ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​លេង​បន្ទប់​ជួល​បងប្អូន ទុក​ម៉ូតូ​មុខ​បន្ទប់​ជួល​ខ្លួនឯង ត្រឡប់​មក​វិញ​បាត់​ម៉ូតូ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ​១​គ្រឿង​ត្រូវ​បាន​ចោរលួច​កាច់​សោ​.​ក និង​ច្រវាក់​ចាក់​យក​ទៅ​បាត់​ ខណៈ​ម្ចាស់​បាន​ចាក់សោ​ទុក​នៅ​មុខ​បន្ទប់​ជួលខ្លួន​ឯង ហើយ​ទៅ​លេង​បន្ទប់​ជួល​បងប្អូន​នៅ​ក្បែរ​គ្នា​នោះ ។

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ​១​គ្រឿង​ត្រូវ​បាន​ចោរលួច​កាច់​សោ​.​ក និង​ច្រវាក់​ចាក់​យក​ទៅ​បាត់​ ខណៈ​ម្ចាស់​បាន​ចាក់សោ​ទុក​នៅ​មុខ​បន្ទប់​ជួលខ្លួន​ឯង ហើយ​ទៅ​លេង​បន្ទប់​ជួល​បងប្អូន​នៅ​ក្បែរ​គ្នា​នោះ ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោងជាង​៦​ល្ងាច ថ្ងៃ​ទី​២៧ កញ្ញា ២០១៥ នៅ​ចំណុច​បន្ទប់​ជួល​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ សំ ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់​នៅ​កន្លែង​កើតហេតុ មានស្រុក​កំណើត​នៅ​សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ រីឯ​ម៉ូតូ​ដែល​ត្រូវ​ចោរលួច​កាត់​សោ​យក​ទៅ​បាត់​នោះ​ម៉ាក ហុងដា វ៉េវ សេ​១០០ ពណ៌​ក្រហម ពាក់​ស្លាក​លេខ កំពង់ធំ 1A-6029 ។

ប្រភព​ពី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ពេល​ជន​រង​គ្រោះ​ចេញ​មក​ពី​ធ្វើការ​នៅ​ម៉ោង​ប្រហែល​៣​ជាង ក៏​បាន​ទុក​ម៉ូតូ​នៅ​មុខ​បន្ទប់​ជួល​របស់​ខ្លួន​ដោយ​បាន​ចាក់សោ​.​ក និង​ចាក់​ច្រវាក់​ត្រឹមត្រូវ ហើយ​ក៏​បាន​ដើរទៅ​លេង​បងប្អូន​នៅ​បន្ទប់​ជួល​ផ្សេង​ទៀត​​នៅ​ក្បែរ​នោះ​ដែរ ស្រាប់តែ​នៅ​ពេល​ត្រឡប់​មក​វិញ​ម៉ោង​ប្រហែល​ជាង​៦​មិនឃើញ​ម៉ូតូ នៅ​សល់​តែ​ច្រវាក់​ចាក់​ម៉ូតូ ក៏​មាន​ភ្ញាក់ផ្អើល​ឆោ​រ​ឡោ​ឡើង ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​តាម​ចាប់​ជនល្មើស​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕