ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោង​១១​យប់ កុមារី វ័យ​៦​ឆ្នាំ​ម្នាក់ ឈរ​រង់ចាំរថយន្តដឹក​ទៅ​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០២១ ស្ថិត​ក្នុង​ថិរវេលា​បម្រាម​គោចរ កូន​ៗ​ក្នុង​ក្រុម​គ្រួសារ​ដទៃ ច្បាស់​ជា​កំពុង​គេង​លង់លក់​អស់ហើយ នៅឡើយ​តែ​កុមារី​ម្នាក់ កំពុង​តែ​ឈរ​រង់ចាំ…

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០២១ ស្ថិត​ក្នុង​ថិរវេលា​បម្រាម​គោចរ កូន​ៗ​ក្នុង​ក្រុម​គ្រួសារ​ដទៃ ច្បាស់​ជា​កំពុង​គេង​លង់លក់​អស់ហើយ នៅឡើយ​តែ​កុមារី​ម្នាក់ កំពុង​តែ​ឈរ​រង់ចាំ រថយន្ត​គិលានសង្គ្រោះ ដើម្បី​មក​ទទួលយក​ទៅ​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ ។

កុមារី ថុ​ង ម៉ា​នី​កា មាន​វ័យ ៦​ឆ្នាំ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​មន្ទីរពេទ្យ​បង្អែក​ចតុមុខ នៃ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ដោយ​មានការ​សម្របសម្រួល​ពី​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ បាន​ចុះ​ទៅ​ទទួលយក​កុមារី​តូច​នេះ នៅ​ចំណុច​ផ្ទះ​លេខ​២៦ ផ្លូវ​២២១ ភូមិ​៣ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក ដែល​មាន​ផ្ទុក​កូ​វី​ដ​-១៩ ដែល​បាន​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​ឈ្មោះ សា​រឿ​ន ម៉ា​ឡែ​ន ត្រូវជា​មីង ។

បច្ចុប្បន្ន​ទីតាំង​ខាងលើ ត្រូវ​បាន​គណៈ​បញ្ជាការ​ឯកភាព សម្រេច​បិទ​ជា​បណ្តោះអាសន្ន ហាម​ចេញចូល តែ​ខាងក្នុង​ផ្ទះ​មិន​មាន​មនុស្ស​ស្នាក់​នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះ​ទេ ។ សូម​ជូនពរ ក្មេង​តូច ព្យាបាល​ឆាប់​ជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​-១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ