ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ៖ ព្រះរាជអាជ្ញា ដោះ​លែង​! មិន​មាន​ន័យ​ថា សន្តិសុខ​ធនាគារ ABA រួច​ផុត​ពី​ការ​ចោទប្រកាន់​នោះ​ទេ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មានការ​ដោះ​លែង​ខ្មាន់កាំភ្លើង​ឈ្មោះ ភឿ​ង ភារៈ ឲ្យ​មាន​សេរីភាព​វិញ​នោះ ស្ថា​ប​ន័យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជា​បន្ទាន់​មួយ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែមេសា…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មានការ​ដោះ​លែង​ខ្មាន់កាំភ្លើង​ឈ្មោះ ភឿ​ង ភារៈ ឲ្យ​មាន​សេរីភាព​វិញ​នោះ ស្ថា​ប​ន័យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជា​បន្ទាន់​មួយ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២១ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ទទួល​សំណុំរឿង​ពី​មន្ត្រី​នគរបាល​យុត្តិធម៌ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ឈ្មោះ ភឿ​ង ភារៈ បាន​បាញ់​ទៅ​លើ​ឈ្មោះ អ៊ូ សុ​ផា​រ៉ាត់ បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ នៅ​ចំណុច​ខាង​មុខ​ធនាគារ ABA មហាវិថី​សហព័ន្ធ​រុ​ស្សី ភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២១ ។

ក្រោយ​ពី​បាន​សាកសួរ​លើ​ឈ្មោះ ភឿ​ង ភារៈ នឹង​បាន​ពិនិត្យ​ភស្តុ​តាង​ជា​វី​ដេ​អូ នឹង​ឯកសារ​ពាក់ព័ន្ធ​នានា​ក្នុង​សំណុំរឿង ព្រះរាជអាជ្ញា​បាន​ដោះ​លែង​ឈ្មោះ ភឿ​ង ភារៈ ឲ្យ​មាន​សេរីភាព ហើយ​បន្ត​ការ​ស៊ើបអង្កេត​លើ​ករណី​នេះ​ជា​បន្ត​ទៀត ។

បន្ទាប់​ពី​មានការ​ប្រកាស​ព័ត៌មាន​នោះ​ភ្លាម​ដែរ អ្នក​សារព័ត៌មាន​ក្នុងស្រុក​នៅ​មិន​ទាន់​អស់​ការ​សង្ស័យ ដោយ​បាន​សាកសួរ​ទៅ​លោក គុ​ជ គឹ​ម​ឡុ​ង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ មាន​២​ចំណុច ទី​១.​ពាក់ព័ន្ធ​ក្នុង​ការ​ដោះ​លែង​ខ្មាន់កាំភ្លើង​ឲ្យ​មាន​សេរីភាព ទី​២.​នៅ​ពេល​ដោះ​លែង​ខ្មាន់កាំភ្លើង​នោះ​ហើយ តើ​គេ​បាន​រួច​ផុត​ពី​ការ​ចោទប្រកាន់​ទាំងស្រុង ឬ​យ៉ាងណា ?

លោក គុ​ជ គឹ​ម​ឡុ​ង បាន​ឆ្លើយ​តប​ទៅ​បងប្អូន​ក្នុង​ក្រុម​ទាំងអស់​គ្នា ចំពោះ​សំនួរ​ដែល​ថា មានការ​ដោះ​លែង​ឈ្មោះ ភឿន ភារៈ ជា​ខ្មាន់កាំភ្លើង​នេះ ខ្ញុំ​សូម​បញ្ជាក់​ថា តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​បញ្ចប់​ការ​សាកសួរ​ឈ្មោះ ភឿ​ង ភារៈ ចប់​សព្វគ្រប់ ហើយនឹង​បាន​ពិនិត្យ​ទៅ​លើ​ឯកសារ​នានា​ជាបឋម យើង​ឃើញ​ថា មាន​ភាព​ស៊ីសង្វាក់​ជា​ច្រើន ដែល​ជា​ការ​ការពារ​ខ្លួន​ដោយ​ស្របច្បាប់ ទៅ​តាម​មាត្រា​៣៣ នៃ​ក្រមព្រហ្មទណ្ឌ ។ ហើយ​មួយវិញទៀត គឺ​ឈ្មោះ ភឿ​ង ភារៈ នេះ​ក្រោយ​ពី​បាន​កើតហេតុ​ហើយ​នោះ គឺ ឈ្មោះ​នេះ​មិន​បាន​គេចវេស​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ទេ គឺ​នៅ​ទីតាំង​កន្លែង​កើតហេតុ រហូត​ដល់​សមត្ត​កិច្ច​មក​ដល់ ។ ហើយ​ចំណុច​នេះ យើង​ជឿជាក់​ថា ឈ្មោះ ភឿ​ង ភារៈ នឹង​អាច​ចូលរួម​នូវ​គ្រប់​នីតិវិធី របស់​តុលាការ នៅ​ពេល​ខាង​មុខ ហើយដោយ​យោង​តាម​មាត្រា​១០៣ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ព្រះរាជអាជ្ញា មាន​ឆន្ទានុសិទ្ធិ ក្នុង​ការ​ដោះ​លែង​ឲ្យ​មាន​សេរីភាព ។

ចំណែក សំនួរ​ដែល​សួរ​បញ្ជាក់​ថា តើ​ឈ្មោះ​នេះ​បាន​ឲ្យ​រួច​ផុត​ពី​ការ​ចោទប្រកាន់​ទាំងស្រុង ឬ​យ៉ាងណា​នោះ ចំពោះ​សំនួរ​នេះ ខ្ញុំ​សុំ​បញ្ជាក់​ថា ការ​ដែល​ព្រះរាជអាជ្ញា អនុញ្ញាត​ឲ្យ​មាន​សេរីភាព​ជា​បណ្តោះអាសន្ន​នេះ មិន​មាន​ន័យ​ថា បុគ្គល​ឈ្មោះ ភឿ​ង ភារៈ ជា​ខ្មាន់កាំភ្លើង​នេះ ត្រូវ​បាន​រួច​ផុត​ពី​ការ​ចោទប្រកាន់​នោះ​ទេ ដោយសារ​ក្នុង​សំណុំរឿង​នេះ យើង​ត្រូវការ​ធ្វើការ​ស៊ើបអង្កេត​ជា​បន្ត​ទៀត ៕

អត្ថបទពាក់ព័ន្ធ៖ ព្រះរាជអាជ្ញា សម្រេចដោះលែងសន្តិសុខធនាគារ ABA ឲ្យមានសេរីភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ