាត់​អូរ​ឫស្សី​១ ខណ្ឌ​៧​មក​រា ។

អនុ​គណៈកម្មការ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យ​ថា​មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ធ្លាប់​ទៅ​ធនាគារ FTB ទល់មុខ​វិទ្យាល័យ​បាក់​ទូក ចាប់ពី​ថ្ងៃ​ទី​៣០ ខែមីនា ដល់​ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០២១ ប្រសិនបើ​មាន​អាកា​រៈ​មិន​ស្រួលខ្លួន ឬ​លេច​ចេញ​រោគ​សញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺ​ក ហៀរ​សំបោរ ហត់ ឬ​ពិបាក​ដកដង្ហើម សូម​មេត្តា​ប្រញាប់ ទៅ​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩ ។

សូម​បញ្ជាក់ ៖ សូម​ដាក់ខ្លួន​ដាច់​ដោយឡែក និង​តាមដាន​សុខភាព​របស់​ខ្លួន​រយៈពេល​១៤​ថ្ងៃ តាម​វិធានការ​របស់​សុខាភិបាល រាប់​ចាប់ពី​ថ្ងៃ​ដែល​អ្នក​បាន​ទៅ​ទីកន្លែង​នោះ នៅ​ថ្ងៃ ឬ​ក្រោយ​ថ្ងៃ​អ្នកជំងឺ​បាន​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ