ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្នះ​មនុស្ស​ខឹង​ច្រើន​ដោយ​ការ​មិន​ខឹង​តប

3 ឆ្នាំ មុន

នៅ​ក្នុង​គម្ពីរ​ធម្មបទ​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ទូន្មាន​ថា អ​ក្កោ​ធេ​ន ជិ​នេ កោ​ធំ អសា​ធុំ សាធុ​នា ជិ​នេ ជិ​នេ ក​ទ​រិ​យំ ទា​នេន…

នៅ​ក្នុង​គម្ពីរ​ធម្មបទ​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ទូន្មាន​ថា អ​ក្កោ​ធេ​ន ជិ​នេ កោ​ធំ អសា​ធុំ សាធុ​នា ជិ​នេ ជិ​នេ ក​ទ​រិ​យំ ទា​នេន សច្ច​នាលិ​ក​វា​ទិ​នំ ។ សេចក្ដី​ថា បុគ្គល​គប្បី​ឈ្នះ​មនុស្ស​ខឹង​ក្រោធ​ច្រើន ដោយ​សេចក្ដី​មិន​ខឹង​ក្រោធ​តបត​, គប្បី​ឈ្នះ​សេចក្ដី​មិនល្អ​របស់​អ្នក​ដទៃ​បាន ដោយ​សេចក្ដី​ល្អ​របស់​ខ្លួន​, ឈ្នះ​មនុស្ស​កំណាញ់​ស្វិត ដោយ​ការ​ឲ្យ​ទាន​ញឹកញយ និង​ឈ្នះ​មនុស្ស​និយាយ​ឡេះឡោះ​ច្រើន ដោយ​ការ​និយាយ​តែ​ពាក្យពិត​ទៅ​រក ។

សេចក្ដី​ក្រេវក្រោធ ជា​សង្កិលេស​ធម៌​ម្យ៉ាង​តែង​ដេក​ត្រាំ​នៅ​ក្នុង​ខន្ធ​សន្ដាន​នៃ​មនុស្ស​បុថុជ្ជន​ទូទៅ កម្រ​នឹង​លះ​បាន​, លុះតែ​ព្រះ​ខីណាស្រព ទើប​លះ​បាន ដោយ​អំណាច​អរហន្ត​មគ្គ ឯ​មនុស្ស​ជា​បុថុជ្ជន​មាន​សន្ដាន​ក្រាស​ដោយ​បាប លះ​មិន​បាន​ឡើយ​, លុះតែ​ជា​កល្យាណ​បុថុជ្ជន​មាន​សន្ដាន​ល្អ ទើប​លះ​បាន ដោយ​អំណាច​នៃ​ធម៌​ខន្តី​ដ៏​ជ្រាលជ្រៅ ។

បុគ្គល​ណាមួយ​បើ​មាន​អ្នក​ដទៃ​មក​ប្រទូស្ដ ហើយ​ខ្លួន​ជា​មនុស្ស​អាច​ធ្វើ​អ្នក​ដែល​ប្រទូស្ដ​នោះ​ឲ្យ​សាបរលាប​ទៅ​បាន​ដោយ​សេចក្តី​អត់ធន់ មិន​ក្រោធ​ពិរោធ​តប​ឡើយ និង​ចេះ​សម្ដែង​មិត្ត​មេត្រី ធ្វើ​មុខ​ស្រស់បស់​សំណេះសំណាល​ទៅ​រក​អ្នក​ប្រទូស្ត​នោះ​វិញ​, បើ​ដូច្នេះ អ្នក​ដែល​ប្រទូស្ដ​នោះ មិនយូរ​ប៉ុន្មាន​ក៏​នឹង​រសាយចិត្ត ហើយ​លែង​ប្រទូស្ដ​មិន​ខាន ។

ហេតុនេះ​បានជា​លោក​ឲ្យ​ឈ្មោះ​អ្នក​ដែល​ចេះ​អត់ធន់​បែប​នោះ​ថា​ជា​មនុស្ស​មាន​ជ័យ​ជំនះ​ឈ្នះ​អ្នក​ដែល​ប្រទូស្ដ​ដោយ​សេចក្តី​អត់ធន់​ពិត ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ