ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​ជា​ប្រទេស​ដំបូង​គេ​ប្រកាស​មិន​ចូលរួម​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ឆ្នាំ​នេះ ព្រោះមូលហេតុ​មួយ​

2 ឆ្នាំ មុន

ទីក្រុង​ព្យុ​ង​យ៉ាង ៖ សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ តាម​រយៈ​ក្រសួង​កីឡា​បាន​ប្រកាស​ថា​ប្រទេស​ខ្លួន​នឹង​មិន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ ដែល​លើក​ពេល​មក​ប្រារព្ធ​ធ្វើ​នៅ​ក្នុង​ឆ្នាំ ២០២១ នេះ​ទេ​។ មូលហេតុ​គឺ​ដើម្បី​ការពារ​អត្ត​ព​លិ​ក​របស់​ខ្លួន​ពី​ការ​ឆ្លង​វីរុស​កូ​វី​ដ​១៩​។ នេះ​បើ​តាម​ការ​ចេញពី​ផ្សាយ​សារព័ត៌មាន…

ទីក្រុង​ព្យុ​ង​យ៉ាង ៖ សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ តាម​រយៈ​ក្រសួង​កីឡា​បាន​ប្រកាស​ថា​ប្រទេស​ខ្លួន​នឹង​មិន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ ដែល​លើក​ពេល​មក​ប្រារព្ធ​ធ្វើ​នៅ​ក្នុង​ឆ្នាំ ២០២១ នេះ​ទេ​។ មូលហេតុ​គឺ​ដើម្បី​ការពារ​អត្ត​ព​លិ​ក​របស់​ខ្លួន​ពី​ការ​ឆ្លង​វីរុស​កូ​វី​ដ​១៩​។ នេះ​បើ​តាម​ការ​ចេញពី​ផ្សាយ​សារព័ត៌មាន BBC​។

សេចក្តី​សម្រេចចិត្ត​ចុង​ក្រោយ​នេះ បាន​បញ្ចប់​ក្តី​សង្ឃឹម​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ក្នុង​ការ​ប្រើប្រាស់​ព្រឹត្តិការណ៍​នេះ ដើម្បី​ចូលរួម​ឱ្យ​កាន់តែ​ជិត​ស្និត​ជាមួយ​កូរ៉េ​ខាងជើង ចំ​ពេល​ដែល​មាន​កិច្ចចរចា​លើ​បញ្ហា​ព្រំដែន ដែល​កំពុង​ជាប់​គាំង​រវាង​ភាគី​ទាំង​២​។

សូម​រំលឹក​ថា​កាលពី​ឆ្នាំ ២០១៨ កន្លង​ទៅ ប្រទេស​កូរ៉េ​ខាងជើង​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​ទីក្រុង PyeongChang ដែល​ប្រទេស​កូ​រ៉​ខាងត្បូង​ទទួល​សិទ្ធិ​ធ្វើ​ជា​ម្ចាស់ផ្ទះ​។ ដែល​បង្កើត​ឱ្យ​មាន​កិច្ចប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ​ជា​បន្តបន្ទាប់​រវាង​ភាគី​ទាំង​សងខាង​។

សូម​បញ្ជាក់​ថា​ជាមួយ​សេចក្តី​ប្រកាស​ខាងលើ​នេះ បាន​ធ្វើ​ឱ្យ​កូរ៉េ​ខាងជើង​ក្លាយជា​ប្រទេស​ធំ​ដំបូង​គេ ដែល​មិន​ចូលរួម​ការ​ប្រកួត​នៅ​ក្នុងឆ្នាំនេះ ដោយសារ​តែ​ការ​រាតត្បាត​នៃ​វីរុស​កូ​វី​ដ​១៩​។ ខណៈ​ដែល​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​នឹង​ចាប់ផ្តើម​នា​ថ្ងៃ​ទី​២៣ ខែកក្កដា រហូត​ដល់​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២១ ខាង​មុខ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ