ប្រទេសមីយ៉ាន់ម៉ា ៖ ពួកយោធាសន្តិសុខប្រទេសមីយ៉ាន់ម៉ា ថ្មីៗនេះបានចេញដីកាចាប់ខ្លួន តារាល្បីៗ អ្នកចំរៀងនិងតារាម៉ូឌែល និងមនុស្សដែលមានឥទ្ធពលលើបណ្តាញសង្គមនានា ជិត ៤០ នាក់ ដែលត្រូវបានគេបានចេញមុខចូលរួមជាមួយក្រុមបាតុករ ក្នុងការតវ៉ាប្រឆាំងនឹងច្បាប់យោធា ។ ការចេញប្រកាសតាមចាប់តារាល្បីៗនៅប្រទេសមីយ៉ាន់ម៉ា ដោយសាររបបយោធាបានចោទពួកគេក្រោមច្បាប់ប្រឆាំងនឹងការញុះញង់ឱ្យមានការប្រឆាំងនឹងកងកំលាំងប្រដាប់អាវុធសន្តិសុខជាតិ។
យោងតាមសារព័ត៌មាន រ៉យទ័របានឱ្យដឹងនៅព្រឹកថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២១នេះថា ក្រុមអ្នកប្រឆាំងនឹងច្បាប់យោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានធ្វើបង្កើតកម្មវិធី the Easter egg ដើម្បីកាន់ទុក្ខនិមិត្តរូបរបស់ពួកគេ ដោយបានកាន់រូបពងទាជាមួយនឹងការសរសេរឃ្លាមួយចំនួននៅលើរូប ។ នេះគឺជាការធ្វើឡើងបន្ទាប់ពីពួកបានធ្វើពីធីកាន់ទុក្ខម្តងរួចមកហើយ ដោយបានកាន់ភ្លើងទានដើរជុំវិញប្រទេស ក្រោយការសម្លាប់.យ៉ាងសាហាវ ពីពួករបបរដ្ឋប្រហារយោធា ចាប់តាំងពីថ្ងៃទី ១ ខែកុម្ភៈ មកនោះ។
សមាគមជំនួយសម្រាប់អ្នកទោសយោបាយ បានឱ្យដឹងថា ក្រុមអ្នកប្រឆាំងនឹងរបបយោធា ត្រូវបានបង្ក្រាបយ៉ាងសាហា.វ និងបានចាប់ខ្លួនអ្នកតវ៉ាជាច្រើនរយនាក់ បូករួមទាំងអ្នកនយោបាយ និងរដ្ឋាភិបាលដែលបានជាប់ឆ្នោតដោយស្របច្បាប់ គឺលោកស្រី អ៊ុង សាងស៊ូជី ចាប់តាំងពីរបបយោធាធ្វើរដ្ឋប្រហារមក។ ហើយគិតមកដល់ត្រឹមថ្ងៃអាទិត្យនេះ អ្នកតវ៉ាប្រឆាំងនឹងរបបយោធានេះ ត្រូវបានសម្លា.ប់រហូតកើនដល់ ៥៥៧នាក់ហើយ។

មនុស្សក្រុម ដែលបានប្រើឈ្មោះជា the Southeast Asian country បាននិយាយថា «ប្រជាជននៅទូទាំងទីក្រុងធំ Burma នៅតែបន្តប្រយុទ្ធប្រឆាំង ដើម្បីការបញ្ឈប់របបផ្តាច់ការ និងទាមទាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធសេរីភាពរបស់ពួកគេមកវិញ»។
ថ្វីបើមានការសម្លាប់ស្ទើតែរាល់ថ្ងៃក៏ដោយ ក៏ក្រុមអ្នកតវ៉ាប្រឆាំងនៅទូទាំងប្រទេស មិនថានៅតាមទីក្រុងតូចៗនោះទេ ពួកគេនៅតែបន្តចេញក្រៅ ដើម្បីប្រឆាំងនឹងរបបយោធានិងទាមទារឱ្យដកចេញនៃរបបផ្តាច់ការចេញពីប្រទេស ។ ព្រោះថារបបនេះបានគ្រប់គ្រងប្រទេសមីយ៉ាន់ម៉ាជាច្រើនទសវត្សមកហើយ ពេលនេះប្រជាជនមិនចង់បានរបបនេះទៀតទេ ហើយប្រទេសរបស់ពួកគេត្រូវតែដើរទៅរកលទ្ធិប្រជាធិបតេយ្យវិញ។ ចំណែកនៅពេលយប់វិញ ប្រជាជននៅតែជួបជុំគ្នា និងបានកាន់ភ្លើងទានផងដែរ។
សមាគមជំនួយសម្រាប់អ្នកទោសយោបាយ បានបន្តថា មនុស្សជាង ២៦៥៨ នាក់ ត្រូវបានឃុំឃាំង រួមទាំងស្ត្រី ៤នាក់ និងបុរសម្នាក់ ដែលពួកគេបាននិយាយទៅកាន់សារព័ត៌មាន CNN news នៅតាមផ្លូវមួយកន្លែងនៅក្នុងទីក្រុងធំយ៉ាងហ្គន កាលពីសប្តាហ៍មុនផងដែរ។

អ្នកនាំពាក្យ CNN បាននិយាយថា ពួកគេបានដឹងពីរបាយការណ៍ នៃការឃុំខ្លួនប្រជាជន បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ពួកគេ។
អ្នកនាំពាក្យ CNN រូបនោះបន្តថា «យើងកំពុងផ្តល់ព័ត៌មាន ដើម្បីឱ្យមានការដោះលែង អ្នកជាប់ឃុំដោយសុវត្ថិភាព»។
ប៉ូលីសនិងអ្នកនាំពាក្យរបស់របបយោធា មិនបានឆ្លើយតបតាមទូរស័ព្ទ ដើម្បីសុំការអត្ថាធិប្បាយនោះទេ។ ធ្វើយុទ្ធនាការជន ស៊ីវិលមិនមានសមត្ថភាពឬអាវុធ ហើយក្រុមអ្នកប្រឆាំងបានរៀបចំវិធីសាស្ត្រផ្សេងៗដោយភាពច្នៃប្រឌិត ក្នុងការប្រឆាំងឱ្យបានញឹកញាប់ រួមទាំងពិធី the Easter egg ផងដែរ។

សាររបស់ក្រុមអ្នកប្រឆាំង មានន័យថា “យើងត្រូវតែឈ្នះ” “បដិវត្តនិទាឃរដូវ” និង “ចេញទៅ MAH (Min Aung Hlaing)” ពាក្យទាំងនេះត្រូវបានគេលាបនៅលើរូបភាពពងទា ហើយបានបង្ហាញលើបណ្តាញសង្គម ដែលបានសំដៅទៅលើមេដឹកនាំយោធាចុងក្រោយ (Min Aung Hlaing)។
សូមជម្រាបជូនថា របបយោធារដ្ឋប្រហារកំពុងធ្វើយុទ្ធនាការផ្ទាល់ខ្លួន ដើម្បីគ្រប់គ្រងលំហូរព័ត៌មាន និងកំណត់សារផងដែរ ដោយបានបញ្ជាឱ្យកាត់ផ្តាច់សេវាអ៊ិនធឺរណេត និងអ៊ិនធឺណេតឥតខ្សែជាដើមកាលពីថ្ងៃសុក្រ ដែលបានរារាំងអ្នកប្រើប្រាស់ក្នុងការចែករំលែកសារនិងរូបភាពមួយចំនួននៅតាមបណ្តាញសង្គម ប៉ុន្តែនៅតែមានការចែកចាយដដែល។

មិនត្រឹមតែប៉ុណ្ណោះ ពួកយោធាសន្តិសុខក៏បានចេញដីកាចាប់ខ្លួន តារាល្បីៗ អ្នកចំរៀងនិងតារាម៉ូឌែល និងមនុស្សដែលមានឥទ្ធពលលើបណ្តាញសង្គមនានា ជិត ៤០ នាក់ ដែលត្រូវបានគេស្គាល់ថាប្រឆាំងនឹងច្បាប់យោធា ដែលរបបយោធានេះបានចោទពួកគេក្រោមច្បាប់ប្រឆាំងនឹងការញុះញង់ឱ្យមានការប្រឆាំងនឹងកងកំលាំងប្រដាប់អាវុធសន្តិសុខជាតិ។
ការចោទប្រកាន់នេះ ត្រូវបានប្រកាសនៅលើព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗមួយ ដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាន់កាប់ដោយរបបយោធា នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ ថាអ្នកទាំងនោះអាចជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ។
ជាមួយគ្នានេះផងដែរ ម្នាក់ក្នុងចំណោមអ្នកត្រូវបានគេចោទប្រកាន់ គឺជាអ្នកមានឥទ្ធពលម្នាក់ក្នុងបណ្តាញសង្គម លោក Thurein Hlaing Win បានប្រាប់រ៉យទ័រថា គាត់មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលឃើញខ្លួនមានឈ្មោះនៅក្នុងឧក្រិដ្ឋជន នៅលើកញ្ចក់ទូរទស្សន៍របស់យោធា ហើយថាពួកគាត់ព្យាយាមលាក់ខ្លួននោះ។
លោក Thurein Hlaing Win ជាក្រុមមនុស្សមានឥទ្ធពលម្នាក់និយាយថា «ខ្ញុំមិនបានធ្វើអ្វីអាក្រក់ឬខុសច្បាប់នោះទេ ខ្ញុំគ្រាន់តែប្រកាន់ជំហរនិងឈរ នៅលើសេចក្តីពិតតែប៉ុណ្ណោះ។ ខ្ញុំបានដើរតាមមាគ៌ា ដែលជាផ្លូវដែលខ្ញុំបានជឿជាក់ រវាងល្អនិងអាក្រក់ ខ្ញុំបានជ្រើសរើសយកភាពល្អ។ ហើយប្រសិនបើខ្ញុំត្រូវបានដាក់ទណ្ឌកម្ម លើបញ្ហានោះ គឺប្រាកដណាស់ថាមនសិការរបស់ខ្ញុំគឺច្បាស់លាស់ ជំនឿរបស់ខ្ញុំនឹងមិនផ្លាស់ប្តូរទេ មនុស្សគ្រប់គ្នាសុទ្ធតែដឹងការពិត»៕
ចែករំលែកព័តមាននេះ