ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ខ្ទប់ ភូមិ​និង​សង្កាត់​មួយ​ចំនួន ក្នុង​០៣​ខណ្ឌ នៅ​ក្រុងភ្នំពេញ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ម៉ោងជាង​១០​យប់ ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០២១ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ នៅ​ម៉ោងជាង​១០​យប់ ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០២១ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ធ្វើ​សន្និសីទកាសែត​ជា​បន្ទាន់​មួយ ពី​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​រាជធានី​ភ្នំពេញ ។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ដែរ​ថា គិត​ត្រឹម​យប់​ថ្ងៃ​ទី​០៩ ខែមេសា​នេះ រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​-១៩​បន្ថែមចំនួន ៦៣១​នាក់​ទៀត ដែល​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ធ្ងន់ធ្ងរ នៅ​ក្នុង​ខណ្ឌ​ចំនួន​៣ ក្នុង​នោះ​មាន​ខណ្ឌមានជ័យ ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ តួលេខ​ដ៏​ខ្ពស់​នេះ​ហើយ អាជ្ញាធរ​រាជធានី សម្រេច​បិទ​ខ្ទប់ (Lockdown) មិន​ឲ្យចេញចូល ចាប់ពីម៉ោងសូន្យ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ តទៅ ទីតាំងទាំងអស់នេះដូច​ខាងក្រោម ៖

  1. ខណ្ឌមានជ័យ ៖ បិទ​ខ្ទប់ សង្កាត់​ស្ទឹង​មាន​ជ័យ​១ និង​សង្កាត់​ស្ទឹង​មាន​ជ័យ​២​។
  2. ខណ្ឌ​សែន​សុខ ៖ បិទ​ខ្ទប់​ភូមិ​ទ្រង់មាន់ នៃ​សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។
  3. ខណ្ឌ​ពោធិ៍​សែន​ជ័យ ៖ ចំនួន ០៦​ភូមិ បិទ​ខ្ទប់​ភូមិ​ត្រពាំង​ថ្លឹង​២ និង​ភូមិ​ទួល​ពង្រ​(​សង្កាត់​ចោម​ចៅ​១). ភូមិ​ចំការឪឡឹក​១ ភូមិ​ប៉ប្រក​ខាងត្បូង ភូមិ​ប៉ប្រក​ខាងជើង និង​ភូមិ​ត្រពាំង​ល្វា​១ (​សង្កាត់​ការ​កាប​ទី​១). និង​ភូមិ​ចំការឪឡឹក​១ (​សង្កាត់​កា​កាប​ទី​២) ៕

សេចក្ដីសម្រេច ស្ដីពីការបិទខ្ទប់ភូមិសាស្រ្តសង្កាត់ស្ទឹងមានជ័យទី១ និងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១”។

សេចក្ដីសម្រេច ស្ដីពីការបិទខ្ទប់ភូមិទ្រុងមាន់ នៃសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១”។

សេចក្ដីសម្រេច ស្ដីពីការបិទខ្ទប់ភូមិត្រពាំងថ្លឹង២ និងភូមិទួលពង្រ នៃសង្កាត់ចោមចៅទី១,ភូមិចំការឳឡឹក១ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង និងភូមិត្រពាំងល្វា១ នៃសង្កាត់កាកាបទី១ និង ភូមិចំការឳឡឹក១ នៃសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១”។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ