ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់​​​បាន​​​ប្តីដែល​ច្របា.ច់ក​ប្រពន្ធក្នុងបន្ទប់​ជួល​​​​​​​​​ហើយ ​!

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ «មូលហេតុ​ដែល​ខ្ញុំសម្លាប់​ប្រពន្ធ ដោយសារ​ខឹង​ហាម​មិន​ឱ្យ​ទំនាក់ទំនង​ប្ដី​មុន​តែ​វា​មិន​ស្ដាប់ វា​នៅ​តែ​ទូរស័ព្ទ​ទំនាក់ទំនង​គ្នា​មិន​ឈប់​..»​។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ខឹង​ខ្លាំង​បំផុត​នៅ​លើក​ចុង​ក្រោយ រហូត​សម្រេចចិត្ត​ច្របាច់​.​ក​សម្លា.ប់ គឺខឹង​វា​ជេរ​ម៉ែ​ខ្ញុំ​ នៅ​ពេល​ឈ្លោះ​គ្នា​នៅ​យប់​កើតហេតុ​»​។ នេះ​ជា​សម្រង់​សំដី​របស់​ជនសង្ស័យ ​(​ប្ដី​)…

ខេត្តបាត់ដំបង​៖ «មូលហេតុ​ដែល​ខ្ញុំសម្លាប់​ប្រពន្ធ ដោយសារ​ខឹង​ហាម​មិន​ឱ្យ​ទំនាក់ទំនង​ប្ដី​មុន​តែ​វា​មិន​ស្ដាប់ វា​នៅ​តែ​ទូរស័ព្ទ​ទំនាក់ទំនង​គ្នា​មិន​ឈប់​..»​។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ខឹង​ខ្លាំង​បំផុត​នៅ​លើក​ចុង​ក្រោយ រហូត​សម្រេចចិត្ត​ច្របាច់​.​ក​សម្លា.ប់ គឺខឹង​វា​ជេរ​ម៉ែ​ខ្ញុំ​ នៅ​ពេល​ឈ្លោះ​គ្នា​នៅ​យប់​កើតហេតុ​»​។ នេះ​ជា​សម្រង់​សំដី​របស់​ជនសង្ស័យ ​(​ប្ដី​) ដែល​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​យប់​ថ្ងៃ​ទី​០៦ មេ​សា ក្រោយ​ពី​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សម្លា.ប់​ប្រពន្ធ​នៅ​ក្នុង​បន្ទប់​ជួល​។

នៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​០៦ មេ​សា មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​ពី​គេ​រក​ឃើញ​ស្ត្រី​ម្នាក់​ដេ​ល​ស្លា.ប់​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង ដែល​មាន​សភាព​ហើម​ស្អុយ​ស្ថិត​ក្នុងភូមិ​រំចេក​៣ សង្កាត់​រត​នៈ ក្រុង​បាត់ដំបង​។ ម្ចាស់ផ្ទះ​ជួល​បាន​រាយ​ការ​ណ៍​ប្រាប់​សមត្ថកិច្ច​ភ្លាម​ៗ ក្រោយ​ពី​ប្រទះ​ឃើញ​សាក.សព ហើយ​សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ​។ ក្រោយ​ពិនិត្យ​ឃើញ​ស្ថានភាព​សាកសព​ជំ​ហាន​ដំបូង គេ​បាន​សន្និដ្ឋាន​បឋម​ថា ការ​ស្លា.ប់​របស់​ស្ត្រី​រូប​នេះ​អាច​ជា​«អំពើ​ឃាតកម្»​។ ប៉ុន្តែ​បន្តិច​ក្រោយមក ស្រាប់តែ​កម្លាំង​អធិការ​ក្រុង សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​គេ​អះអាង​ថា ជា​ប្ដី​របស់​ស្ត្រី​រង​គ្រោះ​។ នៅ​ពេល​នាំ​ទៅ​សួរនាំ​នៅ​អធិការ​ក្រុង ទើប​បុរស​នេះ​សារភាព​ថា «ខ្លួន​ជា​អ្នក​សម្លា.ប់ ហើយ​នាង​ជា​ប្រពន្ធ​របស់​ខ្លួន​»។

យោង​តាម​របាយ​ការ​ណ៍របស់​សមត្ថកិច្ច ជនសង្ស័យ​រូប​នេះ ឈ្មោះ ប៉ិល ប៊ុ​ន​ធឿ​ន អាយុ​៤០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ នៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង រីឯ​ប្រពន្ធ​ដែល​រង​គ្រោះ​ឈ្មោះ សេង វ៉េ​ត ហៅ ស អាយុ​៣៩​ឆ្នាំ មានស្រុក​កំណើត នៅ​ស្រុក​កោះធំ ខេត្តកណ្តាល​។ ជុំវិញ​ការ​ស្លា.ប់​របស់​ស្ត្រី​ខាងលើ​នេះ បើ​តាម​ម្ចាស់ផ្ទះ​ជួល​ដែល​សមត្ថកិច្ច​បា​ន​ស្រង់​សំដី គឺ​ប្តី​ប្រពន្ធ​ខាងលើ​នេះ បាន​ទៅ​ជួល​បន្ទប់​ស្នាក់​នៅ​ទីនោះ ទើបបាន​ប្រហែល​មួ​យស​ប្ដា​ហ៍ប៉ុណ្ណោះ ក៏​មានរឿង​នេះ​កើត​ឡើង​។ សាក្សី​នៅ​ក្បែរ​នោះ​ក៏​បាន​និយាយ​ដែរ​ថា ក្រោយ​ប្ដី​ប្រពន្ធ​នេះ​មក​នៅ គេ​បានឮ​ប្ដី​ប្រពន្ធ​នេះ​ឈ្លោះ​គ្នា​ប៉ុន្មាន​ដង​ដែរ លុះ​ជម្លោះ​កើតឡើង​នៅ​យប់​ចុង​ក្រោយ ​ស្រាប់តែ​ប្ដី​ឈាន​ដល់​ការ​សម្លា.ប់​ប្រពន្ធ​តែ​ម្ដង​។

ពាក់ព័ន្ធ​នឹង​ការ​ឃាត់ខ្លួន​បុរស​ជា​ប្ដី បើ​តាម​សមត្ថកិច្ច​បាន​និ​​យាយ​ថា បុរស​នេះ​ត្រូវ​បាន​ឃាត់ខ្លួន​នាំ​យក​ទៅ​សាកសួរ នៅ​អធិ​ការ​ក្រុង ពេល​ជន​នេះ​​ទៅ​អើត​មើល​សព​ប្រពន្ធ ខណ​:​គេ​កំពុង​ផ្អើល​ឆោឡោ​ចោមរោម​មើល​សព​ប្រពន្ធ​ខ្លួន ដែល​សមត្ថកិច្ច​
ទ​ទួល​បានការ​បំភ្លឺ​ពី​សាក្សី​នានា​ថា បុរស​ជា​ប្ដី​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ស្លា.ប់​របស់​ប្រពន្ធ​។ ងាក​មក​ស្ដាប់​ចម្លើយ​របស់​ជន​សង្ស័យ​ឈ្មោះ បុ​ិ​ល ប៊ុ​ន​ធឿ​ន ដែល​សមត្ថកិច្ច​បាន​សួរនាំ ជន​នេះ​បាន​សារភាព​ថា «ខ្លួន​ពិតជា​បាន​សម្លា.ប់​ប្រពន្ធ​មែន​។ ជន​នេះ​បាន​បញ្ជាក់​ថា ប្រពន្ធ​ខ្លួន​ជា​ស្ត្រី​មេម៉ាយ ហើយ​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​ជាមួយ​ខ្លួន​ប្រហែល​មួយ​ឆ្នាំ​កន្លង​មក​ហើយ​។

ពាក់ព័ន្ធ​នឹង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​រូប​នេះ​វិញ បើ​តាម​ការ​ស្រង់​សំដី តាម​រយ​:​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ បុ​ិ​ល ប៊ុ​ន​ធឿ​ន បាន​និយាយ​ថា ខ្លួន​ពិតជា​បាន​សម្លាប់​ប្រពន្ធ​មែន គឺ​សម្លា.ប់​នៅ​យប់​ថ្ងៃ​ទី​០៤ មេ​សា ខណ​:​កំពុង​ផ្ទុះ​ជម្លោះ​នៅ​ក្នុង​បន្ទប់​ជួល​ដោយ​ប្រើ​ក្បាច់​ចាប់​ច្របាច់​.​ក​។ ជន​នេះ​បាន​ប្រាប់​ពី​មូលហេតុ ដែល​ឈាន​ដល់​ការ​ប្រើ​ក្រ​ញ៉ាំ​ដៃ ច្របាច់​.​ក​សម្លា.ប់​ប្រពន្ធ​យ៉ា​ងដូច្នេះ​ថា «មួយ​រយ​:​ចុង​ក្រោយ​នេះ ប្រពន្ធ​ខ្ញុំតែង​ទំនាក់ទំនង​ជាមួយ​ប្ដី​ដើម និងកូន ហើយ​ខ្ញុំ​ហាម​ច្រើន​ដង តែ​វា​មិន​ស្ដាប់ តែ​ជាមួយ​កូន​ខ្ញុំ​មិន​ថា ​អី​ទេ តែ​ខ្ញុំ​ខឹង​រឿង​វា​ទាក់ទង​ជាមួយ​ប្ដី​មុន​»​។

ជនសង្ស័យ​រូប​នេះ បាន​និយាយ​ទៀត​ថា «នៅ​មុន​កើតហេតុ ខ្ញុំ​បាន​ឈ្លោះ​គ្នា​យ៉ាង​ខ្លាំង​ ដោយសារ​រឿង​វា​នៅ​តែ​វា​នៅ​តែ​ទាក់​ទង​ប្ដី​ដើម មិន​ព្រម​ស្ដាប់ តែ​ខ្ញុំ​ខឹង​បំផុត រឿង​វា​ជេរ​ម៉ែ​ខ្ញុំ​.. ទើប​ខ្ញុំ​ទ្រាំ​មិន​បាន​ក៏​ស្ទុះ​ទៅ​ចា​ចប់​ច្របាច់​.​ក​សម្លា.ប់​តែ​ម្ដង ហើយ​ខ្ញុំ​គេច​ទៅ​នៅផ្ទះ​ម្ដាយ​នៅ​ខាង​ពេទ្យ​ធំ​»។ ប៉ុន្តែ​ជន​នេះ​ បាន​បញ្ជាក់​ថា ក្រោយ​សម្លា.ប់​ប្រពន្ធ​បាន​មួយ​ថ្ងៃ នៅ​ថ្ងៃ​ទី​០៥ មេ​សា ខ្លួន​បាន​លប​ទៅ​អើត​មើល​ប្រពន្ធ​នៅ​ក្នុង​បន្ទប់ ដើម្បី​ចង់​ដឹង​ថា តើ​ប្រពន្ធ​ស្លា.ប់​ឬ​នៅ ? លុះ​បើកទ្វារ​ឃើញ​ប្រពន្ធ​ស្លា.ប់​ខ្លួន​ក៏​ត្រឡប់​ទៅ​វិញ រហូត​នៅ​ល្ងាច​ថ្ងៃ​ទី​០៦ មេ​សា ពេល​គេ​ផ្អើល​ឆោឡោ ខ្លួន​ទៅ​មើល ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្ដង​។

សមត្ថកិច្ច​បាន​និយាយ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​០៧ មេ​សា មន្ត្រី​បច្ចេកទេសនៃ​ស្នងការ​ខេត្ត បាន​ចុះ​ទៅ​ពិនិត្យ​សាកសព​នៅ​កន្លែង​កើតហេតុ ហើយ​ត្រូវ​បាន​សន្និដ្ឋាន​ជាបឋម​ថា ស្ត្រីរង​គ្រោះ​ត្រូវ​បាន​ជន​ដៃដល់ ដែល​គេ​សង្ស័យ​ទៅ​លើ​ប្ដី ច្របាច់​.​ក​សម្លា.ប់​។ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​អធិការ​ក្រុង និង​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ឃាត់ខ្លួន​។ បើ​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យអំពើ​ឃាតកម្ម​នេះ គឺ​ផ្ដើម​ចេញពី​ភ្លើង​ប្រច័ណ្ឌ​។ ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ហើយ​៕ ដោយ៖ ឆោម ពិសម័យ ​

អត្ថបទសរសេរ ដោយ