ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក្សាសីល​នាំ​ឱ្យ​កើត​សុខ​រហូត​ដល់​ចាស់

3 ឆ្នាំ មុន

អនុមោទនា​ការ​គោរព​ព្រះពុទ្ធ និង​បូជា​ដល់​ព្រះ​សក្យមុនី ព្រះ​ធ​ម៍ និង​ព្រះសង្ឃ​រមែង​បាន​នូវ​បុណ្យ​កុសល​ស្មើ​ៗ​គ្នា ហើយ​រមែង​ចម្រើន​នូវ​សេចក្តីសុខ​គ្រប់​ៗ​វេលា​តាំងពី​បច្ចុប្បន្ន​រហូត​ដល់​ចាស់ជរា​រៀង​ដល់​បរលោក ។ រំលឹក​បុណ្យ​ចាស់ ច្បាស់​នឹង​បុណ្យ​ថ្មី​នាំ​សុខ​សិរី​សួស្តី​រុងរឿង​តទៅ ដោយហេតុ​ថា «​សុ​ខោ…

អនុមោទនា​ការ​គោរព​ព្រះពុទ្ធ និង​បូជា​ដល់​ព្រះ​សក្យមុនី ព្រះ​ធ​ម៍ និង​ព្រះសង្ឃ​រមែង​បាន​នូវ​បុណ្យ​កុសល​ស្មើ​ៗ​គ្នា ហើយ​រមែង​ចម្រើន​នូវ​សេចក្តីសុខ​គ្រប់​ៗ​វេលា​តាំងពី​បច្ចុប្បន្ន​រហូត​ដល់​ចាស់ជរា​រៀង​ដល់​បរលោក ។

រំលឹក​បុណ្យ​ចាស់ ច្បាស់​នឹង​បុណ្យ​ថ្មី​នាំ​សុខ​សិរី​សួស្តី​រុងរឿង​តទៅ ដោយហេតុ​ថា «​សុ​ខោ វិ​បា​កោ បុញ្ញា​នំ​» ផល​របស់​បុណ្យ​ទាំងឡាយ​រមែង​នាំ​មក​នូវ​សេចក្តីសុខ​គ្រប់​កាល​ទាំងពួង ឯការ​បូជា​ដល់​បុគ្គល​ដែល​គួរ​បូជា​ក្នុង​ថ្ងៃបោសថសីល​ជា​មង្គល​ដ៏​ឧត្តម ។

ន​ត្ថិ​សន្តិ ប​រំ​សុ​ខំ គ្មាន​សុខ​អ្វី​ស្មើនឹង​សេចក្តី​ស្ងប់​ឡើយ ព្រោះថា​« សុ​ខំ​យាវ ជរា​សី​លំ​» សីល​នាំ​សេចក្តីសុខ​មក​ឱ្យ​តាំងពី​បច្ចុប្បន្ន​រហូត​ដល់​ចាស់ «​បា​បា​នំ អករ​ណំ សុ​ខំ​» ការ​មិន​ធ្វើបាប​ទាំងពួង​នាំ​សេចក្តីសុខ​មក​ឲ្យ «​អ​ព្យា​ប​ជ្ឈំ​សុ​ខំ​លោ​កេ​» ការ​មិន​ព្យាបាទ​ក៏​ជា​សុខ​ក្នុង​លោក ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ