ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុននេះបន្តិច! ក្រសួងប្រកាសរកឃើញអ្នកឆ្លងថ្មី៤៧៧​នាក់ និងជា​សះស្បើយ​​៩៦​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២១ មាន​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី​ចំនួន៤៧៧​នាក់ និង​មាន​អ្នកជា​សះស្បើយ​ចំនួន​៩៦​នាក់ ។ ក្រសួងសុខាភិបាល​បាន​បន្ត​ថា…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២១ មាន​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី​ចំនួន៤៧៧​នាក់ និង​មាន​អ្នកជា​សះស្បើយ​ចំនួន​៩៦​នាក់ ។

ក្រសួងសុខាភិបាល​បាន​បន្ត​ថា អ្នក​ឆ្លង​កូ​វី​ដ​១៩ សរុប​នៅ​កម្ពុជា​មាន​ចំនួន ៤០៨១​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ២០៨០នាក់ និង​អ្នក​កំពុង​តែ​សម្រាក​ព្យាបាល​មាន​ចំនួន ១៩៧០​នាក់ និង​អ្នក​ស្លាប់មាន​២៦​នាក់ ។

ក្រសួង​បញ្ជាក់​ថា ​រក​ឃើញ​អ្នក​ឆ្លង​ថ្មី ៤៧៧​នាក់​ទៀត (​សហគមន៍​ទាំង ៤៧៧​នាក់​) និង​ជា​សះស្បើយ ៩៦​នាក់ ​។ ក្នុងនោះ​រាជធានី​ភ្នំពេញ ៤៥៤​នាក់​ខេត្ត ព្រះ​សីហ​នុ​៦​នាក់​ខេត្ត កណ្ដាល ៤​នាក់​ខេត្ត តាកែវ ៤​នាក់​ ខេត្តស្វាយរៀង ៤​នាក់​ ​ខេត្ត ព្រៃវែង ៣​នាក់ ​ខេត្តកំពង់ធំ ១​នាក់ ខេត្តសៀមរាប ១​នាក់ ។

ជំងឺ​កូ​វី​ដ​-១៩ នៅ​តែ​បន្ត​គម្រាមកំហែង​យេី​ង​ជាប់​ជា​និច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជា​និច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បេី​មិន​ចាំបាច់ ព្រោះ​ប្រទេស​យេី​ង​កំពុង​រា​ត្បា​ត​ក្នុង​សហគមន៍​ហេី​យ និង​ប្រទេស​ជិតខាង​យេី​ង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ ដ៏​ខ្លាំងក្លា​នៅ​ឡេី​យ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ