ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយខ្មែរ ចាញ់កម្លាំងលុយកូរ៉េ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរខ្សោយកម្លាំងជាងប្រាក់វុនកូរ៉េបន្តិចនៅថ្ងៃនេះ បើធៀបទៅនិងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី ៦ខែមេសា ឆ្នាំ ២០២១នេះឱ្យដឹងថា ១០០វុនកូរ៉េ…

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរខ្សោយកម្លាំងជាងប្រាក់វុនកូរ៉េបន្តិចនៅថ្ងៃនេះ បើធៀបទៅនិងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី ៦ខែមេសា ឆ្នាំ ២០២១នេះឱ្យដឹងថា ១០០វុនកូរ៉េ ទិញចូល ៣៦០ រៀល និងលក់ចេញរហូតដល់ ៣៦៤ រៀលឯណោះ ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៣៥៨ រៀល ហើយលក់ចេញតែ ៣៦២ រៀលប៉ុណ្ណោះ ។

សម្រាប់ថ្ងៃនេះដែរ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេមួយចំនួនទៀតដែលរួមមាន ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤០៤៥ រៀល ខណៈ ១អឺរ៉ូ ទិញចូល ៤៧៧៩ រៀល លក់ចេញ ៤៨២៧ រៀល និង ១ដុល្លារអូស្ត្រាលី ទិញចូល ៣០៩៦ រៀល លក់ចេញ ៣១២៧ រៀល ។

ទន្ទឹមនេះ ១យន់ចិន ទិញចូល ៦១៦ រៀល លក់ចេញ ៦២២ រៀល ខណៈ ១០០យ៉េនជប៉ុន ទិញចូល ៣៦៦៩ រៀល លកក់ចេញ ៣៧០៥ រៀល ហើយ ១ដុល្លារសាំងហ្គាពួរ ទិញចូល ៣០១៧ រៀល លក់ចេញ ៣០៤៧ រៀល ខណៈ ១បាតថៃ ទិញចូល ១២៩ រៀល លក់ចេញ ១៣០ រៀល និង ១០០០ដុងវៀតណាម ទិញចូល ១៣០ រៀល លក់ចេញ ១៧៧ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ