ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ចៃដន្យ​ដ៏​ភ្ញាក់ផ្អើល​មួយ​កើតឡើង ពេល កីឡាករ Griezmann ស្វាគមន៍​សមាជិក​ថ្មី

3 ឆ្នាំ មុន

អេ​ស្ប៉​ញ ៖ កីឡាករ Antoine Griezmann ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្រុម Barcelona បាន​ស្វាគមន៍​សមាជិក​ថ្មី​ម្នាក់​ទៀត​ក្នុង​គ្រួសារ ក្រោយ​ភរិយា​របស់​គេ​គឺ​នាង Erika…

អេ​ស្ប៉​ញ ៖ កីឡាករ Antoine Griezmann ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្រុម Barcelona បាន​ស្វាគមន៍​សមាជិក​ថ្មី​ម្នាក់​ទៀត​ក្នុង​គ្រួសារ ក្រោយ​ភរិយា​របស់​គេ​គឺ​នាង Erika Choperena ទើបតែ​សម្រាល​បានកូន​ប្រុស​ម្នាក់​ទៀត ដែល​ត្រូវជា​កូន​ទី​៣ កាលពី​ថ្ងៃ​ទី​៨ ខែមេសា កន្លង​ទៅ​ថ្មី​ៗ​នេះ​។

ភាព​ចៃដន្យ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ក៏​បាន​កើតឡើង ដែល​មាន​ន័យ​កូន​សំណព្វ​ទាំង ៣ របស់​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​បារាំង​រូប​នេះ កើត​នៅ​ថ្ងៃ​ទី៨ ខែមេសា ដូច​គ្នា​ទាំងអស់ ដោយ​ខុស​គ្នា​តែ​ឆ្នាំ​កំណើត​ប៉ុណ្ណោះ​។ ក្នុង​នោះ​កូនស្រី​ទី​១-​ឈ្មោះ Mia បាន​កើត​នៅ​ឆ្នាំ ២០១៦, កូនប្រុស​ទី​២​-ឈ្មោះ Amaro បាន​កើត​នៅ​ឆ្នាំ ២០១៩ និង​កូនប្រុស​ពៅ​ឈ្មោះ Alba ដែល​ទើប​កើត​ក្នុង​ឆ្នាំ ២០២១ នេះ​តែ​ម្តង​។

Griezmann បាន​អវត្តមាន​ចូលរួម​ហ្វឹកហាត់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ដោយ​ក្លិប​បាន​អនុញ្ញាត​ឱ្យ​គេ​បាន​ទៅ​លើកទឹកចិត្ត និង​មើលថែ​ប្រពន្ធ​អំឡុង​ការ​ប្រសូត​កូនប្រុស​ពៅ​របស់​ពួក​គេ​។

អ្នកគាំទ្រ​មួយ​ចំនួន​បាន​បារម្ភ​ថា កីឡាករ​រូប​នេះ​ប្រហែលជា​មាន​បញ្ហា​របួស ទើប​មិន​បាន​ចូលរួម​ការ​ហ្វឹកហាត់​។ ខណៈ​ដែល Barcelona ត្រូវ​ប៉ះ​ម្ចាស់ផ្ទះ Real Madrid សម្រាប់​ជំនួប El Clasico ដ៏​សំខាន់​។ ប៉ុន្តែ​ពេល​នេះ​គាំទ្រ​បាន​ធូរចិត្ត​វិញ ក្រោយ​ការ​ប្រកាស​ពី​ដំណឹង​ដ៏​រីករាយ​ខាងលើ​របស់​កីឡាករ​រូប​នេះ​៕ (​ដកស្រង់​ចេញពី Dailymail)

កូន​ទី​៣​របស់ Griezmann

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ