ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយក WTO ចង់​ឃើញ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​កូ​វី​ដយក​គំរូ​តាម​ក្រុមហ៊ុន AstraZeneca

3 ឆ្នាំ មុន

ស្វី​ស ៖ អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ថ្មី​លោកស្រី Ngozi Okonjo-Iweala បាន​និយាយ​ថា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​កូ​វី​ដ​១៩ គួរតែ​មាន​គ្រប់គ្រាន់​សម្រាប់​មនុស្ស​គ្រប់​គ្នា​នៅ​លើ​ពិភពលោក ឬ​ស្ម័គ្រចិត្ត​ផ្តល់​បច្ចេកវិទ្យា​របស់​ពួក​គេ​ដល់​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍​។…

ស្វី​ស ៖ អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ថ្មី​លោកស្រី Ngozi Okonjo-Iweala បាន​និយាយ​ថា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​កូ​វី​ដ​១៩ គួរតែ​មាន​គ្រប់គ្រាន់​សម្រាប់​មនុស្ស​គ្រប់​គ្នា​នៅ​លើ​ពិភពលោក ឬ​ស្ម័គ្រចិត្ត​ផ្តល់​បច្ចេកវិទ្យា​របស់​ពួក​គេ​ដល់​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍​។

លោកស្រី​បាន​និយាយ​ថា វា​មិន​អាច​ទទួលយក​បាន​ទេ ក្នុង​ការ​ដាក់​ប្រទេស​ក្រីក្រ​នៅ​ចុងបញ្ចប់​នៃ​ជួរ​សម្រាប់​ទទួល​បានការ​ចាក់​វ៉ាក់សាំង​។ ហើយ​លោកស្រី​ក៏​បាន​ចង្អុលបង្ហាញ​ពី​កិច្ចព្រមព្រៀង​របស់​ក្រុមហ៊ុន AstraZeneca របស់​ចក្រភព​អង់គ្លេស ក្នុង​ការ​ផ្ទេរ​បច្ចេកវិទ្យា​របស់​ខ្លួន​ទៅ​ឱ្យ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ដ៏​ធំ​មួយ​របស់​ប្រទេស​ឥណ្ឌា​។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា ការ​ផ្តល់​អាជ្ញាប័ណ្ណ​ផលិត​វ៉ាក់សាំង​ដោយ​ស្ម័គ្រចិត្ត​អាច​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ជា​ច្រើន​ផ្សេង​ទៀត​នៅ​លើ​ពិភពលោក​។ ខណៈ​ដែល​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ខ្លះ នៅ​មិន​ទាន់​បាន​ប្រើប្រាស់​វ៉ាក់សាំង​ភ្លាម​ៗ​នៅឡើយ​ទេ​។ លោកស្រី​ចង់ឱ្យ​មានការ​រៀបចំ​ដូច​គ្នា​ទៅ​នឹង​ក្រុមហ៊ុន AstraZeneca ដែល​បាន​សហការ​ជាមួយ​វិទ្យាស្ថាន Serum របស់​ប្រទេស​ឥណ្ឌា​។

ការ​លើក​ឡើង​របស់​លោកស្រី Ngozi Okonjo-Iweala អាយុ​៦៦​ឆ្នាំ​ដែល​ជា​ស្ត្រី​ទី​១ និង​ជា​ជនជាតិ​អាហ្វ្រិក​ដំបូង​បំផុត ដែល​ក្លាយជា​អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) កាលពីដើម​ខែមីនា គឺ​ចង់​សំដៅ​ជា​រួម​ដល់​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ផ្សេង​ទៀត​នៅ​លើ​ពិភពលោក​គួរតែ​យក​គំរូ​តាម​ក្រុមហ៊ុន AstraZeneca ក្នុង​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ផលិត​វ៉ាក់សាំង​៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ