ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សន្តិសុខ​ធនាគារ​ ABA ដែលបា.ញ់​បុរស​ម្នាក់​ស្លា​.​ប់ ​តុលាការដោះ​លែង​ឫ​យ៉ាងណា? រង់ចាំ​មើល​នៅ​ថ្ងៃទី៨ មេសា

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ករណី​សន្តិសុខ​ធនាគារ ABA សាខា​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ដែល​បាន​បា​.​ញ់​ស្លា​.​ប់​បុរស​ម្នាក់​ភ្លាម​ៗ នៅ​នឹង​កន្លែង​កើតហេតុ ត្រូវ​បាន​មន្ត្រី​នគរបាល​ បាននិងកំពុង​កសាង​សំណុំរឿង នឹង​បញ្ជូនខ្លួនសន្តិសុខ​រូប​នេះ…

រាជធានី​ភ្នំពេញ ៖ ករណី​សន្តិសុខ​ធនាគារ ABA សាខា​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ដែល​បាន​បា​.​ញ់​ស្លា​.​ប់​បុរស​ម្នាក់​ភ្លាម​ៗ នៅ​នឹង​កន្លែង​កើតហេតុ ត្រូវ​បាន​មន្ត្រី​នគរបាល​ បាននិងកំពុង​កសាង​សំណុំរឿង នឹង​បញ្ជូនខ្លួនសន្តិសុខ​រូប​នេះ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នាថ្ងៃទី​៨​ មេ​សា​នេះ​ហើយ ។

ហេតុការណ៍​ផ្ទុះអាវុធ​នេះ បង្ក​អោយ​មានការ​ភ្ញាកផ្អើល​ឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​០៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​ធានា​គារ​ABA សាខា​ទឹកថ្លា ក្រោម​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី សហព័ន្ធ​រុ​ស្ស៊ី ក្នុងភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

លោក​វរសេនីយ៍ឯក ហួរ ម៉េ​ង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ បាន​ប្រាប់​អោយ​ដឹង​ថា ក្នុង​នាម​ជា​មន្ត្រី​អនុវត្ត​ច្បាប់ យើង​ត្រូវ​តែ​ចាប់ខ្លួន​ជន​ដៃដល់ ហើយ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ហើយ ។ ចំពោះ​ការ​ចោទប្រកាន់ ឬ​មិន​ចោទប្រកាន់ ឬ​មួយ​ក៏​បន្ធូរ​បន្ថយទោស​យ៉ាងណា​នោះ គឺជា​ការ​សម្រេច​របស់​តុលាការ ព្រោះថា មាន​ភស្តុ​តាង​ស្រាប់​ថត​ជាប់​ក្នុង​កាមេរ៉ា​សុវត្ថិភាព​របស់​ធានា​គារ ABA ។

បើ​តាម​របាយការណ៍​បាន​បង្ហាញ​ថា យុវជន​ដែល​ស្លា​.​ប់ មានឈ្មោះ អ៊ូ សុ​ផា​រ៉ាត់ អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​១០៤ ក្នុងភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ជន​បង្ក​ការ​ផ្ទុះអាវុធ ជា​សន្តិសុខ​ធនាគារ ABA ឈ្មោះ ភឿន ភិ​រៈ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ជា​មន្ត្រី​នគរបាល នៅ​អង្គភាព​តម្រួត​បទបញ្ជា ស្នាក់​នៅ​ក្នុង​អង្គភាព ប្រើប្រាស់​កាំភ្លើង​ម៉ាក រ៉ូ​ឡូ មួយ​ដើម បាន​ផ្ទុះ​ចំនួន ៤​គ្រាប់ លើ​ជន​រង​គ្រោះ ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​ប្រើប្រាស់​កាំបិត​ចុង​ស្រួច រត់​ចូល​ទៅ​ចាក់​មន្ត្រី​នគរបាល ដែល​ការពារ​យាម​ធានា​គារ ដោយសារ​តែ​ខឹង ជួយ​ការពារ​គូទំនាស់ ។

សកម្មភាព​ថត​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព បង្ហាញ​ច្បាស់​ថា នៅ​វេលា​យប់​នោះ ខណៈ​ពេល​ដែល​សន្តិសុខ កំពុង​តែ​អង្គុយ​យាម ស្រាប់តែ​មាន​យុវជន​ម្នាក់ ត្រូវ​បាន​គេ​ដេញ​វាយ ហើយរ​ត់ទៅ​ជួប​សន្តិសុខ​រូប​នោះ អោយ​ជួយ ។ ភ្លាម​ៗ យុវជន​ទំនើង​មួយ​រូប ក៏​មក​ដល់ ហើយ​ដើរ​ចូល​ទៅ​ដេញ​វាយ​ជន​ម្នាក់​នោះ ព្រមទាំង​រុញ និង​វាយ​ទៅ​លើ​សន្តិសុខ ដែល​ជា​មន្ត្រី​នគរបាល​រូប​នោះ ថែម​ទៀត សកម្មភាព​ដេញ​វាយ​គេឯង​នោះ ហាក់ដូច​កំរោលចូល ពុំ​ខ្លាច​អ្វី​នោះ​ទេ ដោយ​បាន​ទាំង​លោត​ធាក់ និង​ព្យាយាម​ដេញ​វាយ​សន្តិសុខ​ថែម​ទៀត​ផង ។

ក្រោយមក យុវជន​ទំនើង​នោះ ក៏​ចេញ​ទៅ​បាត់ ទើប​សន្តិសុខ​យាម​ធនាគារ ក៏​បាន​ទៅ​យក​កាំភ្លើង ក្នុង​កាបូប​នៅ​ម៉ូតូ កាន់​នៅ​ដៃ និង​ដក​កាំភ្លើង​សៀត​ក្រ​វ៉ា​ត់​នៅ​ចង្កេះ ។ មួយសន្ទុះ យុវជន​ទំនើង​ម្នាក់​នោះ ក៏​ធ្វើ​ដំណើរ​មក​វិញ ដោយ​កាន់​កូនកាំបិត​នៅ​ក្នុង​ដៃ មក​រករឿង​ម្តងទៀត ហើយ​ស្ទុះ​ចូល​ទៅ​ប្រុង​ចាក់​សន្តិសុខ ដែល​ជា​មន្ត្រី​នគរបាល ។ មុន​នឹង​ផ្ទុះអាវុធ សន្តិសុខ​រូប​នោះ ដក​កាំភ្លើង​ភ្ជង់​គំរាម ប៉ុន្តែ​យុវជន​នោះ មិន​ខ្លាច នៅ​តែ​ស្ទុះ​ចូល ក៏​ត្រូវ​សន្តិសុខ​នោះ បាញ់​ចំនួន​៤​គ្រាប់ បណ្តាល​អោយ​ត្រូវ​ចំនួន​២​គ្រាប់ ១​គ្រាប់​ចំ​ទ្រូង​លើ​ដោះ​ស្តាំ និង​១​គ្រាប់​ទៀត​ចំ​ចង្កេះ​ខាងស្តាំ ដួល​ស្លា​.​ប់​តែ​ម្តង ។

សន្តិសុខ​រូប​នោះ ពុំ​បានរ​ត់ទៅ​ណា​នោះ​ទេ បន្ទាប់​មក កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ ចុះ​ទៅ​កន្លែង​កើតហេតុ ព្រមទាំង​យក​ខ្សែ​មក​ហ៊ុំ​ព័ន្ធ នៅ​ទីតាំង​កើតហេតុ​ផង​ដែរ ក៏​បាន​ឃាត់ខ្លួន​សន្តិសុខ​រូប​នោះ បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ។

ករណី​ខាងលើ​នេះ ធ្វើ​អោយ​មាន​មតិ​របស់​មហាជន​ជា​ច្រើន សំណូមពរ និង​ស្នើ​ឲ្យ​ច្បាប់​បន្ធូរបន្ថយ​ដល់​ខ្មាន់កាំភ្លើង​ជា​សន្តិសុខ​ធនាគារ ABA ពួក​គេ​លើក​ឡើង​ថា ករណី​នេះ គ្រាន់តែ​ជា​ការ​ការពារ​ខ្លួន​ប៉ុណ្ណោះ ក្នុង​នោះ មហាជន​ក៏​ដូច​ជា​អ្នក​និយម​លេង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មិន​បាន​ថ្កោ​ស​ទោស​ទៅ​លើ​បុរស​ជា​សន្តិសុខ​នោះ​ទេ បែរជា​នាំ​គ្នា រិះគន់​ទៅ​លើ​ទ​ង្វើ​របស់​បុរស​ដែល​បាន​កាន់​កាំបិត​រត់ មក​ចាក់​សន្តិសុខ​នោះ​វិញ ទំនង​ដូច​ជា​អ្នកមាន​សារធាតុ​ញៀន​ក្នុង​ខ្លួន ។

នៅ​លើ​ហ្វេ​ស​ប៊ុ​ក​នៅ​កម្ពុជា មាន​មតិ​ជា​ច្រើន​គាំទ្រ ទ​ង្វើ​របស់​សន្តិសុខ ហើយ​លើក​ឡើង​នូវ​មាត្រា​៣៣ នៃ​ក្រមព្រហ្មទណ្ឌ មក​បញ្ជាក់​ថា ការ​ការពារ​ស្របច្បាប់ បុគ្គល​ណា ដែល​ប្រព្រឹត្ត​បទល្មើស ក្នុង​សភាព​ការពារ​ស្របច្បាប់ មិន​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ​ទេ ។ ការ​ការពារ​ស្របច្បាប់ ត្រូវ​មាន​លក្ខ​ណ្ឌ​ដូច​ខាងក្រោម ៖ បទល្មើស​ត្រូវ​ចាត់​ទុក​ថា ត្រឹមត្រូវ​ដោយ​ការ​ចាំបាច់ ដើម្បី​ការពារ​ខ្លួន ការពារ​អ្នក​ដទៃ ឬ​ការពារ​ទ្រព្យសម្បត្តិ ប្រឈម​មុខ​នឹង​ការ​ឈ្លានពាន​មួយ ដែល​មិន​ត្រឹមត្រូវ ។ បទល្មើស និង​ការ​ឈ្លានពាន ត្រូវ​តែ​កើតឡើង​ក្នុង​ពេល​ជាមួយ​គ្នា និង​គ្មាន​វិ​សមាមាត្រ រវាង​មធ្យោបាយ​ការពារ ដែល​ប្រើប្រាស់ និង​ទម្ងន់​នៃ​ការ​ឈ្លានពាន ។

បើ​តាម​ប្រភព​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ កុលាប ក្រហម បាន​បង្ហាញ​ប្រវត្តិរូប​សង្ខេប​របស់​សន្តិសុខ​ធនាគារ ABA ដោយ​យោង​តាម​មិត្តភក្តិ​របស់​សន្តិសុខ​រូប​នេះ អ្នកបកប្រែ​ភាសា បាន​ប្រាប់​ថា គាត់​ជា​មនុស្ស​ស្លូតបូត សុភាព​រាបសា មិនសូវ​និយាយ​ស្តី ស្រគត់ស្រគំ គាត់​គឺជា​កូនកំព្រា​ឱ​ពុក រស់នៅ​ជាមួយ​ម្តាយ​ជា​ស្ត្រី​មេម៉ាយ និង​មាន​បងប្រុស​ជា​មនុស្ស វិកល​ច​រិ​ក ហើយ​គាត់​ជា​បង្គោល​ក្នុង​គ្រួសារ ។ គាត់​គឺជា​សិស្ស​ពូកែ ផ្នែក​ភាសា​បារាំង និង​បញ្ចប់​ថ្នាក់អនុបណ្ឌិត​បរិញ្ញាបត្រ​ជាន់ខ្ពស់ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ។ គាត់​បាន​ក្លាយជា​អ្នកបកប្រែ អោយ​ស្ថានទូត​បារាំង​ដ៏​ឆ្នើម​ម្នាក់ ពិសេស​ពាក់ព័ន្ធ​កិច្ច​ការទូត ការងារ​ស៊ើបអង្កេត ទាក់ទង​ជនជាតិ និង​ភាសា​បារាំង ។ ក្រោយមក​បាន​ក្លាយទៅជា​អ្នកបកប្រែ អោយ​អគ្គស្នងការ​ស្នងការ​នគរបាល​ជាតិ ដោយ​មើលឃើញ​ពី​សមត្ថភាព​ពិត​ៗ​របស់​គាត់ ថ្នាក់លើ ក៏​បាន​បញ្ជូន​គាត់​ទៅ​ហ្វឹកហ្វឺន ក្លាយជា​មន្ត្រី​នគរបាល​ក្រប​ខណ្ឌ ។ ដោយសារ​តែ​វិបត្តិ​កូ​វី​ដ​-១៩ ទើប​ធ្វើ​អោយ​គាត់ មិនសូវ​មានការ​ងារ​ផ្នែក​បកប្រែ​ភាសា ។ ជីវភាព​ខ្វះខាត​ថែម​ទៀត បាន​ជំរុញ​អោយ​គាត់​បោះបង់​ការងារ​ជា​អ្នកបកប្រែ​ភាសា​បារាំង ហើយ​ងាក​មក​ធ្វើ​សន្តិសុខ យាម​អោយ​ធនាគា ABA រហូត​កើតរឿង​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ