ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះរាជអាជ្ញា សម្រេចដោះលែងសន្តិសុខធនាគារ ABA ឲ្យមានសេរីភាព

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ ក្រោយ​ពី​សាកសួរ​ចប់​សព្វគ្រប់​ហើយ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំ​ពេញ លោកព្រះរាជអាជ្ញា​ សម្រេចដោះលែង សន្តិសុខ​ម្នាក់​យាម​នៅ​ធនាគារ…

រាជធានីភ្នំពេញ ៖ នាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ ក្រោយ​ពី​សាកសួរ​ចប់​សព្វគ្រប់​ហើយ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំ​ពេញ លោកព្រះរាជអាជ្ញា​ សម្រេចដោះលែង សន្តិសុខ​ម្នាក់​យាម​នៅ​ធនាគារ ABA ឲ្យមានសេរីភាពហើយ ប៉ុន្តែស្ថិតក្រោមការតាមដានរបស់តុលាការ នេះបើតាមលោក គុជ គឹមឡុង អ្នកនាំ​ពាក្យ​សាលាដំបូងរាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា នា​ព្រឹក​ថ្ងៃ​ទី​៨ មេ​សា ឆ្នាំ​២០២១ កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ បាន​បញ្ជូន​ជនសង្ស័យ​ឈ្មោះ ភឿន ភិ​រៈ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ពី​ករណី​ផ្ទុះអាវុធ​ចំនួន​៤​គ្រាប់ បាញ់​ទៅ​លើ​បុរស​ម្នាក់​បណ្ដាល​ឲ្យ​ស្លា​.​ប់ ក្នុង​ការ​ការពារ​ខ្លួន ដើម្បី​ធ្វើការ​សាកសួរ​រក​បទល្មើស​សម្រាប់​ដាក់បន្ទុក​លើ​ជនសង្ស័យ ។

សេចក្តី​ប្រកាស​ព័ត៌មាន របស់អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០២១ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ទទួល​សំណុំរឿង​ពី មន្ត្រី​នគរបាល​យុត្តិធម៌ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ឈ្មោះ ភឿ​ង ភិ​រៈ បាន​បាញ់​ទៅ​លើ​ឈ្មោះ អ៊ូ សុ​ផា​រ៉ាត់ បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ នៅ​ចំណុច​ខាង​មុខ​ធនាគារ ABA មហាវិថី​សហព័ន្ធ​រុ​ស្សី ភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០២១​។

ក្រោយ​ពី​បាន​សាកសួរ​លើ​ឈ្មោះ សឿង ភិ​រៈ និង​បាន​ពិនិត្យ​ភស្តុ​តាង​ជា​វី​ដេ​អូ និង​ឯកសារ​ពាក់ព័ន្ធ​នានា​ក្នុង​សំណុំរឿង ព្រះរាជអាជ្ញា​បាន​ដោះ​លែង​ឈ្មោះ​ភឿ​ង ភិ​រៈ ឲ្យ​មាន​សេរីភាព ហើយ​បន្ត​ការ​ស៊ើបអង្កេត​លើ​ករណី​នេះ​ជា​បន្ត​ទៀត​ ។

ក្រោយ​ពី​ព្រះរាជអាជ្ញា សម្រេច​ដោះ​លែង​ឈ្មោះ​ភឿ​ង ភិ​រៈ ឲ្យ​មាន​សេរីភាព​វិញ គេ​សង្កេត​ឃើញ​ថា មហាជន​ជា​ច្រើន​នាក់ ពិសេស​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​បញ្ចេញមតិ​គាំទ្រ​ផង​ដែរ ចំពោះ​ចំណាត់ការ​ខាងលើ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ