រាជធានីភ្នំពេញ ៖ ទិដ្ឋភាពទីតាំងច្រកចេញចូលភូមិទ្រុងមាន់ សង្កាត់អូរបែកក្អមខណ្ឌសែនសុខចំនួន19 ទីតាំងត្រូវបានបិទ នាព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ដែលកម្លាំងសមត្ថកិច្ចបានបិទព្រោះបានឆ្លងជំងឺកូវីដ១៩ធ្ងន់ធ្ងរ ។

ចំពោះច្រកចេញចូលចំនួន១៩ នោះស្ថិតនៅខាងលិចតាមបណ្តោយផ្លូវ ណតប្រ៊ិដ.ផ្លូវសហព័ន្ធរុស្ស៊ី ផ្លូវ២០០៤ និងផ្លូវចូលវត្តអង្គតាម៊ិញគីជុំវិញភូមិតែម្តង ។

ការបិទខ្ទប់ភូមិសាស្ត្រមួយចំនួន ដែលមានការឆ្លងធ្ងន់ធ្ងរនេះ មានរយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោង០០៖០០យប់រំលងអធ្រាត្រ ចូលថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ។ អំឡុងពេលបិទខ្ទប់ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់ការធ្វើដំណើរចេញពីលំនៅឋាន ឬទីតាំងសំណាក់បច្ចុប្បន្ន លើកលែងតែក្នុងករណីចាំបាច់ដូចមានក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ៕







ចែករំលែកព័តមាននេះ