ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកដឹង​ប្រមាណ​ក្នុង​ភោជន​ជា​គុណធម៌​ដ៏​ថ្លៃថ្លា

3 ឆ្នាំ មុន

ន័យ​មួយទៀត សេចក្ដី​ដឹង​ប្រមាណ​ក្នុង​ភោជន​ជា​គុណធម៌​ដ៏​ថ្លៃថ្លា អាច​ស្រង់​សត្វ​ដែល​លង់​នៅ​ក្នុង​សមុទ្រ គឺ​វដ្ដសង្សារ​ឲ្យ​អណ្ដែតត្រសែត​ឡើង​ដាក់​ដល់ត្រើយ គឺ​ព្រះ​និព្វាន​បាន ។ សេចក្ដី​នេះ សម​ដូច​ន័យ​ដែល​ព្រះ​ទសពល​ទ្រង់​សំដែង​ថា ម្នាល​ភិក្ខុ​ទាំងឡាយ !…

ន័យ​មួយទៀត សេចក្ដី​ដឹង​ប្រមាណ​ក្នុង​ភោជន​ជា​គុណធម៌​ដ៏​ថ្លៃថ្លា អាច​ស្រង់​សត្វ​ដែល​លង់​នៅ​ក្នុង​សមុទ្រ គឺ​វដ្ដសង្សារ​ឲ្យ​អណ្ដែតត្រសែត​ឡើង​ដាក់​ដល់ត្រើយ គឺ​ព្រះ​និព្វាន​បាន ។

សេចក្ដី​នេះ សម​ដូច​ន័យ​ដែល​ព្រះ​ទសពល​ទ្រង់​សំដែង​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ! ភិក្ខុ​ដែល​ប្រកបដោយ​ភាព​ជា​អ្នកដឹង​ប្រមាណ​នៃ​ការ​បរិភោគ​អាហារ​ភោជន និង​ដឹង​ធម៌​៤​ប្រការ ជា​អ្នក​មិន​គួរ​នឹង​សាបសូន្យ​ចាក​គុណធម៌​ទាំង​ឡាយ មាន​ឈាន​ជាដើម រមែង​ឈ្មោះ​ថា​ជា​អ្នក​ឋិត​នៅ​ក្នុង​ទី​ជិត​នៃ​ព្រះ​និព្វាន ។

ធម៌​៤​ប្រការ​នោះ តើ​ដូច​ម្ដេច​ខ្លះ ? នៅក្នុងសៀវភៅ​ឱវាទបាតិមោក្ខ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌​៤​ប្រការ​នោះ គឺ​ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​បរិបូណ៌​ដោយ​សីល​១, ជា​អ្នក​បាន​គ្រប់គ្រង​រក្សា​ទ្វារ​ក្នុង​ឥន្ទ្រិយ​ទាំ​ង​ឡាយ​១, ជា​អ្នកដឹង​ប្រមាណ​ក្នុង​ភោជន​១ និង​ជា​អ្នក​ប្រកប​សេចក្ដី​ភ្ញាក់រឭក​រឿយ​ៗ គឺ​ដេក​តិច​ភ្ញាក់រឭក​ច្រើន​១ ។

ពាក្យ​ដែល​ពន្យល់​ឲ្យ​ស្គាល់​ការ​ដឹង​ប្រមាណ​ក្នុង​ភោជន​ដូច​ន័យ​ដែល​បាន​ពោល​មក​ហើយ​នេះ រាប់​ថា​ជា​ពុទ្ធសាសនា ជា​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​ទាំងឡាយ គឺ​ព្រះពុទ្ធ​ជា​ម្ចាស់​រាល់​ព្រះ​អង្គ​ដែល​ទ្រង់​បាន​ត្រាស់​ក្នុង​កាល​ទាំងពួង​រមែង​ទ្រង់​ប្រដៅ​ដូច្នេះ​ឯង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ