ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ធ្វើការ​ណែនាំ​បងប្អូន​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ប្រកាន់​ភ្ជាប់ ៣​ការពារ និង​៣​កុំ

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ ចុះ​សួរសុខទុក្ខ ពលរដ្ឋ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​០៦​គ្រួសារ ស្ថិត​នៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​គុ​ស…

ខេត្តតាកែវ ៖ លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ ចុះ​សួរសុខទុក្ខ ពលរដ្ឋ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​០៦​គ្រួសារ ស្ថិត​នៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​គុ​ស ស្រុក​ត្រាំកក់ នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២១​នេះ បន្ទាប់​ពី​ពួក​គាត់​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​ស្ដ្រី​ម្នាក់​ប្រកប​របបរ​ជា​ចុងភៅ សង្ស័យ​វិជ្ជមាន​កូ​វី​ដ​-១៩ ដែល​ទើប​ត្រឡប់​មក​ពី​ខេត្ត​ព្រះ​សីហ​នុ ។

លោក អ៊ូច ភា អភិបាលខេត្ត​បាន​ប្រាប់​ថា​នឹង​ធ្វើការ​ណែនាំ​ទៅ​ដល់​បងប្អូន​កំពុង​តែ​ធ្វើ​ច​ត្តា​ឡី​ស័ក នា​ពេល​នេះ​សូម​បងប្អូន ប្រកាន់​ភ្ជាប់​នឹង​ចូលរួម​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​បំផុត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ក៏​ដូច​ជា វិធាន​ការណ៍​សម្តេច​តេ​ជោ ហ៊ុន​សែន ៣​កុំ និង​៣​ការពារ ដើម្បី​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ ដែល​កំពុង​តែ​ឆ្លង​រីក​រាលដាល​ក្នុង​សហគមន៍​របស់​យើង ។

ជាមួយ​គ្នា​នេះ​ដែរ លោក​អ៊ូច ភា ក៏​បាន​ណែនាំ​បន្ថែម​ទៅ​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​រួម​សហការ​គ្នា​ឱ្យ​បាន​ខ្ពស់​លើ​ការងារ​របស់​ខ្លួន ពិសេស​យក​សំណាក​អោយ​បាន​ត្រឹមត្រូវ ហើយ​ក្នុង​នោះ​ដែរ​បងប្អូន​ពលករ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ក៏​ត្រូវ​តែ​អនុវត្ត​នូវ​វិធាន​សុខា ភិ​បាល ដោយ​មិន​ត្រូវ​ដើរទៅ​ណា​មក​ណា​ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​នេះ​ជា​ដាច់ខាត ពោល​រយៈពេល​១៤​ថ្ងៃ ត្រូវ​អនុវត្ត​អោយ​បាន​ល្អ​ប្រសើរ ដើម្បី​អោយ​សហគមន៍​របស់​យើង​យកឈ្នះ​កូ​វី​ដ​-១៩ ។

លោក អ៊ូច ភា អភិបាលខេត្ត​ក៏​បាន​នាំ​យក​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន និង​ថវិកា​មួយ​ចំនួន​ផង​ដែរ ឧបត្ថម្ភ​ដល់​គ្រួសារ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ។ នៅ​ព្រឹក​នេះ​ដែរ យើង​មិន​អាច​ទំនាក់ទំនង​ដើម្បី​សួរ ដល់​លោក​កៅ វគ្គ​ដែល​អភិបាលស្រុក​ត្រាំកក់​បាន​ទេ តែ​លោក​វរសេនីយ៍ឯក​ឌិ​ក ធី​យ៉ា អធិការ​នគរបាល​ស្រុក​ត្រាំកក់​បាន​ប្រាប់​កោះសន្តិភាព​យើង​តាម​ទូរស័ព្ទ​ថា នៅ​ស្រុក​ត្រាំកក់​នេះ មាន​មណ្ឌល​ធ្វើ​ច​តា​ឡី​ស័ក​១​កន្លែង គឺ​បណ្តា​ល័យ​ចាន់​សោម​មង្គល ចាំ​ទទួល​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ដែល​ធ្វើ​ដំណើ​មក​ពី​ថៃ​នឹង​តាម​បណ្តា​ខេត្ត​ឆ្ងាយ​ៗ ពិសេស​តំបន់​ដែល​ងាយ​រង​គ្រោះ​ត្រូវ​តែ​មក​ពិនិត្យ​ដោយ​ធ្ចើ​ច​តា​ឡី​ស័ក​១៤​ថ្ងៃ ទើប​អោយ​ត្រឡប់​ទៅ​ផ្ទះ​បាន​ដោយឡែក​ចំពោះ​បងប្អូន​យើង​ដែល​មក​ពី​ភ្នំពេញ​នោះ​មិន​បាន​ត​រ៉ូ​វ​អោយធ្វើ​ច​តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​នោះ​ទេ គឺ​គ្រាន់តែ​បងប្អូន​រស់នៅ​ឃុំ​ណា​មុន​ពេល​ចូល​ដល់​ផ្ទះ​ត្រូវ​ចូល​ពិនិត្យ និង​វាស់​កម្តៅ​នៅ​មណ្ឌល​សុខភាព​ជា​មុន​សិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ