ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​បន្ថែម​របស់​សម្ដេច​តេ​ជោ​ចែក​ជូន​ពលរដ្ឋ​១៦០​គ្រួសារ​មាន​ជីវភាព​ខ្វះខាត​និង​កំពុង​តែ​ធ្វើ​ច​ត្តា​ឡី​ស័ក

3 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ​៖ ឯកឧត្តម ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែមេសា​នេះ បាន​ដឹកនាំ​មន្ត្រី និង​អាជ្ញាធរ​ខណ្ឌចំការមន បាន​នាំ​យក​នូវ​អំណោយ​បន្ថែម​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន…

រាជធានី​ភ្នំពេញ​៖ ឯកឧត្តម ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែមេសា​នេះ បាន​ដឹកនាំ​មន្ត្រី និង​អាជ្ញាធរ​ខណ្ឌចំការមន បាន​នាំ​យក​នូវ​អំណោយ​បន្ថែម​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ដើម្បី​ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​១៦០​គ្រួសារ ដែល​មាន​ជីវភាព​ខ្វះខាត និង​កំពុង​តែ​ធ្វើ​ច​ត្តា​ឡី​ស័ក ក្នុងភូមិ​១៦ សង្កាត់​ទន្លេបាសាក់​។

Picture

អំណោយ​បន្ថែម​ដែល​ត្រូវ​ទទួល​បាន​ក្នុង​មួយ​គ្រួសារ​នា​ព្រឹក​នេះ​រួម​មាន សាច់​ជ្រូក​២​គីឡូ ត្រីខ​៦​កំប៉ុង ទឹក​សុទ្ធ​១​កេស និង​ថវិកា​ចំនួន​៣០​ម៉ឺន​រៀល ។

មន្ត្រី​រដ្ឋបាល​ខណ្ឌចំការមន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ទី​១៦ ក្នុង​សង្កាត់​ទន្លេបាសាក់​នេះ មាន​ចំនួន​ជាង​៣០០​គ្រួសារ ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​អាជ្ញាធរ​របស់​យើង​តម្រូវ​ឲ្យ​ពួក​គាត់​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះ​គឺ​មាន​ចំនួន​តែ​ជាង​១៦០​គ្រួសារ​ប៉ុណ្ណោះ ។

Picture

ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ តាម​ការ​ចង្អុល​ណែនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចុះ​ដល់ទី​តាំង​ខាងលើ និង​ផ្តល់​ស្បៀងអាហារ​ជូន​ពួក​គាត់​ទាំង​យប់ ហើយ​នៅ​ពេល​ព្រឹក​ក៏​បាន​នាំ​យក​អំណោយ​បន្ថែម​ក្នុង​ពេល​នេះ​ទៀត ខណៈ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ទាំងនេះ​មាន​ជីវភាព​ខ្វះខាត​៕

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture