ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ចិញ្ចឹម​មាន់​ស្រែ​ខ្លាច​មាន់​ឈឺ​ងាប់ក៏​ចាប់​លក់​អស់​នៅ​សល់​តែ​មេមាន់​ក្រាប​ពង និង​កូន​មាន់​តូច​ៗព្រោះ​អាកាសធាតុ​ប្រែប្រួល

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០២១ កសិករ​ម្នាក់​ដែល​ប្រកប​មុខរបរ​ចិញ្ចឹមសត្វ​មាន់​ស្រែ សរុប​ទាំង​តូច​ទាំង​ធំ​ប្រមាណ​១០០០​ក្បាល នៅ​ក្នុង​ដីចំការ​តា​ង៉ែ​ន​មួយ​កន្លែង ។ តែ​នៅ​ដើមឆ្នាំ​ថ្មី​២០២១​នេះ…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០២១ កសិករ​ម្នាក់​ដែល​ប្រកប​មុខរបរ​ចិញ្ចឹមសត្វ​មាន់​ស្រែ សរុប​ទាំង​តូច​ទាំង​ធំ​ប្រមាណ​១០០០​ក្បាល នៅ​ក្នុង​ដីចំការ​តា​ង៉ែ​ន​មួយ​កន្លែង ។

តែ​នៅ​ដើមឆ្នាំ​ថ្មី​២០២១​នេះ គាត់​អះអាង​ថា ពិតជា​សំណាងល្អ ដោយសារ​កាលពី​រដូវ​បុណ្យចូលឆ្នាំ​ចិន​កន្លង​ទៅ គាត់​បាន​ចាប់​មាន់​ស្រែ ដែល​ល្មម​គ្រប់​គីឡូ លក់​ទាំងអស់ ដោយ​ទុក​តែ​មេមាន់​ក្រាប​ពង និង​កូន​មាន់​តូច​ៗ ប៉ុណ្ណោះ ។ លុះ​ក្រោយ​ពី​លក់​រួច រហូត​មក​ដល់​ពេល​នេះ ស្រាប់តែ​មេមាន់​ក្រាប​ពង​មួយ​ចំនួន​ឈឺ​ដេក​ងាប់ ក្នុង​សំបុក​ស្ទើរ​រាល់ថ្ងៃ ។

បើ​តាម​ការ​រៀបរាប់​ពី​ស្ត្រី ឈ្មោះ គឹ​ម សុ​គុ​ន្ធា អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​អូរ​ខ្ទីង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា គាត់​បាន​ចិញ្ចឹម​មាន់​ស្រែ ទាំង​តូច និង​ធំ​ប្រមាណ​១០០០​ក្បាល ក៏​មាន​ចិញ្ចឹម​មាន់​សាច់ ឆ្អឹង​ខ្មៅ សត្វ​ទាកាប៉ា និង​សត្វ​ក្ងាន​ផង​ដែរ ។ គាត់​បន្ត​ទៀត​ថា មាន់​ដែល​ចាប់​លក់​រួច​ជាង​៦០០​ក្បាល ស្រាប់តែ​ឥឡូវនេះ មេឃ​ក្តៅ​ខ្លាំង និង​មាន​ភ្លៀង​ធ្លាក់ បណ្តាល​ឱ្យ​មាន់​របស់​គាត់ ដែល​នៅ​សេសសល់ កើត​ទៅ​ជា​ជំងឺ​ផ្តាសាយ រលាក​ផ្លូវដង្ហើម និង​ឈឺ​សំកុក អត់​ស៊ី​ចំណី ។ តែ​អត់​មានការ​ឆ្លង​ជំងឺ​ពី​មាន់​អ្នក​ជិតខាង​នោះ​ទេ ដោយសារ​គាត់​ចិញ្ចឹម​មាន់​ដាច់​ស្រយាល​ពី​អ្នក​ភូមិ ពេល​ងាប់​កប់​ចោល ដើម្បី​កុំឱ្យ​ឆ្លង​ទៅ​មាន់​ដទៃ​ទៀត ។

រីឯ​ការ​ព្យាបាល ការ​ថែទាំ និង​ការ​ភ្ញាស់​កូន​មាន់ គឺ​គាត់​ដោះស្រាយ​ដោយ​ខ្លួនឯង អត់​បាន​ទាក់ទង​ទៅ​ខាង​មន្ទីរ​កសិកម្ម​ខេត្ត​នោ​ទេ ពោល គឺ​ធ្វើ​តាម​របៀប​ធម្មជាតិ​តែ​ម្តង ។ គាត់​បញ្ជាក់​ទៀត​ថា ការ​រក​ទីផ្សារ​លក់ដូរ គឺ​លក់​ឱ្យ​អ្នក​ភូមិ និង​ឈ្មួញ​នៅ​ក្នុង​ផ្សារ​ប៉ា​ង​រលឹម ឈ្មួញ​មកពីផ្សារ​ប៉ា​ហ៊ី ចូល​ទៅ​កុម្ម​ង់​ទិញ​ជា​ញឹកញាប់ ឱ្យ​តែ​មាន​មាន់​លក់ គឺ​គេ​ទិញ​ទាំងអស់ ដោយ​១​គីឡូក្រាម លក់​បាន​ថ្លៃ​១៧០០០​រៀល​ទៅ​១៨០០០​រៀល ទោះបីជា​លក់ដុំ និង​លក់រាយ​ក៏​មាន​តម្លៃ​ដូច​គ្នា ។

ចំពោះ​ការ​លក់​សត្វ​មាន់ និង​សត្វ​ទាកាប៉ា​ចិញ្ចឹម របស់​គាត់​ទាល់តែ​មាន​អ្នក​ចូល​ទៅ​បញ្ជា​ទិញ ទើប​ចាប់​លក់ តែ​ពេល​នេះ សំណាងល្អ​ខ្លាំង​ណាស់ ដោយសារ​គាត់​ចាប់​លក់​ឱ្យ​ឈ្មួញ​ទាន់​ពេលវេលា ស្រាប់តែ​ក្រោយមក សត្វ​មាន់​ក្រាប​ពង​នៅ​ក្នុង​សំបុក ឈឺ​ដេក​ងាប់​៣​ទៅ​៤​ក្បាល ហើយ​កំពុង​រក​ថ្នាំ​សម្រាប់​ព្យាបាល​ឱ្យទាន់​ពេលវេលា ។ រីឯ​សត្វ​ទាកាប៉ា​ក៏​គាត់​មានការ​ព្រួយបារម្ភ​ពី​បញ្ហា​ជំងឺ​នេះ​ដែរ ទើប​ចាប់​លក់​អស់​សល់​តែ​មេ​ពង​ប៉ុណ្ណោះ ដោយ​១​គីឡូក្រាម តម្លៃ​១៣០០០​រៀល ខណ​:​សត្វ​ទា​ឈ្មោល​១​ក្បាល អាច​មាន​ទម្ងន់​រហូត​ដល់​៥​គីឡូក្រាម​ឯណោះ ពោល គឺ​ចំណេញ ច្រើន​ជាង​មាន់ ព្រោះ​ជា​សត្វ​មិន​រើស​ចំណី គឺ​ដាក់​តែ​ដើម​ចេក និង​កន្ទក់​ប៉ុណ្ណោះ ។ គាត់​បន្ថែម​ទៀត​ថា ពេល​ឃើញ​សត្វ​ចិញ្ចឹម​របស់​ខ្លួន ចាប់ផ្តើម​មាន​បញ្ហា​បែប​នេះ ក៏​បាន​ស្នើ​សុំ​ឱ្យ​ខាង​មន្ទីរ​កសិកម្ម​ខេត្ត ចុះ​ទៅ​ពិនិត្យ​មើល​កន្លែង​ចិញ្ចឹម ដើម្បី​ប្រាប់​ពី​របៀប​ព្យាបាល​ឱ្យ​ទទួល​បាន​ជោគជ័យ ជៀសវាង​ងាប់​ច្រើន ។

ចំណែក​លោក ស៊ុ​យ មន អនុប្រធាន​ការិយាល័យ​ផលិតកម្ម និង​ប​សុ​ព្យ​បាល​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ដែរ​ថា ៖ ត្រូវ​ឱ្យ​កសិករ​ខាងលើ​រៀបចំ​រោង ឬ​ទ្រុង​ចិញ្ចឹមសត្វ​មាន់​ឱ្យ​បាន​ល្អ​ជាង​នេះ​បន្តិច ត្រូវ​បោសសម្អាត​អនាម័យ​ជា​ប្រចាំ​ហើយ​ការ​ប្រើ​ចំណី ត្រូវ​មាន​ជីវជាតិ​ល្អ ពិសេស​ត្រូវ​ដាក់​ចំណី​មាន់​ធំ​ខុស​ពី​ចំណី​មាន់​តូច​ៗ ។ បើ​ប្រើប្រាស់​ចំណី​មិន​ត្រឹមត្រូវ មិន​ដិត​ដល់​ក៏​សត្វ​មាន់​ចិញ្ចឹម មិន​អាច​ធំធាត់​លឿន​បាន​ដែរ ។

លើស​ពី​នេះ ត្រូវ​ឱ្យ​គាត់​ចាក់​វ៉ាក់សាំង​ការពារ ដើម្បី​កុំឱ្យ​សត្វ​មាន់​កើត​បញ្ហា​ជំងឺឆ្លង និង​ឆាប់​ងាប់ នាំ​ឱ្យ​មានការ​ខូចខាត និង​បាត់បង់​ថវិកា​អស់​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ