ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះកូវីដ ! អ្នកវិនិយោគមិនខ្លាចទម្លាក់ទុនទៅសង់បុរីក្បែៗភ្នំព្រះរាជទ្រព្យឡើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អ្នករកស៊ីខាងដីធ្លីលើកឡើងថា ពេលនេះតំបន់ភ្នំព្រះរាជទ្រព្យ ឬភ្នំឧត្តុង្គ ស្ថិតនៅភាគខាងលិចរាជធានីភ្នំពេញ មិនមែនជាតំបន់ឆ្ងាយពីក្រុងទៀតឡើយ ព្រោះពីភ្នំពេញ ទៅភ្នំឧត្តុង្គ មានផ្លូវស្រួល…

រាជធានីភ្នំពេញ ៖ អ្នករកស៊ីខាងដីធ្លីលើកឡើងថា ពេលនេះតំបន់ភ្នំព្រះរាជទ្រព្យ ឬភ្នំឧត្តុង្គ ស្ថិតនៅភាគខាងលិចរាជធានីភ្នំពេញ មិនមែនជាតំបន់ឆ្ងាយពីក្រុងទៀតឡើយ ព្រោះពីភ្នំពេញ ទៅភ្នំឧត្តុង្គ មានផ្លូវស្រួល ខ្វាត់ខ្វែង ធ្វើដំណើរមិនយូរដូចមុននោះឡើយ ។ មានផ្លូវ បូករួមសក្ដានុពលប្រវត្តិសាស្រ្ត ភាពល្បីល្បាញរមណីយដ្ឋានភ្នំព្រះរាជ្យទ្រព្យ ដែលបានទាក់ទាញភ្ញៀវទេសចរទៅសម្រាកលម្ហែកាយមិនដាច់នាចុងសប្តាហ៍ ឬថ្ងៃបុណ្យទានផងនោះ អ្នកអភិវឌ្ឍន៍វិស័យអចលនព្រទ្យហាក់មិនខ្លាចក្នុងការទម្លាក់ទុនទៅវិនិយោគលំនៅឋាននៅតំបន់នោះឡើយ ទោះបីក្នុងពេលផ្ទុះកូវីដ ១៩ នេះក្តី ។

លោក ហ៊ឹម ស៊ុយ អ្នកអភិវឌ្ឍន៍ដីឡូត៏និងលំនៅឋានមួយរូបនៅតំបន់ជាយរាជធានីភ្នំពេញបានឱ្យដឹងថាបច្ចុប្បន្ន តំបន់ភ្នំព្រះរាជ្យទ្រព្យដែលជាដីឡូត៍បានកំពុងប្រែក្លាយទៅជាលំនៅឋាន ជាលក្ខណៈបុរី ហាក់មិនខ្វល់ជាមួយបញ្ហាលកូវីដនោះទេ ។ លោកសង្ឃឹមថា មិនយូរប៉ុន្មាន ការអភិវឌ្ឍវិស័យអចលនទ្រព្យនៅជុំវិញភ្នំព្រះរាជ្យទ្រព្យនឹងកាន់តែមានសន្ទុះ ជាពិសេសនៅក្រោយពេលវិបត្តិកូវីដ ១៩ ត្រូវបានបញ្ចប់ ។ 

បើតាមអ្នករកទទួលទានក្នុងវិស័យដីធ្លីខាងលើមើលឃើញថា បើទោះបី ក្នុងពេលមានវិបត្តិកូវីដ ១៩ ក្ដី តែការទិញលក់ដីឡូត៍នៅតំបន់ជុំវិញភ្នំព្រះរាជ្យទ្រព្យ ជាពិសេសនៅក្នុងស្រុកពញ្ញាឮនៃខេត្តកណ្ដាល នៅតែមានសកម្មភាពទិញលក់ជាបន្តបន្ទាប់ ហើយតម្លៃវិញក៏មិនមានការធ្លាក់ចុះនោះដែរ ពោលគឺទីផ្សារដីឡូត៍ចន្លោះពី ៧៨០០ ដុល្លារទៅ ១២០០០ ដុល្លារអាមេរិកក្នុងមួយឡូត៍ ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជាបានឱ្យដឹងថា ទីណាមានហេដ្ឋារចនាសម្ព័ន្ធសង្គមដូចជាផ្លូវ ភ្លើង ទឹក អ្នកវិនិយោគ នឹងទៅកាន់ទីនោះដើម្បីអភិវឌ្ឍហើយពលរដ្ឋជាអ្នកទិញអចលនទ្រព្យក៏ត្រូវការតំបន់ណាដែលមានហេដ្ឋារចនាសម្ព័ន្ធសង្គមស្រាប់ដែល ពីព្រោះវានឹងផ្តល់ភាពងាយស្រួលក្នុងការរស់នៅ និងប្រកបអាជីវកម្ម ។ 

តាមការសង្កេតឃើញមិនមែនមានតែតំបន់ប៉ែកខាងលិចរាជធានីភ្នំពេញនោះទេ ដែលមានគម្រោងបុរី គម្រោងលំនៅដ្ឋានចូលទៅដល់ តំបន់ជុំវិញរាជធានីភ្នំពេញ ទំាងនៅលើផ្លូវជាតិលេខ ១ លេខ ២ លេខ ៣ លេខ ៤ លេខ ៥ និងផ្លូវជាតិលេខ ៦ អា មានការអភិវឌ្ឍ៍ស្ទើរគ្រប់កន្លែង សំណង់លំនៅឋានជាបុរីបានសង់ព្រាងព្រាត ។

លោក គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានថ្លែងថា ការអភិវឌ្ឍរាជធានីភ្នំពេញ កាន់តែមានការរីកទៅកាន់តំបន់ជាយៗក្រុង ដោយសារកត្តាតម្លៃដីនៅតំបន់ជាយក្រុងនៅមានកម្រិតនៅឡើយ ហើយអ្នកដែលមានជីវភាពក្រោមមធ្យម ឬមធ្យម ដែលចង់បានផ្ទះឬបានដីសម្រាប់សង់ផ្ទះ ត្រូវការទៅរកតំបន់ណាដែលនៅជាយក្រុង ព្រោះពួកគេមិនអាចទិញដីនៅតំបន់កណ្ដាលក្រុងបានឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ