ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ជនសង្ស័យ​៤​នាក់​ពី​បទ​ចែកចាយ​និង​ប្រើប្រាស់​ថ្នាំ​ញៀន សមត្ថកិច្ច​នគរបាល​សំណូមពរ​ឱ្យ​តុលាការ​ដាក់ទោស​ឱ្យ​បាន​យូរ

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ចែកចាយ​ និង​ប្រើប្រាស់​គ្រឿងញៀ.ន​៤​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​ និង​ខេត្តកំពង់ឆ្នាំង​សហការ​គ្នា​ធ្វើការ​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​២ និង​២០​នាទី​រសៀល ថ្ងៃ​២៦ កញ្ញា ២០១៥

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ចែកចាយ​ និង​ប្រើប្រាស់​គ្រឿងញៀន​៤​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​ និង​ខេត្តកំពង់ឆ្នាំង​សហការ​គ្នា​ធ្វើការ​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​២ និង​២០​នាទី​រសៀល ថ្ងៃ​២៦ កញ្ញា ២០១៥ នៅ​ចំណុច​ភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខណៈ​ដែល​ជនសង្ស័យ​ទាំងនោះ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​ថ្នាំ​ញៀន ។

លោក ជុន ថា​រិ​ទ្ឋ ស្នងការ​រង​នគរបាល​ខេត្ត ដែល​ដឹកនាំ​ការ​បង្ក្រាប​ករណី​ជួញដូរ និង​ចែកចាយ​ថ្នាំ​ញៀន​ខាងលើ​បាន​ឲ្យ​ដឹង​ថា ដោយ​ទទួល​បាន​ព័ត៌មាន​ពី​សកម្មភាព​ចែកចាយ​ថ្នាំ​ញៀន​ខាងលើ​ សមត្ថកិច្ច​នគរបាល​បាន​សហការ​គ្នា​ធ្វើការ​បង្ក្រាប​បទល្មើស​ខាងលើ​នេះ​បាន​ទាន់​ពេលវេលា ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៤​នាក់ មាន ១-​ឈ្មោះ ឈួ​ន ផ​ល្លី​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​, ២-​ឈ្មោះ អ៊ី​ម គឹ​ម​មួយ ភេទ​ស្រី អាយុ​១៨​ឆ្នាំ ទាំង​២​នាក់​ជា​ប្តី​ប្រ​ព​ន្ឋ​នឹង​គ្នា​, ៣-​ឈ្មោះ ហុង គឹ​ម​ស្រ៊ូ អាយុ​៣៥​ឆ្នាំ ទាំង​៣​នាក់​មាន​ទីលំនៅ​ភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង និង​៤-​ឈ្មោះ ចាន់ លី ហៅ​វី អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រៃ​ខ្មែរ ឃុំ​ព្រៃ​ខ្មែរ ស្រុក​រលាប្អៀរ ។

លោក​បាន​បន្ត​ថា ឈ្មោះ ចាន់ លី និង​ឈ្មោះ ឈួ​ន ផ​ល្លី កាល​ដើម​គឺជា​កូនកញ្ច្រែង​ចែកចាយ​ថ្នាំ​ញៀន​តូចតាច​ប៉ុណ្ណោះ តែ​ក្រោយ​ពី​មេ​កញ្ច្រែង ដែល​ហៅ​ថា​អ្នក​ចែកចាយ​ធំ​ជាង​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន និង​ពេល​នេះ​កំពុង​ជាប់​ក្នុង​ព​ន្ឋ​នាគារ ស្រាប់តែ​២​នាក់​នេះ​ឡើងជា​មេ​កញ្ច្រែង​ធំ​វិញ​ម្តង ដោយហេតុ​នេះ​ហើយ​ទើប​ការ​បង្ក្រាប​លើក​នេះ​ដក​ហូត​បាន​ថ្នាំ​ញៀន​២​កញ្ចប់​ធំ ដែល​មាន​តម្លៃ​ជាង​១​ពាន់​ដុល្លារ​, ទូរស័ព្ទ​ដៃ​៣​គ្រឿង​, វិទ្យុទាក់ទង​២​គ្រឿង​, ជញ្ជីង​ថ្លឹង​គ្រឿងញៀន​២, ម៉ូតូ​២​គ្រឿង ថង់​សម្រាប់​ច្រក​រំលែក​ថ្នាំ​ញៀន​ជា​ច្រើន​, កាំបិត​, ពូថៅ និង​សម្ភារៈ​ជក់​គ្រឿងញៀន​មួយ​ចំនួន​ទៀត ។

មុន​ពេល​បញ្ជូន​ជនសង្ស័យ​ទាំង​៤​នាក់ រួម​ទាំង​វត្ថុ​តាង​ទៅ​តុលាការខេត្ត សមត្ថកិច្ច​នគរបាល​បាន​ឲ្យដឹង​​ថា កន្លង​មក​ជនសង្ស័យ​ឈ្មោះ ចាន់ លី និង ឈ្មោះ ឈួ​ន ផ​ល្លី ធ្លាប់​ជាប់​ព​ន្ឋ​នាគារ​ពី​បទ​ចែកចាយ​ថ្នាំ​ញៀន​នេះ​ដែរ ដោយហេតុ​នេះ​សមត្ថកិច្ច​បាន​ស្នើ​ដល់​តុលាការខេត្ត​ឲ្យ​ដាក់ទោស​ជនសង្ស័យ​ខាងលើ​នេះ​ឲ្យ​បាន​យូរ ដើម្បី​ធានា​បានការ​ចរាចរណ៍​គ្រឿងញៀន ក៏​ដូច​ជា​សន្តិសុខ​សណ្តាប់ធ្នាប់​របស់​ប្រជាពលរដ្ឋ ៕