ប្រទេសបង់ក្លាដែស ៖ ពួកអ្នកជួយសង្គ្រោះរាយការណ៍នាថ្ងៃទី៥ មេសាថា មនុស្សយ៉ាងតិច២៦នាក់បានបាត់បង់ជីវិត ដោយសារការលិចនាវាដឹកអ្នកដំណើរ១គ្រឿង កាលពីថ្ងៃទី៤ មេសា ក្នុងព្រែកមួយនៃប្រទេសបង់ក្លាដែស ក្រោយការបុកគ្នាជាមួយនាវា១គ្រឿងទៀត ។
នាវាឈ្មោះ SABIT AL HASAN បានលិចនាថ្ងៃទី៤ មេសា វេលារសៀល ក្រោយពីបុកគ្នាជាមួយនាវាកាហ្គោធំ១គ្រឿង នៅព្រែក SHITA
LAKHSYA បន្ទាប់ពីចាកចេញពីទីក្រុង NARAYANGANJ ចម្ងាយ២០គីឡូម៉ែត្រពីរដ្ឋធានីដាក់កា ទៅកាន់ស្រុក MUNSHIGANJ ជិតខាង ។
អ្នកទទួលខុសត្រូវមូលដ្ឋានម្នាក់ លោក MUSTAIN BILLAH ថ្លែងថា តុល្យការអ្នកស្លា.ប់មាន២៦នាក់ ហើយយើងស្រង់បានសាកសពមនុស្ស២១នាក់ចេញពីនាវាដែលលិច ។
លោក BILLAH អះអាងទៀតថា នាវានោះដឹកមនុស្សយ៉ាងតិច៤៦នាក់ ។ មនុស្សប្រមាណ២០នាក់អាចហែលទឹកមកដល់ច្រាំងក្រោយនាវាលិច ។ អាចនៅមានមនុស្សបាត់ខ្លួនទៀត ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ