ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តក្រចេះ​រឹត​បន្តឹងដោយដាក់​ពង្រាយ​ប៉ុស្ដិ៍​ត្រួតពិនិត្យ​៧​គោលដៅ​ទូ​ទាំង​ខេត្ត

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្ត​ក្រចេះ ៖ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​១៩ ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ក្នុង​ឱកាស​ប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី ប្រពៃណី​ជនជាតិ​ខ្មែរខាង​មុខ​នេះ រដ្ឋបាល​ខេត្តក្រចេះ​បាន​ដាក់​ពង្រាយ​ប៉ុស្ដិ៍​ត្រួតពិនិត្យ​៧​គោលដៅ​ទូ​ទាំង​ខេត្ត ដើម្បី​ទប់ស្កាត់​លំហូរ​ប្រជាពលរដ្ឋ​មក​ពី​តំបន់​នានា ។…

ខេត្ត​ក្រចេះ ៖ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​១៩ ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ក្នុង​ឱកាស​ប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី ប្រពៃណី​ជនជាតិ​ខ្មែរខាង​មុខ​នេះ រដ្ឋបាល​ខេត្តក្រចេះ​បាន​ដាក់​ពង្រាយ​ប៉ុស្ដិ៍​ត្រួតពិនិត្យ​៧​គោលដៅ​ទូ​ទាំង​ខេត្ត ដើម្បី​ទប់ស្កាត់​លំហូរ​ប្រជាពលរដ្ឋ​មក​ពី​តំបន់​នានា ។

គោលដៅ​ត្រួតពិនិត្យ​ខាងលើ​រួម​មាន ស្រុក​ស្នួល​ចំនួន​2​គោលដៅ ស្រុក​ឆ្លូង​2​គោលដៅ ស្រុក​ព្រែក​ប្រសព្វ​2​គោលដៅ និង​ស្រុក​សំបូរ​1​គោលដៅ ។

លោក ធឹ​ម ស៊ា​ង​ឡេ​ង អភិបាលរង​ស្រុក​ឆ្លូង ដែល​ជា​ស្រុក​គោលដៅ​ផ្លូវ​ឆ្លងកាត់​ខេត្ត​សំខាន់​ជាងគេ​បាន​ប្រាប់​ក្រុមការងា​ព័ត៌មាន​ថា ÷ គោលដៅ​ត្រួតពិនិត្យ​ក្នុងស្រុក​ឆ្លូង​មាន​2​គោលដៅ​គឺ ទី​១ ព្រំប្រទល់​កំពង់​រាំង​ស្រុក​ឆ្លូង និង​ស្រុក​តំបែរ​ខេត្ត​ត្បូងឃ្មុំ ទី​២ ព្រំប្រទល់​ព្រែក​តា​ហ៊ុ​ប​ស្រុក​ឆ្លូង ជាប់​នឹង​ស្រុក​ក្រូចឆ្មា ។

លោក​បន្ត​ថា អាជ្ញា​ស្រុកក្រោម​ការ​ចង្អុលបង្ហាញ​យ៉ាង​យកចិត្តទុកដាក់​ពី​លោក វ៉ា ថន អភិបាលខេត្ត​ក្នុង​ការ​ទប់ស្កាត់​ការ​រីករាយ​ដាល​ដៃ​កូ​វី​ដ​១៩ ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ឯកឧត្ដម​អភិបាលខេត្ត​បាន អោយ​គោលដៅ​នីមួយ​ៗ​យកចិត្តទុកដាក់​ទាំងអស់​រាល់​ការ​ឆ្លង់កាត់​ចេញចូល​ទាំង​មធ្យោបាយ​ដឹក​ជញ្ជូន​នឹង​ប្រជាពលរដ្ឋ លើកលែងតែ​ឡាន ដែល​មាន​បេសកកម្ម​អង្គភាព ។ លោក​បញ្ជាក់​ថា អ្វី​ដែល​លទ្ធផល​គោលដៅ​អនុវត្ត​រយះ​ពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ គឺ​ពុំ​មាន​បញ្ហា​ឮ​ប្ប​តុ​ភាព​ដែល​ប្រជាពលរដ្ឋ​ជំទាស់ ឮ​មិន​អនុវត្ត​តាម​នោះ​ទេ គឹ​មាន​តែ​ប្រជាពលរដ្ឋ​សហការ​អនុវត្ត​ល្អ​ជាមួយ​សមត្ថកិច្ច​តាម​គោលដៅ ។

អ្វី​ដែល​ជា​ការ​លើកទឹកចិត្ត​ដល់​កម្លាំង​តាម​គោលដៅ​ឯកឧត្តម វ៉ា ថន អភិបាលខេត្ត​ក្រចេះ បានអោយ​មន្ត្រី​របស់​ខេត្ត​ចុះ​ត្រួតពិនិត្យ​គោលដៅ​ឈរជើង​សំខាន់​ៗ របស់​សមត្ថកិច្ច ព្រមទាំង​ជំរុញ​ឲ្យ​សមត្ថកិច្ច​រឹត​បណ្តឹង​ការ អនុវត្ត​សេចក្ដីសម្រេច​លេខ​៤៤ សសរ ចុះ​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០២១ របស់​រាជរដ្ឋាភិបាល កម្ពុជា និង​សេចក្តីណែនាំ​លេខ ០០៤​សណ​ន ចុះ​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២១ របស់​រដ្ឋបាល ខេត្តក្រចេះ ស្ដី​ពី​ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ និង​ការ​បិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូ​ទាំង ប្រទេស​ជា​បណ្ដោះអាសន្ន ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ឱ្យ​មាន​ប្រសិទ្ធភាព ខ្ពស់ ។

នៅ​ក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ​គោលដៅ​ខាងលើ ឯកឧត្តម​អភិបាលរង​ខេត្ត ក៏​បាន​នាំ​យក​សម្ភារៈ​មួយ​ចំនួន ឧបត្ថម្ភ​ដល់​កងកម្លាំង​ដែល​កំពុង​ឈរជើង​នៅ​គោលដៅ​ទាំង​២​ខាងលើ រួម​មាន ÷ អង្ករ អាល់កុល ម៉ាស់ ថវិកា​ចំនួន ១​លាន​រៀល​ក្នុង​១​គោលដៅ ។ ដោយ៖ ប៊ុ​ន លី​ន​ណា

​​

អត្ថបទសរសេរ ដោយ