ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពស់ថ្លាន់​តូច-​ធំ៦៣ក្បាល ត្រូវបានលែងក្នុង​តំបន់​បឹង​​អភិរក្សា​ធម្ម​ជាតិ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ពស់ថ្លាន់​តូច​ធំ​ចំនួន៦៣ក្បាល ​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្សរដ្ឋបាល​ព្រៃឈើ ក្រុម​អន្តរាគមន៍ មន្ត្រី​បរិស្ថាន និង​កងរាជអាវុធហត្ថ យក​ទៅ​ព្រលែងនៅ​តំបន់​បឹង​អភិរក្ស​ធម្មជាតិ ស្ថិត​ក្នុង​ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង…

ខេត្តកំពង់ឆ្នាំង ៖ ពស់ថ្លាន់​តូច​ធំ​ចំនួន៦៣ក្បាល ​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្សរដ្ឋបាល​ព្រៃឈើ ក្រុម​អន្តរាគមន៍ មន្ត្រី​បរិស្ថាន និង​កងរាជអាវុធហត្ថ យក​ទៅ​ព្រលែងនៅ​តំបន់​បឹង​អភិរក្ស​ធម្មជាតិ ស្ថិត​ក្នុង​ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ក្នុង​គោលបំណង​ថែរក្សា​សត្វព្រៃ​ទាំងនោះ​ឲ្យ​គង់វង្ស​ឡើង​វិញ ​ធ្វើ​ឡើងកាលពី​រសៀល​ថ្ងៃ​ទី០២ ​មេសា ។

​​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ឆ្នាំង ប្រចាំ​ស្នាក់​ការ​ឃុំ​ឆ្នុកទ្រូ បាន​ឲ្យ​ដឹង​ថា ​សត្វ​ពស់ថ្លាន់​ទាំងនេះ​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ចាប់​ដកហូត​ពី​ឈ្មួញ​ក្នុង​រយៈកាល​កន្លង​មក ហើយ​ក៏​មាន​ប្រជាពលរដ្ឋ​ចាប់​បាន​ភ្ញាក់រលឹក​យក​មក​ប្រគល់​ជូន និង​ត្រូវ​បាន​បាន​រក្សា​ទុក ក្នុង​រយៈពេល​បី​.​បួន​ថ្ងៃ​មក​ហើយ ព្រមទាំង​មានការ​ចាប់ យក​ពីរ​បទល្មើស ជា​បន្តបន្ទាប់​ទៀត សរុប​ចំនួន៦៣ក្បាល ទើប​ថ្ងៃនេះ​សមត្ថកិច្ច​ចម្រុះ​យក​មក​លេង​នៅ​តំបន់​បឹង​អភិរក្ស ដែល​ជា​តំបន់​ព្រៃ​លិច​ទឹក​ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ អតីត​ឡូ​ត៏​នេសាទ​លេខ 1 ក្នុងភូមិ​ផ្លូវ​ទូក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង ។

មន្ត្រី​បរិស្ថាន​រូប​នោះ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត ថា ក្នុង​រយៈកាល​កន្លង​មក​ សមត្ថកិច្ច​ចម្រុះ​តែងតែ​យក​សត្វព្រៃ​មាន​ដូច​ជា​ពស់ថ្លាន់​អណ្ដើក​ កន្ធាយ សត្វ​ស្លាប ដែល​ចាប់​បាន​ពី​ក្រុម​ឈ្មួញ​ទុច្ចរិត​យក​មក​លេង​នៅ​តំបន់​អភិរក្ស​ឡូ​ត៍លេខ​មួយ​ក្នុង​ឃុំ​ផ្លូវ​ទូក​នេះ​ជា ញឹកញាប់ ក្នុង​គោលបំណង​ថែរក្សា​ការពារ​ពូជ​សត្វព្រៃ ដូច​ជា​សត្វ​ល្មូ​ន​សត្វ​ស្លាប ទាំងនេះ​ឲ្យ​គង់វង្ស​បាន​យូរអង្វែង​តទៅ ព្រោះថា​តំបន់​នេះ​មានការ​អភិរក្ស​និង​ការពារ​បាន​ល្អ​ប្រសើរ ៕ ដោយ៖ ពៅ សុខហ៊ាន

អត្ថបទសរសេរ ដោយ