ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​កីឡាករ ជៀស ស្រួច ​ជីវ​ភាព​​កំពុង​​​ដុន​ដាប​​​​និង​​លំបាក​យ៉ាង​​ខ្លាំង

3 ខែ មុន
  • Phnom Penh

រាជធានីភ្នំពេញ ៖ ​បងប្អូន​និងប្រិ​យ​មិត្ត​​ធ្លាប់​បាន​គាំទ្រ និង​អាណិត​ស្រឡាញ់ លើ​អតីត​កីឡាករ ជា ស្រួច និង​ធ្លាប់​សម្តែង​ផង​នោះ បច្ចប្បន្ន​កំពុង​តែ​ជួប​សភាព​យ៉ាប់​យ៉ឺនខ្លាំង ហើយ​កាន់តែ​អាណិតសង្វេគ​ទៅទៀត…

រាជធានីភ្នំពេញ ៖ ​បងប្អូន​និងប្រិ​យ​មិត្ត​​ធ្លាប់​បាន​គាំទ្រ និង​អាណិត​ស្រឡាញ់ លើ​អតីត​កីឡាករ ជា ស្រួច និង​ធ្លាប់​សម្តែង​ផង​នោះ បច្ចប្បន្ន​កំពុង​តែ​ជួប​សភាព​យ៉ាប់​យ៉ឺនខ្លាំង ហើយ​កាន់តែ​អាណិតសង្វេគ​ទៅទៀត គឺ​កូនង៉ែត​ទើប​តែកើត ក៏​ខ្វះ​អាហារ​បម្រុង​មើល​ហើយ​ខ្លោចផ្សារ​ណាស់​ ​ជាមួយ​​ភរិយា​ក្នុងខ្ទមកម្សត់នេះ ។

Picture

កាលពី​ពេល​ថ្មី​ៗ​នេះ​​ថ្ងៃ​ទី២ ​មេ​សា ឆ្នាំ ២០២១ យោង​តាមហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​ស្រី​អូនបាន​បង្ហោះ និង​សរសរ​រៀបរាប់​ថា​៖ «​ខ្ញុំ​បាន​ទាក់ទង​ទៅ​ជួយ​បង​ជា​ស្រួច​ហើយ កូន​គាត់​ទើប​ហ្នឹង​​កើត​ក៏​កំពុង​មាន​ជំងឺ​ដែរ ហឹ​ម មិន​នឹក​ស្មានថា​គាត់​ធ្លាក់ខ្លួន​ដល់​ថ្នាក់​នេះ​ទេ ស្ដាប់​ហើយ​អាណិត​ណាស់ ។ ខ្ញុំ​កំពុង​ទាក់ទង​ ដើម្បីទិញ​ទូរស័ព្ទ​អោយ​គាត់​បានប្រើ ងាយស្រួល​បងប្អូន​អាច​ជួប​គាត់​ផ្ទាល់​បាន​ ឬបងប្អូន​អាច​ទាក់ទង​ទៅ​អ្នក​ជិតខាង​ដែល​កំពុង​ជួយ​គាត់ 069 772798»​។​

Picture

ក្រោយ​ពី​ឃើញ​បែប​នេះក៏​រំពឹង​ថា បងប្អូននឹងជួយ​បន្តិច​ម្នាក់​ៗ យកបុណ្យ​កុសល​ក្នុង​នាម​ជា​ខ្មែរ​ដូច​គ្នា​។ ពិសេស ​អ្នកសិល្បៈ ឬ​ខាង​ផលិតកម្ម​មួយ​ចំនួន​ធ្លាប់​រួមការ​ងារ នឹង​មិន​មើល​រំលងកីឡាករ​កម្សត់​នេះផង ​។ ដោយ៖ តារារ័ត្ន និងសាមឿន

Picture