ជិះ​ម៉ូតូ​ចាប់​ហ្វ្រាំង​ទាំង​បង្ខំ​ព្រោះ​ខ្លាច​បុក​រថយន្ត បណ្តាល​ឲ្យ​ដួល​រង​របួស​ខ្លួនឯង – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ចាប់​ហ្វ្រាំង​ទាំង​បង្ខំ​ព្រោះ​ខ្លាច​បុក​រថយន្ត បណ្តាល​ឲ្យ​ដួល​រង​របួស​ខ្លួនឯង

2 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា បាន​ជិះ​ម៉ូតូ​ចាប់​ហ្វ្រាំង​ទាំង​បង្ខំ ព្រោះ​ខ្លាច​បុក​រថយន្ត​ដឹក​ទំនិញ ដែល​កំពុង​បើក​បត់​ត្រលប់​ក្រោយ បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​ខ្លួនឯង​រង​របួស​តិចតួច តែ​បែរជា​ទារ​សំណង​ពី​ខាង​រថយន្ត បាន​២០០​ដុល្លារ​បន្ថែម​ទៀត​។ ហេតុការណ៍​នេះ​ដែរ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា បាន​ជិះ​ម៉ូតូ​ចាប់​ហ្វ្រាំង​ទាំង​បង្ខំ ព្រោះ​ខ្លាច​បុក​រថយន្ត​ដឹក​ទំនិញ ដែល​កំពុង​បើក​បត់​ត្រលប់​ក្រោយ បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​ខ្លួនឯង​រង​របួស​តិចតួច តែ​បែរជា​ទារ​សំណង​ពី​ខាង​រថយន្ត បាន​២០០​ដុល្លារ​បន្ថែម​ទៀត​។ ហេតុការណ៍​នេះ​ដែរ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩ និង​១០​នាទី​យប់ ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២១ នៅ​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

Picture

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ប្រភេទ​យី​ឌុ​ប ដឹក​ទំនិញ​ម៉ាក HINO ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ 3A-4039 បាន​បើក​ធ្វើ​ដំណើរ​ចេញពី​ច្រមុះជ្រូក​ក្បាលថ្នល់ ឡើង​ទៅ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង។

Picture

លុះ​មក​ដល់​ចំណ​ច​កើតហេតុ​ក៏​ស្រាប់តែ​បត់​ឆ្វេង​បម្រុង​ត្រលប់​ក្រោយ​វិញ តែ​គាប់​ជួន​រថយន្ដ​បត់​កាត់​ទទឹង​ផ្លូវ​ក៏​ស្រាប់តែ​បុរស​ម្នាក់​ស្រវឹង បាន​ជិះ​ម៉ូតូ​ម៉ាក ស្កុប​ពី ពណ៌​សលាយ​ផ្ទៃមេឃ ពាក់​ស្លាក​លេខ ភ្នំពេញ 1HT-1413 បាន​ជិះ​ធ្វើ​ដំណើរ​តាម​ទិស​ស្របគ្នា​ហើយ​ល្បឿន​លឿន ព្រមទាំង​បាន​ចាប់​ហ្វ្រាំង​ទាំង​បង្ខំ​ព្រោះ​ខ្លាច​បុក​រថយន្ត​ដែល​កំពុង​បត់​ត្រលប់​ក្រោយ ទើប​បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​អូស​ជិត​៥​ម៉ែត្រ​រង​របួស​រលាត់​ដៃជើង​តិចតួច​ព្រមទាំង​ធ្វើ​ឲ្យ​រង​ការ​ខូចខាត​ម៉ូតូ​បន្តិចបន្តួច ហើយ​ទាមទារ​សំណង​ពី​ខាង​រថយន្ត ដោយ​ចោទ​ថា​រថយន្ដ​បត់​ត្រលប់​ក្រោយ​ជា​អ្នក​ខុស បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ ទាំង​ដែល​រថយន្ត​មិន​បាន​ប៉ះ​ជាមួយនឹង​ម៉ូតូ​សូ​ម្បី​តែ​បន្តិច​។

Picture

ក្នុង​ហេតុការណ៍​នេះ​ដែរ បន្តិច​ក្រោយមក ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ហើយ​ក៏​បាន​ឲ្យ​រថយន្ត បើក​អែប​គៀន និង​ឲ្យ​ភាគី​ទាំង​សងខាង​សម្របសម្រួល​គ្នា​ផង​ដែរ​។ ក្រោយ​ពេល​កត​ហេតុ​ភាគី​ខាង​រថយន្ត​បាន​សុំ​ជួយ​ចេញថ្លៃ​ព្យាបាល​របួស និង​ខូចខាត​ម៉ូតូ ចំនួន​១០០​ដុល្លារ តែ​ខាង​ម៉ូតូ​មិន​សុខចិត្ត ទាមទារ​សំណង​២០០​ដុល្លារ តែ​ដោយសារ​មិន​ចង់​មានរឿង​វែង​ឆ្ងាយ ខាង​រថយន្ត​ក៏​យល់ព្រម​សង​សំនង​ចំនួន​២០០​ដុល្លារ​ឲ្យ​ទៅ​ខាង​ម៉ូតូ​ដើម្បី​បញ្ចប់រឿង​តែ​ម្ដង​។ ដោយ ៖ យឹ​ម ឈឿ​ន

Picture